៦ យ៉ាងនេះជារឿងដែលអ្នកគួរធ្វើក្នុងពិធីបុណ្យសែននំព្រះខែខាងមុខ

  • 2020-09-29 06:32:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទាំងនេះជាសកម្មភាពទាំង ៦ យ៉ាងដែលប្រជាជនចិនភាពច្រើននិយមធ្វើដើម្បីប្រារព្ធពីធីបុណ្យខាងលើនេះ៖

១. ទទួលទាននំសែនព្រះខែ (Mooncake)

ការទទួលទាននំប្រភេទនេះ គឺជារឿងដែលចាំបាច់ជាងគេក្នុងការប្រារព្ធពីធីបុណ្យសែននំព្រះខែ។ នំសែនព្រះខែមានច្រើនប្រភេទដូច ស្នូលង៉ូវយីង ស្នូលសណ្ដែកក្រហម ស្នូលគ្រាប់ឈូក មានរាងមូលដែលជាដំណាងអោយព្រះចន្ទពេញវង់ និង ការជួបជុំនៃក្រុមគ្រួសារ។

២. គយគន់ព្រះចន្ទ

តាមប្រពៃណីចិនបុរាណ ថ្ងៃនេះគឺជាថ្ងៃដែលព្រះចន្ទពេញវង់ និង មានពន្លឺចែងចាំងជាងថ្ងៃណាៗទាំងអស់។ ការគយគន់ព្រះចន្ទក្នុងពេលតែមួយបែបនេះក៏អាចជាសញ្ញាដែលគ្រួសារទាំងជិតឆ្ងាយមកជួបជុំគ្នា ទោះមិនបានមកជួបជុំគ្នាដោយផ្ទាលក្ដី។

៣. សែនព្រេន និង បន់ស្រន់ចំពោះព្រះចន្ទ

ទំនៀមទំលាប់មួយនេះមានអាយុកាលជាង ៣០០០ ឆ្នាំមកហើយ ពេលដែលថ្ងៃនេះមកដល់ប្រជាជនចិនតែងរៀបចំគ្រឿងរណ្ដាប់សំរាប់សែនដែលរួមមាននំសែនព្រះខែ ផ្កាភ្ញី និង ផ្លែឈើជាច្រើនមុខ ដើម្បីបន់ស្រន់សុំសេចក្ដីសុខ និង គ្រប់រឿងដែលគេប៉ងប្រាថ្នាអោយមកសម្រេចជាការពិតបាន។

៤. ទទួលទានអាហារពេលយប់ជុំគ្នា

ពេលយប់នេះមកដល់ គឹជាពេលដែលក្រុមគ្រួសារទទួលទានអាហារឆ្ងាញ់ៗជាមួយគ្នា។ ក្រៅពីនំសែនព្រះខែ គេនិយមទទួលទាន នំ និង ស្រាដែលធ្វើឡើងពីផ្កា Osmanthus ក្ដាម ទា ត្រាវ និង ល្ពៅជាដើម។

៥. ផឹកស្រា Osmanthus

ក្នុងអំឡុងពេលនេះហើយ ដែលផ្កាប្រភេទនេះរីកក្រពុំស្អាត ដែលជាពេលដែលសក្កិសមបំផុតក្នុងការក្រេបយករសជាតិនៃស្រាដែលត្រូវបានបិតពីផ្កាខាងលើនេះ។ ស្រាប្រភេទនេះមានពណ៌លឿង អមដោយក្លិនឈ្ងុយឈ្ងុបនៃផ្កា ហើយមានរសជាតិស្រដៀងទៅនឹងស្រាទំពាំងបាយជូរដែរ។

៦. ធ្វើ និង ព្យួរចង្កៀងគោម

សកម្មភាពនេះអាចមានលក្ខណះស្រដៀងទៅនឹងបុណ្យ Halloween នៃលោកខាងលិចដែរ ដោយយប់ថ្ងៃនេះហើយដែលក្មេងៗត្រូវបានអនុញ្ញាតអោយនៅដល់យប់ជ្រៅ។ ក្រៅពីការធ្វើ និង ព្យួរចង្គៀងគោមហើយនោះ នៅតាមតំបន់មួយចំនួនក៏មានការបង្ហោះគោមអមអោយបំណងប្រាថ្នារបស់ពួកគេផ្ញើរទៅកាន់ព្រះចន្ទផងដែរ៕

ប្រភព៖ travelchinaguide ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម