មហាសេដ្ឋីក្មេងបំផុតប្រទេសចិន អាយុទើប២៩ឆ្នាំ ទិញក្លឹបបាល់ទាត់ Inter Milan ជាអ្នកណា?
- 2020-10-21 02:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មហាសេដ្ឋីក្មេងបំផុតប្រទេសចិន អាយុទើប២៩ឆ្នាំ ទិញក្លឹបបាល់ទាត់ Inter Milan ជាអ្នកណា?
ខុសនឹងមហាសេដ្ឋីនានា ដែលនៅពេលមានលុយច្រើន នឹងចំណាយលើការសប្បាយហ៊ឺហារនោះ លោក Steven Zhang បែរជាផ្ដោតតែលើមុខជំនួញប៉ុណ្ណោះ ដោយជីវិតឯកជនរបស់លោកក៏ត្រូវបានលាក់ជិតដូចគ្នា។
មុនពេលឡើងកាន់តំណែង ក្រុមប្រឹក្សាភិបាលក្លឹបបាល់ទាត់អ៊ីតាលីវ័យ ១១២ឆ្នាំ Inter Milan ពេញសិទ្ធិ ព័ត៌មានទាក់ទងនឹងមហាសេដ្ឋីចិន Zhang Kangyang គឺមានតិចមែនទែន ដោយគេគ្រាន់តែដឹងថាលោកមានឪពុកដែលជាអ្នកមានទី ២៨នៅប្រទេសចិន ដោយទ្រព្យសម្បត្តិរួមមាន ៦.២ពាន់លានដុល្លារ។ ឈ្មោះអង់គ្លេសរបស់សេដ្ឋីវ័យក្មេងនេះគឺ Steven Zhang។
តាមនោះដែរ អាយុ១៥ឆ្នាំ អ្នកប្រុសរបស់គ្រួសារត្រកូល Zhang បានសុំឪពុកចេញទៅរៀនសហរដ្ឋអាមេរិក នៅសាល Mercersburg ក្រោយមកលោកចូលរៀននៅសកលវិទ្យាល័យ Pennsylvania ដែលត្រូវបានគេស្គាល់ថា មហាសេដ្ឋីភាគច្រើនរៀនចប់នៅទីនេះ។
ខុសពីមហាសេដ្ឋីទ្រព្យពាន់លានដទៃ ប្រុសស្អាតវ័យ ២៩ឆ្នាំ មានប្រវត្តិស្ងប់ស្ងាត់ មិនសូវជាល្បីឈ្មោះដោយសាររឿងអាស្រូវនោះឡើយ។ យ៉ាងណាក្ដី ដោយសារតែមានអាយុក្មេងពេក អ្នកគាំទ្ររបស់ Inter Milan បានរិះគន់លោកថា លោកទិញក្លឹបនេះដើម្បីបម្រើឲ្យការរកលុយប៉ុណ្ណោះ មិនមែនដោយសារស្រលាញ់កីឡាបាល់ទាត់នោះឡើយ។ តែដោយសារ បទពិសោធន៍របស់ខ្លួន លោកបានបង្ហាញឲ្យឃើញពីទេពកោសល្យរបស់ខ្លួន ដែលមិនមែនអ្នកណាក៏អាចធ្វើបាននៅអាយុដូចលោក។
និយាយពីជីវិតស្នេហាវិញ ប្រុសស្អាតកើតឆ្នាំ ១៩៩១ ត្រូវបានគេដឹងថា បានភ្ជាប់ពាក្យជាមួយអ្នកត្រកូល Tse ដែលជាកូនរបស់សហព័ន្ធគមនាគមន៍មួយក្នុងប្រទេសចិនរួចហើយ។ ដោយលោក និងអ្នកនាង Theresa Tse បានស្គាល់ និងស្រលាញ់គ្នានៅពេលពួកគេកំពុងរៀននៅសហរដ្ឋអាមេរិក៕