គុណប្រយោជន៍៥យ៉ាងនៃទឹកខ្មេះចម្រាញ់ពីផ្លែប៉ោមជួយឲ្យស្បែកម៉ត់រលោងស្អាត

  • 2020-09-29 06:33:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អាកាសធាតុក្តៅរមែងធ្វើអោយស្បែកមានបញ្ហាជាច្រើនដូចជា ស្បែកស្ងួត ស្បែករងប្រតិកម្មពន្លឺព្រះអាទិត្យ ស្បែកឡើងអាចម៍រុយ មុខឡើងមុននិងងាយទទួលរងប្រតិកម្ម។ដើម្បីធ្វើការទប់ស្កាត់គឺវាមានភាពពិបាក។ ប៉ុន្តែវាមិនមែនជាបញ្ហាមិនអាចដោះស្រាយបាននោះទេ ដោយគ្រាន់តែអនុវត្តនូវវិធី៥យ៉ាងក្នុងការប្រើប្រាស់ apple cider vinegarនោះអ្នកនឺងទទួលបានស្បែកមុខស្រស់ថ្លា។

១. ទប់ស្កាត់ការឡើងមុន

ដើម្បីកាត់បន្ថយការកើតមុន យើងអាចប្រើប្រាស់ apple cider vinegarដោយសារវាជួយផ្ចិតរន្ធរោម ការពារពីការឆ្លងបាក់តេរី ខ្លាញ់និងធូលី។

ការប្រើប្រាស់ៈ

១ រៀបចំចានមួយដោយលាយapple cider vinegarជាមួយនឹងទឹកអោយសព្វ

២ ដាក់សំលីក្នុងល្បាយដែលលាយរួច ហើយធ្វើការលាបទៅកន្លែងស្បែកដែលមានបញ្ហា

៣ ទុករយៈពេល១០នាទី ហើយលាងសម្អាតចេញដោយទឹកក្តៅឧណ្ហៗ

៤ ធ្វើការលាប២-៣ដងក្នុងមួយថ្ងៃ ហើយពីរបីថ្ងៃដើម្បីទទួលបានលទ្ធផលឆាប់រហ័ស

២. ជួយព្យាបាលស្បែកខូចដោយពន្លឺព្រះអាទិត្យ

យើងអាចប្រើប្រាស់apple cider vinegar ជួយស្បែកដែលខូចខាតដោយសារកាំរស្មីព្រះអាទិត្យ កាត់បន្ថយការក្រហាយស្បែកហើយជួយពន្លឿនការព្យាបាលអោយមានប្រសិទ្ធភាពខ្ពស់។

ការប្រើប្រាស់ៈ

១ លាយapple cider vinegarកន្លះកែវជាមួយនឹងទឹកចំនួន៤កែវ

២ យកសំលីមកផ្តិតនឹងល្បាយដែលលាយរួចទៅកន្លែងដែលមានបញ្ហា បន្ទាប់មកធ្វើការម៉ាស្សាជុំវិញកន្លែងនោះ

៣ ការលាប២-៣ដងក្នុងមួយថ្ងៃ ហើយពីរបីថ្ងៃរហូតស្បែកទទួលបានភាពប្រសើរឡើងវិញ

៣. ស្បែកទន់និងមានសំណើម

Apple cider vinegar ជួយអោយស្បែកមានភាពទន់ល្មើយ រក្សាភាពក្មេងជាងនិងមានសំណើម ដោយសារវាផ្ទុកនូវអាស៊ីតalpha hydroxylជួយកម្ចាត់កោសិកាស្បែកដែលងាប់ ហើយធ្វើការបង្កើតកោសិកាថ្មី ស្បែករឹងមាំជំនួសស្បែកចាស់។

ការប្រើប្រាស់ៈ

១ លាយ Apple cider vinegarនឹងទឹកក្តៅឧណ្ហៗដែលត្រូវងូតអោយបានសព្វល្អ

២ ត្រាំនៅល្បាយដែលលាយរួចប្រហែល១៥-២០នាទីដើម្បីអោយវាជ្រាបចូលស្បែកអោយបានល្អ

៣ បើសិនជាចង់រក្សាកម្រិតpH នៃសារពាង្គកាយ យើងអាចធ្វើតាមវិធីនេះបាន

៤. ប្រើប្រាស់ជាToner

Apple cider vinegarមានប្រសិទ្ធភាពក្នុងការព្យាបាលបានជាឆាប់រហ័ស វាជួយរក្សាតុល្យភាពលំហូរនៃឈាមនិងបង្រួមរន្ធញើសល្អសម្រាប់អ្នកមានមុខប្រេង និងធ្វើអោយកម្រិតpHស្ថិតនៅ កម្រិតមួយដែលមានសុខភាពល្អ។

ការប្រើប្រាស់ៈ

១ ដើម្បីទទួលបានក្លិនក្រអូបនិងធ្វើអោយស្បែកទន់រលោង យើងអាចលាយ Apple cider

vinegarជាមួយនឹងប្រេងធម្មជាតិ២-៣តំណក់ ហើយប្រើប្រាស់សំលីមកលាបនឹងស្បែក

២ ទុកចោល២- ៣នាទីរួចលាងចេញដោយទឹកត្រជាក់ យើងអាចធ្វើ២-៣ដងក្នុងមួយថ្ងៃ។

៥. កាត់បន្ថយភាពជ្រាវជ្រួញ

Apple cider vinegarសម្បូរទៅដោយAlpha hydroxyl ដែលកម្ចាត់កោសិកាចាស់ដើម្បីអោយកោសិកាថ្មីដុះឡើងវិញ។ លើសពីនេះវាមានតូនាទីជួយបំបាត់ស្នាមអុចខ្មៅ ជាពិសេសកាត់បន្ថយភាពជ្រាវជ្រួញនៃស្បែកមុខ។

ការប្រើប្រាស់ៈ

១ ចាក់ Apple cider vinegarបន្តិចទៅលើសំលី បន្ទាប់មកអ្វើការលាបទៅនឹងកន្លែងដែលមានស្នាមអុចខ្មៅនឹងស្បែកដែលជ្រួញ

២ ទុកចោលរយះពេល៣០នាទី រួចលាងនឹងទឹកត្រជាក់ចេញ

៣ យើងអាចធ្វើវាបែបនេះ២-៣ដងក្នុងមួយថ្ងៃ ហើយប្រហែលចំណាយ៦ខែ។

ការប្រើប្រាស់ Apple cider vinegar មានប្រសិទ្ធភាពខ្ពស់ យើងអស់ចម្ងល់ខ្វាយខ្វល់ថាផ្ទៃមុខមិនស្អាតទៀតហើយ។ ដូច្នេះគួរតែសាកល្បងប្រើ Apple cider vinegar មានភាពងាយស្រូលនិងមិនអស់ថវិកាច្រើន៕

រូបភាព៖ Pinterest

ចុចអានបន្ត៖

ទទួលទានអាហារ៤ប្រភេទនេះនឹងជួយថែរក្សាចិញ្ចឹមស្បែកអ្នក

ប្រភព៖ akerufeed ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម