៥យ៉ាងដែលធ្វើអោយបុរសធ្លាក់ក្នុងអន្លង់ស្នេហ៍អ្នកមិនអាចដកចិត្តរួច

  • 2020-10-14 02:46:00
  • ចំនួនមតិ 1 | ចំនួនចែករំលែក 103

អ្នកកំពុងតែមើលអត្ថបទនេះគឺកំពុងតែលួចស្រលាញ់បុរសណាម្នាក់ហើយត្រូវអត់? អ្វីដែលអ្នករំពឹងគឺអ្នកសង្ឃឹមថាម្នាក់នោះក៏មានអារម្មណ៍ចំពោះអ្នកដែរ។ ប៉ុន្តែមានសំណួរមួយចោទឡើងថា តើពិតជាមានភាពងាយស្រួលដែលអោយគេអាចធ្លាក់ក្នុងអន្លង់ស្នេហ៍អ្នកបាន? តាមពិតទៅវារៀងពិបាក តែគឺនៅតែមានផ្លូវដែលអាចទៅរួច។

អ្វីដែលអ្នកត្រូវចងចាំ គឺការធ្វើជាខ្លួនអ្នក ភាពពិតនៃខ្លួនអ្នកចំពោះអ្នកដទៃគឺពិតជាសំខាន់បំផុត នៅពេលដែលអ្នកប្រើប្រាស់វិធីសាស្រ្តណាមួយក្នុងអត្តបទនេះគឺមិនប្រាកដថាជោគជ័យបាន១០០%នោះទេ ព្រោះវាជាច្បាប់ទាក់ទាញដែលត្រូវបានបញ្ជាក់ថាវាអាចនឹងបរាជ័យផងដែរ។ តោះកុំចាំយូរ យើងមកមើលទាំងអស់គ្នា!!! នេះជាវិធីទាំង៥ដែលអាចធ្វើអោយបុរសមានអារម្មណ៍ចំពោះអ្នករួមមាន៖

១. ប្រើក្រសែភ្នែក

ក្រសែភ្នែកមានថាមពលពិសេសក្នុងការបង្ហាញក្តីស្រលាញ់និងភាពទាក់ទាញ នៅពេលដែលមនុស្សពីរនាក់កំពុងសម្លឹងដាក់គ្នា គឺវាបង្កើតជាមនោសញ្ចេតនា ភាពផ្អែមល្ហែម ហើយក៏បង្កើតនូវសារធាតុមួយមានឈ្មោះថាផេនីលអេទីលឡាមីន (Phenylethylamine) ដែលធ្វើអោយអ្នកមានឱកាសច្រើនក្នុងការធ្លាក់ក្នុងអន្លង់ស្នេហ៍។

តើវាកើតឡើងបានយ៉ាងដូចម្តេច?

យើងមិនមានន័យថាអោយអ្នកអង្គុយហើយសម្លឹងភ្នែកគេតែម្តងនោះទេ។ នៅពេលដែលអ្នកចាប់ផ្តើមសន្ទនាគ្នា កំឡុងពេលគេសម្លឹងមកកាន់អ្នក អ្នកគួរតែប្រើក្រសែភ្នែកអ្នកមើលទៅគេដោយក្នុងអត្ថន័យអ្នកខ្វាយខ្វល់ពីគេ វាអាចដំណើរការបានក៏អាស្រ័យទៅនឹងកាយវិការអ្នកផងដែរ ដែលយើងនឹងធ្វើការបកស្រាយខាងក្រោមនេះ។

២. ភាសាកាយវិការ

ភាសាកាយវិការមានឥទ្ធិពលមិនគួរអោយជឿដែលអ្នកអាចចង្ហាញវាចេញពីមជ្ឈដ្ឌានជុំវិញដែលអ្នកមិនបានគ្រោងទុក ហើយវានឹងបង្ហាញទៅកាន់មនុស្សដទៃទៀតពេលដែលអ្នកសន្ទនាជាមួយ។ តើវាកើតឡើងបានយ៉ាងដូចម្តេច? នៅពេលដែលអ្នកអង្គុយទល់មុខគេ អ្នកអាចរកមធ្យោបាយនិយាយជាមួយគេ ហើយប្រើប្រាស់កាយវិការដូចជាទាញសក់មកម្ខាងដោយបង្ហាញត្រង់កអោយគេបានឃើញ ព្រោះវាបង្ហាញពីភាពទាក់ទាញរបស់អ្នក។

៣. បង្ហាញភាពស្និតស្នាលរបស់ខ្លួនអ្នក

អ្នកអាចបង្ហាញភាពស្និតស្នាលអ្នកតាមរយៈការនិយាយរឿងដែលអ្នកមិនសប្បាយចិត្ត គ្មានទំនុកចិត្តលើខ្លួនឯង និយាយពីភាពបរាជ័យរបស់អ្នក ភាពអស់សង្ឃឹម។ អ្នកកុំខ្លាចក្នុងការនិយាយវា ពីព្រោះវាជាភាពពិតនៃចិត្ត ដូច្នេះពេលដែលអ្នកនិយាយគឺនិយាយដោយភាពស្មោះត្រង់ ជាអារម្មណ៍ពិតដែលនៅក្នុងចិត្តអ្នក។

តើវាកើតឡើងបានយ៉ាងដូចម្តេច?

  • អ្នកអាចចាប់ផ្តើមនិយាយពីបញ្ហាក្នុងជីវិតអ្នក ហើយថាតើអ្នកមានដំណោះស្រាយយ៉ាងណា តើអ្នកនឹងប្រឈមមុខយ៉ាងដូចម្តេច? និយាយពីចរិតអ្នក ពីភាពខ្លាំងភាពខ្សោយដែលអ្នកគិតឃើញពីខ្លួនអ្នក
  • វាបង្កើនភាពស្មោះត្រង់ចំពោះគ្នា
  • វាក៏ជាពេលល្អដែលអាចអោយគេអាចនិយាយរឿងក្នុងចិត្តទៅកាន់អ្នក ចែករំលែកអ្នកពីរឿងនិងបទពិសោធន៍ដែលគេបានជួបប្រទះ។

៤. អ្នកចាំស្ដាប់រាល់ពាក្យសម្តីរបស់គេ

កាលណាដែលអ្នកមានបំណងចង់យល់ពីគេអោយបានច្រើន អ្នកអាចក្លាយជាមនុស្សដែលអង្គុយចុះហើយស្តាប់រាល់ពាក្យសម្តីរបស់គេ ព្រោះថាវាបង្ហាញពីការគោរពហើយផ្តល់អទិភាពសម្រាប់គេក្នុងការបកស្រាយរឿងផ្សេងៗ។ វាជាការមិនល្អទាល់តែសោះបើសិនជាអ្នកបង្អាក់ពាក្យសម្តីរបស់គេ វាប្រៀបដូចជាការមើលងាយដូច្នោះដែរ។

តើវាកើតឡើងបានយ៉ាងដូចម្តេច?

ការយកចិត្តទុកដាក់ស្ដាប់រាល់ពាក្យពេចន៍គេវាចា វាជាពេលវេលាដែលអ្នកអាចដឹងពីគេបានច្រើនតាមរយៈកាយវិការ ទឹកមុខ និងអត្តចរិតរបស់គេ ដែលញ៉ាំងអោយអ្នកមានភាពចុះសម្រុងក្នុងការទំនាក់ទំនងគ្នាបានល្អប្រសើរជាងមុន។ ការស្តាប់មិនមែនគ្រាន់តែយល់ពីគេនោះទេ ខ្សែភ្នែកអ្នកក៏គួរបញ្ជាក់អោយគេយល់ថាអ្នកយល់ពីអ្វីដែលគេនិយាយ និងធ្វើអោយគេមានអារម្មណ៍ថាធូរចិត្តពេលនិយាយជាមួយអ្នក។

៥. ធ្វើអោយគេនឹកអ្នក

ការជួបគ្នាអ្នករមែងបង្ហាញពីភាពល្អរបស់ខ្លួនចំពោះមុខគេ ដូច្នេះអ្នកអាចមានគម្លាតជាមួយគេខ្លះដើម្បីអោយគេយល់ពីតម្លៃដែលមានអ្នកនៅក្បែរ។

តើវាកើតឡើងបានយ៉ាងដូចម្តេច?

អ្នកអាចណាត់ជួបជាមួយគេបាន តែកុំព្យាយាមបង្ហាញខ្លួនចំពោះមុខគេភ្លាមៗពេក បើសិនជាមានការផ្ញើសារ ក៏កុំតបលឿនពេក ឯតេមកអ្នក អ្នកអាចចាំមួយសន្ទុះសិនចាំលើកទូរស័ព្ទគេ។ នេះគ្រាន់តែជាតិចនិចដែលអាចជួយអោយអ្នកមានភាពក្លាហានក្នុងការបញ្ជេញអារម្មណ៍អ្នកប៉ុណ្ណោះ អ្វីដែលអ្នកត្រូវដឹង ធ្វើជាខ្លួនអ្នកទើបវាប្រសើរ ហើយយើងសង្ឃឹមថាអ្នកនឹងស្វែងរកបានមនុស្សដែលអ្នកស្រលាញ់ហើយគេនឹងស្រលាញ់អ្នកវិញដូចគ្នា៕

រូបភាព៖ Pinterest

ចុចអានបន្ត៖

ទម្លាប់់ទាំងនេះហើយ ដែលធ្វើអោយគេលើកដៃលាទាំងមិនស្ដាយស្រណោះ

ប្រភព៖ themindsjournal ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទថ្មី