Fan Bingbing ស្អាត​ឥត​ទាស់​ពេល​ត្រលប់​មក​អង្គុយ​កៅអី​ជួរ​មុខ លើក​ទី​១ ក្រោយ​រឿង​អាស្រូវ

  • 2020-10-14 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ពេល​រយៈ​ពេល​កំណត់​ ហាម​មិន​ឲ្យ​ប្រឡូក​សិល្បៈ​របស់​កំពូល​តារា​សម្ដែង​ស្រី​ចិន Fan Bingbing ជិត​ផុត​កំណត់​នោះ ស្រី​ស្អាត​រូប​នេះ​ចាប់​ផ្ដើម​មាន​សកម្មភាព​ច្រើន​ក្នុង​សិល្បៈ​ឡើង​វិញ។

មុន​នេះ បណ្ដាញ​ព័ត៌មាន Sina បាន​រាយការណ៍​ថា តារាស​ម្ដែង​ស្រី​ជួរ​មុខ​ចិន Fan Bingbing បាន​មាន​វត្តមាន​នៅ​កៅអី​ជួរ​មុខ​ក្នុង​កម្មវិធី​បង្ហាញ​ម៉ូដ​សំលៀក​បំពាក់​របស់​ប្រេន Zhang Shuai។​ នេះ​គឺ​ជា​លើក​ទី ១​ហើយ ដែល​ស្រី​ស្អាត​វ័យ ៣៩​ឆ្នាំ អង្គុយ​កៅ​អី​ជួរ​មុខ​ឡើង​វិញ ក្រោយ​ផ្ទុះ​រឿង​អាស្រូវ​គេច​ពន្ធ ១៣០​លាន​ដុល្លារ​កាល​ពី​ឆ្នាំ ២០១៨។

មាន​វត្តមាន​នៅទី​នេះ​​ រាល់​សកម្មភាព​របស់​តារា​កើត​ឆ្នាំ ១៩៨១ ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​ជា​ពិសេស ដោយ​គ្រប់​កាយវិការ​របស់​នាង ត្រូវ​បាន​បណ្ដាញ​ព័ត៌មាន​ផ្ដិត​បាន​ទាំង​អស់។ ជាមួយ​នឹង​ឈុតសម្លៀកបំពាក់ និង​មួក​ពណ៌ តួ​រឿង មហិច្ឆិតា​អ៊ូម៉ីនាង ហាក់​ធ្វើ​ឲ្យ​តារា​នៅ​ជុំ​វិញ​ខ្លួន​ចាញ់​ប្រៀប​ទាំង​អស់។

ទន្ទឹម​នឹង​ការ​ត្រលប់​មក​វិញ​នៅ​ក្នុង​ស្រុក ភាពយន្ត​ហូលីវូដ​ថ្មី​របស់ Bingbing រឿង 355 ក៏​នឹង​ត្រូវ​បាន​ដាក់​បញ្ចាំង​នៅ​ថ្ងៃ​ទី ១៥ ខែ​មករា​ ឆ្នាំ ២០២១ ខាង​មុខ​ផង​ដែរ។ រីឯ​រយៈ​ពេល​កំណត់​ដែល​ហាម​នាង​មិន​ឲ្យ​ប្រឡូក​សិល្បៈ​​ព្រោះ​គេច​ពន្ធ​នោះ នឹង​អស់​សុពលភាព​នៅ​ចុង​ឆ្នាំ​​នេះ ពោល​គឺ​រយៈ​ពេល​២​ឆ្នាំ៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម