ហាមនិយាយរឿងទាំង៥នេះពេលដែលអ្នកនៅជាមួយដៃគូរបស់អ្នក

  • 2020-10-31 16:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទំនាក់ទំនងស្នេហាអាចរីកចម្រើនបានតាមរយៈវិធីច្រើនយ៉ាង ប៉ុន្តែប្រធានបទខ្លះដែលអ្នកមិនគួររំលឹកនាំតែធ្វើអោយប៉ះពាល់អារម្មណ៍ដល់ដៃគូទាំងសងខាង។ ជួនកាលដៃគូររបស់អ្នកអាចនឹងមានការអាក់អន់ចិត្តនៅពេលមានការប៉ះទង្គិចពាក្យសម្តីជាមួយអ្នក។ ហេតុដូច្នោះ ទំាងនេះគឺជាតំណមទំាង៥មិនគួរនិយាយរួមមាន៖

១. កុំប្រៀបធៀបដៃគូអ្នកនឹងអ្នកដទៃ

មនុស្សម្នាក់ៗតែងតែមានសំណុចផ្សេងៗគ្នា កាលណាតែអ្នកចូលចិត្តប្រៀបធៀបសង្សារអ្នកទៅនឹងអ្នកដទៃ អ្នកកំពុងតែធ្វើអោយដៃគូអ្នកគ្មានជំនឿជឿជាក់លើខ្លួនឯង។ ហើយបើសិនជាគេក៏ធ្វើបែបនោះដាក់អ្នកដែរ អ្នកគួរតែពិចារណានឹងទំនាក់ទំនងស្នេហារបស់អ្នកម្តងទៀត។

២. ប្រៀបធៀបដៃគូអ្នកនឹងសង្សារចាស់

រឿងដែលកន្លងផុតហើយរំលឹកក៏គ្មានប្រយោជន៍ មិនថាអ្នកយកស្នេហារបស់ដៃគូអ្នកនិងសង្សារចាស់របស់គេ ឬអ្នករំលឹកអតីតកាលដែលអ្នកនៅជាមួយសង្សារចាស់អ្នកវាសុទ្ធតែមិនមែនជារឿងល្អនោះទេ វាបែរជាធ្វើអោយគេគិតថាគេគ្មានតម្លៃក្នុងកែវភ្នែករបស់អ្នកឡើយ។

៣. ចូលចិត្តបង្ខំគេ និងមិនស្តាប់ហេតុផល

បើសិនជាអ្នកបន្តធ្វើទង្វើបែបនេះទៀត អ្វីៗក៏ដោយតែងតែបង្ខំគេធ្វើនេះធ្វើនោះ ហើយមិនព្រមស្ដាប់ហេតុផលគេម្តងណាឡើយ ស្នេហារបស់អ្នកងាយនឹងឈានដល់ថ្ងៃបញ្ចប់។

៤. ប្រើពាក្យកុហកលា់បាំងការពិត

ជាក់ស្តែងក្នុងផ្លូវស្នេហាអ្នកគួរតែទុកចិត្តគ្នាទៅវិញទៅមក អ្នកមិនគួរណាកុហកដៃគូរបស់អ្នកពីរឿងអ្វីមួយនោះទេ ព្រោះធ្វើអោយគេបាត់បង់ទំនុកចិត្តជឿជាក់អ្នក។ ពាក្យពិតអាចនឹងធ្វើអោយគេឈឺចាប់មែន ប៉ុន្តែវាប្រសើរជាជាងអ្នកកុហកគេដើម្បីរួចផុតមួយគ្រា។

៥. ចូលចិត្តបង្ហាញអារម្មណ៍

ស្នេហាតែងតែមានការពលីផ្ទាល់ខ្លូន ដូចជាពេលវេលា ការយកចិត្តទុកដាក់ជាដើម។ អ្នកពុំគួរលើកឡើងពីអារម្មណ៍ ឧទាហរណ៍ ខ្ញុំខំលះបង់គ្រប់បែបយ៉ាងអោយអ្នក ខ្ញុំស្រលាញ់អ្នកណាស់ ហេតុអ្វីអ្នកធ្វើបែបនេះដាក់ខ្ញុំ?

រូបភាព៖ Pinterest

ប្រភព៖ tagsis ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម