ទម្លាប់ប្រចាំថ្ងៃទាំង​​ ៥ យ៉ាងនេះអាចបង្ហាញថាអ្នកជាមនុស្សបែបណាបាន

  • 2020-10-14 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 24

ទម្លាប់ប្រចាំថ្ងៃដែលអ្នកមិនចាប់អារម្មណ៏ អាចនឹងមានការទាក់ទងជាមួយបុគ្គលិកលក្ខណះរបស់អ្នកដែលអ្នកមិនដែលនឹងគិតដល់។

១. របៀបដែលអ្នកជ្រើសរើសអាហារ

មនុស្សដែលនិយមទទួលទានបន្លែ ផ្លែឈើសរីរាង្គ ព្រមទាំងមានការកំណត់យ៉ាងជាក់លាក់ពីប្រភេទចំនីដែលគេញ៉ាំបាន ឬ​ មិនបាននោះ ភាគច្រើនជាមនុស្សដែលមានសន្តានចិត្តល្អ តែមានគំនិតគិតថាមានតែការដែលធ្វើដូចគាត់នេះទើបល្អ។ មនុស្សប្រភេទនេះភាគច្រើនត្រូវបានរកឃើញថាជាមនុស្សដែលធ្វើអំពើល្អដើម្បីកុំអោយខ្លួនមានអារម្មណ៏ខុសនៅពេលដែលធ្វើរឿងមិនល្អនៅពេលក្រោយមកនោះ។

២. របៀបមុជទឹក

អ្នកវិទ្យាសាស្រ្ដបានរកឃើញថា មនុស្សភាគច្រើនដែលខ្វះភាពកក់ក្ដៅ ហើយមានអារម្មណ៏ ឯកា តែងចំនាយពេលយូរជាងមនុស្សធម្មតា ដើម្បីមុជទឹកម្ដងៗ។ រីឯមនុស្សដែលមុជទឹកត្រជាក់ជាប្រចាំមិនថារងាយ៉ាងណានោះច្រើនជាមនុស្សដែលចេចេសរឹងរូស មិនសូវជាស្តាប់អ្នកដទៃនោះទេ។

៣. ប្រើប្រាស់ថង់ការពារបរិស្ថាន

នាពេលថ្មីៗនេះ ការប្រើប្រាស់ថង់បែបនេះបានក្លាយជារឿងដែលមនុស្សភាគច្រើនចាប់ផ្ដើមទម្លាប់ខ្លួន បើសិនជាអ្នកជាអ្នកដែលនៅក្នុងចំនោមនេះដែរនោះ​ ​អ្នកអាចនឹងមិនមានអ្វីខុសប្លែកច្រើនពីអ្នកដែលចូលចិត្តបរិភោគអាហារសរីរាង្គនោះទេ។​ អ្នកអាចនឹងធ្វើរឿងល្អទាំងនេះ តែម្ដងម្កាលក៏អាចនឹងធ្វើរឿងដែលអ្នកដឹងក្នុងចិត្តយ៉ាងប្រាកដថាមិនល្អ តែមិនសូវជាមានអារម្មណ៏ខុសដោយមានទម្លាប់ល្អរហូតមកហើយនោះ។

៤. របៀបប្រើប្រាស់អ៊ីម៉ែល

គេអាចបែបចែកមនុស្សជា ៣ ប្រភេទតាមរយះការប្រើប្រាស់អ៊ីម៉ែលរបស់ពួកគេ

អ្នកដែលមានំទម្លាប់ឆ្លើយតបភ្លាមៗ​ ហើយមានការរៀបចំយ៉ាងជាក់លាក់ដូចជាត្រូវទុកសារនោះ ឬ ក៏លុបចោល​ មនុស្សប្រភេទនេះចូលចិត្តអោយជីវិតខ្លួនមានរបៀបរៀបរយគ្រប់ជ្រុងជ្រោយ។

ចំពោះអ្នកដែលបើកអានហើយមិនដែលដាច់ចិត្តលុបចោលនោះ អាចជាប្រភេទមនុស្សដែលចូលចិត្តធ្វើអ្វីៗយ៉ាងល្អឥតខ្ចោះ ការដែលមិនលុបចោលអ៊ីម៉ែលណាមួយសោះនោះ អាចមកពីមានអារម្មណ៏ថ្ងៃណាមួយគេនឹងត្រូវការវាមិនខាន។

អ្នកដែលមិនខ្ចីបើកអាន ហើយក៏មិនខ្ចីលុបចោលនោះត្រូវបានគេរកឃើញថាមានភាពវៃឆ្លាតជាងមនុស្សទូទៅ​ ព្រោះគាត់គិតថាមិនគួរចំនាយពេលទៅអានអ៊ីម៉ែលអត់ប្រយោជន៏នោះទេ។

៥. ចូលចិត្តអាហារដែលមានជាតិល្វីង

មនុស្សភាគច្រើនដែលមានទម្លាប់ និង​ ចូលចិត្តអាហារដែលមានរសជាតិល្វីងដូចជាកាហ្វេខ្មៅអត់ស្ករ ឬ ម្រេះជាដើមនោះ អាចនឹងមានចរិតរឹងរូសខ្លាំង ហើយអត្មានិយមបន្តិច។

ប្រភព៖ Eva ប្រែ​សម្រួល៖ Iv Madalen