តោះ! ក្រឡេកមើលម៉ូដស្អាតៗ ស្ទីលថ្មីសម្រាប់ចុងសប្តាហ៍
- 2020-10-16 04:26:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តោះ! ក្រឡេកមើលម៉ូដស្អាតៗ ស្ទីលថ្មីសម្រាប់ចុងសប្តាហ៍
ថ្វីត្បិតតែប៉ុនា្មនសប្តាហ៍នេះមានការធ្លាក់ភ្លៀងច្រើនក៏ពិតមែន តែអ្នកនៅតែបន្តធ្វើការងារនិងការរកស៊ីបើទោះបីជាមានផលពិបាកក៏ដោយ។ តើអ្នកបានធ្វើអ្វីខ្លះសម្រាប់ខ្លួនឯងនៅរៀងរាល់ចុងសប្តាហ៍កន្លងមក? សង្ឃឹមថាធាតុអាកាសនឹងបានប្រសើឡើង ដែលអាចឲ្យយើងរីករាយជាមួយថ្ងៃឈប់សម្រាករបស់យើងបាន។
ជាទូទៅតើអ្នកចូលចិត្តធ្វើអ្វីជាងគេ? ទៅផ្សារទំនើប មើលគុន ទៅហាងកាហ្វេឬក៏ជួបជុំជាមួយមិត្តភក្តិ? បើដូចច្នោះមែនអ្នកប្រាកដជាធ្វើខ្លួនស្អាតៗណាស់។ ដូចច្នេះគួរតែសាកល្បងលេងស្ទីលថ្មីងាយៗជាលក្ខណះ Fashion ដើម្បីថតរូបឡូយៗ ទុកជាអនុស្សាវរីយ៍និងជាការសប្បាយរីករាយនាចុងសប្តាហ៍ផង។ មកមើលស្ទីលទាំងនេះមើល cute ស្អាតគួរឲ្យស្រលាញ់។
រូបភាព៖ Pinterest