ហេតុអ្វីបានជាមនុស្សដទៃចង់រាប់អានអ្នកធ្វើជាមិត្ត សាករើសរូបមួយនឹងដឹងមិនខាន

  • 2020-10-16 10:08:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រសិន​បើ​​អ្នក​ចង់​ដឹង​ថា ​មូល​ហេតុ​អ្វី​បាន​ជា​មិត្ត​របស់​អ្នក​ចង់​រាប់​អាន​ជាមួយ​អ្នក នោះ​គឺ​​មក​ពី​អ្នក​មាន​ចំណុច​ទាំង​នេះ​ហើយ។ ​តោះ ​រូប​រើស​មួយ​ដើម្បី​ដឹង​ពី​ចម្លើយ។

១. រូប​ A

​​អ្នក​ជា​មនុស្ស​ស្មោះ​ត្រង់ មាន​ចិត្ត​ឆន្ទៈ សាទរ​ពេល​ឃើញ​នរណា​ជោគ​ជ័យ និង​ចេះ​ជួយ​​អសារ​គេ

-ពេល​ដែល​អ្នក​អាណិត​អាសូរ​ចំពោះ​នរណា​ម្នាក់ ​អ្នក​តែង​តែ​ធ្វើ​ឲ្យ​គេ​មាន​អារម្មណ៍​សប្បាយ​រីក​រាយ

-នៅ​ពេល​ឃើញ​មិត្ត​ភក្កិ ឬ​សាច់​ញាតិ ​ជួប​បញ្ហា​លំបាក អ្នក​ស្ម័គ្រ​ចិត្ត​ជួយ​គេ​ដោយ​គ្មាន​ការ​រអ៊ូ​រទាំ

-អ្នក​តែង​ទទួល​បាន​នូវ​ការ​ស្រលាញ់​ចូលចិត្ត​ពី​សង្គម​ដែល​អ្នក​រស់​នៅ ហើយ​មនុស្ស​​ភាគ​ច្រើន​តែង​ផ្តល់​តម្លៃ និង​ជឿ​ជាក់​លើ​អ្នក

​-ពេល​ខ្លះ ​ដើម្បី​ផល​ប្រយោជន៍​រួម ​អ្នក​សុខ​ចិត្ត​លះ​បង់​ចំណង់​ចំណូល​ចិត្ត​ខ្លួន​ឯង

២. រូប B

​​​អ្នក​ជា​មនុស្ស​ចិត្ត​ល្អ ​ចែង​ចាំង​ដូច​ពន្លឺ​ព្រះ​អាទិត្យ

​-រួស​រាយ​រាក់​ទាក់​ជាមួយ​មនុស្ស​គ្រប់​គ្នា ​ចេះ​ផ្តល់​អាទិភាព ​ឲ្យ​តម្លៃ​លើ​ការ​ប្រកួត​ប្រជែង ព្រម​ទាំង​ចេះ​យក​ចិត្ត​ទុក​ដាក់​ជាមួយ​មនុស្ស​ដែល​អ្នក​បាន​ស្គាល់

-អ្នក​ជា​មនុស្ស​ពូកែ​ផ្តល់​កម្លាំង​ចិត្ត មាន​ស្នាម​ញញឹម​ពោរពេញ​ដោយ​ភាព​ស្មោះ​ត្រង់។ ​ជួន​កាល​គ្រាន់​តែ​អ្នក​ញញឹម ​អាច​ធ្វើ​ឲ្យ​គេ​មាន​កម្លាំង​និង​កក់​ក្តៅ​បាន

-អ្នក​ចេះ​បង្កើត​ភាព​រី​ក​រាយ​​ដល់​មនុស្ស​នៅ​ជុំ​វិញ ​និង​ធ្វើ​ឲ្យ​គេ​មាន​អារម្មណ៍​ថា​ស្រួល​ទំនាក់​ទំនង​ជាមួយ

-អ្នក​មាន​របៀប​រស់​នៅ​សាមញ្ញ និង​ហ៊ាន​និយាយ​អ្វី​ចេញ​មក​ តាម​ការ​គិត​របស់​ខ្លួន

៣. រូប C

​អ្នក​ជា​មនុស្ស​ចិត្ត​បរិសុទ្ធ ​មិន​គិត​អ្វី​មួយ​ក្នុង​ផ្លូវ​អវិជ្ជមាន ​ ​-​អ្នក​មាន​ភាព​ស្មោះ​ត្រង់ ​មិន​ចេះ​ពុត​ត្បុត ហើយ​ក៏​មិន​ដែល​រៀប​គម្រោង​ដើម្បី​ចង់​កេង​ប្រវ័ញ្ច​នរណា​ដែរ

-អ្នក​ធ្វើ​ល្អ​ដាក់​នរណា​ម្នាក់​ដោយ​ប្រើ​បេះដូង ក្តី​ស្រលាញ់ ។ ​ហើយ​បើ​ស្អប់​នរណា​ម្នាក់​វិញ ​ក៏​ដូច​គ្នា ដែល​ចំណុច​នេះ​ធ្វើ​ឲ្យ​គេ​មាន​អារម្មណ៍​ថា​សុវត្ថិភាព​ពេល​នៅ​ក្បែរ​អ្នក

-ភាព​ម៉ត់​ចត់​របស់​អ្នក ​ធ្វើ​ឲ្យ​អ្នក​ដទៃ ញ័រ តែ​អ្នក​ក៏​ធ្វើ​ឲ្យ​គេ​ចង់​ឱប និង​ចង់​នៅ​ក្បែរ​ផង​ដែរ

​-អ្នក​ជា​មនុស្ស​សកម្ម ចិត្ត​ទូលាយ និង​ស្តាប់​អ្នក​ដទៃ​និយាយ​​ពី​ទុក្ខ​លំបាក​របស់​គេ ដោយ​មិន​ចេះ​វិភាគ​ញែក​វែក​រឿង​គេ​ដោយ​ផ្តេស​ផ្តាស​ឡើយ។ .

៤. រូប D

​អ្នក​ជា​មនុស្ស​មាន​រូប​សម្បត្តិ​ស្អាត ថ្លៃ​ថ្នូរ និង​និស្ស័យ​រឹង​មាំ ​ចរិត​ចាស់​ទុំ ស្ងៀម​ស្ងាត់ មាន​គោល​ដៅ​ច្បាស់​លាស់​ក្នុង​ជីវិត និង​ពេញ​ដោយ​មហិច្ឆតា

​-អ្នក​មិន​ចូល​ចិត្ត​ចំណាយ​ពេល​ឥត​ប្រយោជន៍​លើ​រឿង​មិន​បាន​ការ​នោះ​ទេ ​ហេតុ​នេះ​ធ្វើ​ឲ្យ​​មនុស្ស​ដទៃ​យល់​ថា អ្នក​ជា​មនុស្ស​មាន​ភាព​ល្បី​ឈ្មោះ គួរ​ឲ្យ​គោរព និង​កោត​ស្ងប់​ស្ងែង

-អ្នក​ជា​មនុស្ស​ឆ្លាត ចិត្ត​ត្រជាក់​តែ​មាន​បេះ​ដូង​ដ៏​សែន​កក់​ក្តៅ មាន​ចិត្ត​មេត្តា ​ -អ្នក​ជា​មនុស្ស​មាន​រូប​សម្បត្តិ​ស្រស់​ស្អាត មាន​ទេព​កោសល្យ ​គួរ​ជា​ទី​ទាក់​ទាញ និង​មាន​មន្តស្នេហ៍ ដែល​ធ្វើ​ឲ្យ​មនុស្ស​គ្រប់​គ្នា​ដែល​បាន​ទំនាក់ទំនង តែង​តែ​ចាប់​អារម្មណ៍​លើ​អ្នក​មិន​ដែល​ខាន៕​​

ប្រភព៖ ione ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម