អាហារទាំង៥ដែលអ្នកអាចដាក់លើតុការងារ បំបាត់ការស្រេកឃ្លាន ហើយមិនធ្វើអោយធាត់

  • 2020-10-05 06:22:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការអង្គុយធ្វើការក្នុងoffice មិនមែនសុទ្ធតែស្រួលនោះទេ យើងក៏ត្រូវការអាហារពេលព្រឹកដើម្បីទទួលបានថាមពលមកសម្រេចការងារ។ បន្ទាប់មកដល់ពេលញ៉ាំអាហារពេលថ្ងៃទៀតហើយ ប៉ុន្តែអាហារទាំងនោះរមែងធ្វើអោយយើងឆាប់ងងុយដេក ចង់តែសម្រាក ហើយខ្លះទៀតធ្វើអោយឡើងគីឡូនិងបំផ្លាញសុខភាព។ ថ្ងៃនេះយើងសូមណែនាំពីប្រភេទអាហារដែលអ្នកធ្វើការអាចញ៉ាំបានដោយមិនធាត់ មិនងងុយដេក មិនឆាប់ឃ្លានហើយល្អសម្រាប់សុខភាពផងដែរ។

១. ទឹក

រៀងរាល់ថ្ងៃសារពាង្គកាយត្រូវការទឹកពី៦-៨កែវ ព្រោះក្រពះត្រូវធ្វើការស្តុកទឹកជានិច្ច។ជាទូទៅអ្នកតែងតែនៅក្នុងម៉ាស៊ីនត្រជាក់ វាធ្វើអោយអ្នកទៅបន្ទប់ទឹកជាញឹកញាប់។ ដូច្នេះជាការល្អគួរតែមានទឺកនៅលើតុoffice ហើយញ៉ាំបន្តិចៗរហូតដើម្បីកុំអោយបាត់បង់ជាតិទឹក។

២. ផ្លែឈើ

អ្នកគួរញ៉ាំផ្លែឈើណាដែលសម្បូរទៅដោយវីតាមីនA ដូចជាល្ពៅចំហុយ ត្រសក់ស្រូវផ្អែមជាដើម បើសិនជាអ្នកមិនចូលចិត្តញ៉ាំស្រស់ អ្នកអាចញ៉ាំជាប្រភេទដំណាប់ ព្រោះវាមានជាតិជូរអែមដែលធ្វើអោយអ្នកស្វាង មិនងងុយដេក។ លើសពីនេះអ្នកក៏អាចញ៉ាំជាទឹកក្រូចច្របាច់ផងដែរ តែកុំភ្លេចមើលផងណាប្រយ័ត្នមានជាតិស្ករ ជាតិសូដ្យូម និងកូឡេស្តេរ៉ូលខ្ពស់។

៣. គ្រាប់ធញ្ញជាតិគ្រប់ប្រភេទ

គ្រាប់ធញ្ញជាតិអាចបំបាត់ការស្រេកឃ្លានពេលថ្ងៃបាន ហើយវាសម្បូរទៅដោយជាតិសរសៃ(Fiber)និងសារធាតុចិញ្ចឹមផ្សេងៗ ជាតិប្រូតេអ៊ីន និងជាតិរ៉ែសម្រាប់សារពាង្គកាយ។ វាមានដូចជាគ្រាប់អាល់មុន គ្រាប់ផ្កាឈូករ័ត្ន គ្រាប់សណ្តែកអេដាម៉ាម៉ិ(Edamame) ក្រាណូឡា(Granola)ឬប្រភេទគ្រាប់ធញ្ញជាតិដែលមានជាតិស្ករនិងកាឡេស្តេរ៉ូលទាប។

៤. សូកូឡាខ្មៅ

នៅពេលថ្ងៃអ្នកមានអារម្មណ៍ឆាប់ងងុយដេក ធ្វើអោយអ្នកមានសម្ពាធឈាមទាប។ ជាការពិតណាស់ដែលសារពាង្គកាយត្រូវការអាហារជាតិផ្អែមដើម្បីអោយមានថាមពល តែបើសិនជាញ៉ាំផ្អែមពេកគឺមិនល្អសម្រាប់សុខភាព។ អ្នកគួរតែជ្រើសរើសប្រភេទសូកូឡាខ្មៅដែលវាសម្បូរដោយជាតិទឹកហើយនិងជាតិម៉ាញេស្យូមវាជួយបំបាត់ស្ត្រេសនិងការស្រេកឃ្លាន។

៥. យ៉ាអួ ឬ ទឹកដោះគោ

នៅក្នុងទូរទឹកកកគឺមិនដែលខ្វះទឹកដោះគោឬយ៉ាអួបានឡើយ។ បើសិនជាអ្នកមានអារម្មណ៍ថាអស់កម្លាំង អ្នកអាចញ៉ាំវាដើម្បីទទួលបានអារម្មណ៍ស្រស់ថ្លា ហើយវាធ្វើអោយអ្នកមានសុខភាពល្អ អ្នកគួរតែជ្រើសរើសប្រភេទទឹកដោះគោស្ករតិច ឬគ្មានជាតិស្ករ៕

រូបភាព៖ Pinterest

ចុចអានបន្ត៖

ទទួលទានអាហារ៤ប្រភេទនេះនឹងជួយថែរក្សាចិញ្ចឹមស្បែកអ្នក

ប្រភព៖ Sanook ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម