ទាំង​ស្អាត និងមានសណ្តាប់ធ្នាប់! មកមើលរបៀបរៀបចំទូសម្លៀកបំពាក់ថ្មី ទាន់សម័យ

  • 2020-10-12 02:21:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្យយើងភាគច្រើនតែងតែមានផលវិបាកអំពីរឿងសម្លៀកបំពាក់ ទាំងការសម្អាតនិងរៀបចំទុកដាក់ ប៉ុន្តែវាក៏អាស្រ័យទៅលើទីកន្លែងផងដែរ។ អ្នកដែលមានបន្ទប់ធំទូលាយអាចដាក់ទូធំដែលមានភាពងាយស្រួល តែចំពោះអ្នកដែលមានបន្ទប់តូចចង្អៀតគឺមានផលវិបាកជាង។ បើទោះបីជាអ្នកមានកន្លែងធំល្វឹងល្វើយ តែថ្ងៃណាមួយវានឹងពេញហៀឬក៏រៀងរញ៉េញ៉ៃបន្តិច អ៊ីចឹងដល់ពេលដែលអ្នកចាប់ផ្តើមធ្វើការកែច្នៃ លំអ និងរៀបចំសារឡើងវិញហើយ។

ភាគច្រើនយើងប្រើទូដែលមានលក្ខណះបញ្ឈរហើយមានថតតែមួយឬពីរបីប៉ុណ្ណោះ ដែលពិបាកក្នុងការរៀបចំរបស់កំប៉ិកកំប៉ុកដូចជា៖ ខោអាវក្នុង ស្រោមជើងនិងសម្ពារះលំអខ្លួនជាច្រើនប្រភេទទៀត។

ជំហានដំបូងអ្នកគួសាកប្តូរពីទូឈើឬទូក្រណាត់ ទៅជាទូកាត់ ឬក៏ទូធ្នើដែលមានថ្នាក់ច្រើនវិញ ព្រោះវាចំនេញទាំងកន្លែងដាក់ ហើយក៏ដាក់បានរបស់របរច្រើនជាងមុន។ រីឯតម្លៃសមរម្យហើយមើលទៅមានសណ្តាប់ធ្នាប់ស្អាត និងទាន់សម័យទៀតផង៕

តោះ! សាកល្បងមើលរូបភាព ពីការរៀបចំសម្លៀកបំពាក់តាមតិចនិកខ្លីៗ ដូចខាងក្រោម៖

(ការផ្លាស់ប្តូរទូ)
(ត្រូវមានធ្នើ)
(បត់ដាក់តាមប្រភេទនិងពណ៌)

រូបភាព៖ Pinterest

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម