ហៅ​ម៉ូតូ​ឌុប តែ​មិន​​នឹក​ស្មាន​ថា អ្នក​រត់​ឌុប​មាន​មុខ​ដូច​ខ្លួន​បេះបិទ ស្មាន​តែ​កូន​ភ្លោះ

  • 2020-10-16 02:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សាមី​ខ្លួន​ផ្ទាល់​បាន​ប្រាប់​ទៅ​កាន់​អ្នក​រត់​ម៉ូតូ​ឌុប​ថា ទៅ​ផ្ទះ​វិញ លោក​ត្រូវ​សួរ​ឪពុក​ម្ដាយ​លោក​ឡើង​វិញ​ ថា​មាន​​បាត់​កូន​ណា​ម្នាក់​អត់ ត្បិត​រវាង លោក​ និង​បុរស​រត់​ម៉ូតូ​ឌុប​មុខ​ដូច​គ្នា​បេះ​ដាក់។

ខណៈ​ការ​អភិវឌ្ឍន៍​កាន់​តែ​រីក​ចម្រើន​នោះ ការ​កក​ស្ទះ​នៅ​ទីក្រុង​ធំ​ៗ​ក៏​កាន់​តែ​ច្រើន​ឡើង ដែល​ធ្វើ​ឲ្យ​មនុស្ស​មួយ​ចំនួន​ជ្រើស​យក​ការ​ជិះ​ម៉ូតូ​ឌុប​តាម App វិញ​ដើម្បី​សន្សំ​ពេល ក៏​ដូច​ជា​មិន​ចាំ​បាច់​ពិបាក​រក​ផ្លូវ​ពេល​ទៅ​ណា​មក​ណា។

​ការ​ដែល​ជិះ​ម៉ូតូ​ឌុប​បែប​នេះ ក៏​ជួប​រឿង​ចម្លែក​ៗ​មិន​តិច​ដែរ។ ជាក់​ស្ដែង ភ្ញៀវ​ម្នាក់​ហៅ​បាន​ម៉ូតូឌុប​មួយ ដែល​មាន​រូប​សម្បត្តិ​ និង​មុខ​មាត់​ដូច​នឹង​លោក ប្រៀប​បាន​ដូច​បង​ប្អូន​ភ្លោះ។ ហេតុការណ៍​ដែល​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង​នេះ គឺ​កើត​ឡើង​នៅ​ប្រទេស​សឥណ្ឌូណេស៊ី។ តាម​នោះ​ដែរ អ្នក​ហៅ​ម៉ូតូ​នេះ បាន​កក់​ម៉ូតូ​ដើម្បី​ទៅ​ធ្វើ​ការ តែ​នៅ​ពេល​អ្នក​រត់​ម៉ូតូឌុប​នេះ មក​ដល់​កន្លែង លោក​សឹង​តែ​មិនជឿ​នឹង​ភ្នែក​ខ្លួន​ឯង ព្រោះ​មើល​ទៅ​បុរស​ទល់​មុខ ប្រៀប​ដូច​ជា​កំពុង​មើល​ចូល​កញ្ចក់។

ភ្ញៀវ​រូបនេះ​បាន​ប្រាប់​អ្នក​ឌុប​ខ្លួន​ថា ទៅ​ផ្ទះ​វិញ លោក​ត្រូវ​សួរ​ឪពុក​ម្ដាយ​វិញ ថា​តើ​មាន​បាត់​កូន​ម្នាក់​ ឬអត់ ព្រោះ​មិន​ដែល​មាន​អ្នក​មិន​ជាប់​សាច់​ឈាម​ណា​ដូច​គ្នា​យ៉ាង​នេះ​ឡើយ។ ទន្ទឹម​នឹង​នេះ​ដែរ មនុស្ស​ជា​ច្រើន​បាន​លាន់​មាត់​ថា នេះ​អាច​ជា​ការ​រៀប​ចំ​ដើម្បី​ទាក់ទាញ​ចំណាប់​អារម្មណ៍ ដោយ​លោក​ទាំង​២​នេះ អាច​ជា​កូន​ភ្លោះ​នឹង​គ្នា​ពិត​មែន៕

ប្រភព៖ yan.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម