លាតត្រដាងហេតុផលពិតដែលនារី គួរធ្វើដំណើរកម្សាន្តម្នាក់ឯង យ៉ាងហោចម្តងក្នុងមួយឆាកជីវិត

  • 2020-10-13 06:39:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការធ្វើដំណើរកំសាន្តជាមួយក្រុមគ្រួសារ ឬក៏ជាមួយមិត្តភក្តិ គឺជារឿងមួយដែលមានភាពសប្យាយរីករាយ និងមិនអាចបំភ្លេចបាន ។ ប៉ុនែ្តការធ្វើដំណើរបែបម្នាក់ឯងវាក៏ពិតជាមានសារះសំខាន់ណាស់ដែរ សម្រាប់ភាពផ្ទាល់ខ្លួន។ ខាងក្រោមនេះគឺជាហេតុផងល្អៗទាំង ៥ ដែលនារីៗគួរតែសាកល្បងធ្វើដំណើរម្នាក់ឯង។

១. សែ្វងយល់អំពីខ្លួនឯង

ការចាប់ផ្តើមធ្វើការសម្រេចចិត្តថាចង់ទៅលេងកន្លែងនេះកន្លែងនោះ ចង់ញុំានេះ ចង់ផឹកនោះ អ្វីដែលគួរចំណាយនិងអ្វីដែលមិនគួរ វាគឺជាពេលវេលាដែលអ្នកបានចាប់ផ្តើមស្វែងយល់សិក្សាអំពីខ្លួនឯង ការគិត ការវិភាគ ការសម្រេចចិត្ត និងធ្វើអ្វីមួយគឺសម្រាប់ខ្លួនឯង ដែលវាផ្ទុយពីការធ្វើអ្វីៗមួយកន្លងមក គឺតម្រូវតែចិត្តអ្នកដទៃ។

២. ទទួលបានភាពក្លាហាន និងទំនុកចិត្តផ្ទាល់ខ្លួន

អ្នកធ្លាប់គិតថា ខ្លាចនេះខ្លាចនោះ បញ្ហានេះបញ្ហានោះអាចនឹងកើតឡើង។ ប៉ុន្តែផ្ទុយទៅវិញ អ្វីដែលសំខាន់បំផុតនោះគឺអ្នកនឹងទទួលបានមកវិញនូវភាពក្លាហាននិងទំនុកចិត្តដែលអាចជម្នះរាល់ឧបសគ្គដែលអាចកើតឡើងនៅថ្ងៃមុខ ហើយអ្នកនឹងមានភាពជឿជាក់លើខ្លួនឯងរាល់ការសម្រេចចិត្តធ្វើអ្វីមួយនៅថ្ងៃក្រោយ។

៣. ទទួលបានសេរីភាពផ្ទាល់ខ្លួន

ជាការពិតម្នាក់ៗតែងតែចង់បានសេរីភាពពេញលេញផ្ទាល់ខ្លួនក្នុងការសម្រេចចិត្តធ្វើអ្វីមួយសម្រាប់ខ្លួនឯង។ ដូច្នេះអ្នកនឹងមិនខ្វល់ពីការសម្រេចចិត្តថាតើកន្លែងណាត្រូវយកសម្រាប់ស្នាក់នៅ ភោជនីយដ្ឋានណាត្រូវទៅញុំា ម៉ោងប៉ុន្មានត្រូវក្រោក និងកន្លែងណាខ្លះត្រូវទៅលេងកំសាន្ត ពីព្រោះវាជាសិទ្ធិពេញលេញរបស់អ្នកក្នុងការធ្វើរឿងទាំងនោះ។

៤. ព្យាបាលនូវអ្វីៗដែលអ្នកទទួលរងគ្រោះ

វាគឺជាពេលវេលាដ៏ល្អបំផុតមួយដែលអាចជួយឲ្យអ្នកមានអារម្មណ៍ធូរស្រាលពីកង្វល់នានា មិនថាពីគ្រួសារ ការងារ និងស្នេហាឡើយ។ មានអ្នកខ្លះដែលធ្វើដំណើរម្នាក់ឯងនៅពេលដែលបាត់បង់ការងារ ឬក៏បែកបាក់ស្នេហា ប៉ុន្តែនេះគឺជាពេលវេលាដ៏សំខាន់ក្នុងការធ្វើចិត្តឲ្យសប្បាយៗ បំភ្លេចកង្វល់ ទុក្ខសោកផ្សេងៗបានបន្តិចម្តងៗ។

៥. ជួបនឹងបង្កើតបានមិត្តភក្តិថ្មីៗ

ក្នុងអំឡុងពេលធ្វើដំណើរ អ្នកនឹងបានជួបមនុស្សជាច្រើនមកពីគ្រប់ទីកន្លែង ទាំងនៅកន្លែងស្នាក់នៅ កន្លែងញុំា និងកន្លែងទស្សនាដែលអ្នកទៅ។ អ្នកខ្លះក៏នឹងកំពុងធ្វើដំណើរកំសាន្តម្នាក់ឯងដូចជាយើងដែរ ហើយក៏ប្រហែលជាមានហេតុផលដូចគ្នាទៀតផងមើលទៅ។ វាជាពេលវេលាដ៏ល្អប្រសិនបើអ្នកមានអារម្មណ៍ថាឯកា ដូច្នេះអ្នកអាចនិយាយរឿងសប្បាយៗប្រាប់គ្នាទៅវិញទៅមកបាន៕

រូបភាព៖ Pixabay

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម