មូលហេតុ៨ចេញពីមាត់បុរស ដែលគេមិនអាចជ្រើសយកនារីនោះមកធ្វើជាសង្សារបាន

  • 2020-09-25 04:41:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រដូវ​រងា​ក៏​កាន់​តែ​ខិត​ចូល​មក​ដល់ តើ​​អ្នក​មាន​ឆ្ងល់​ទេ​ថា ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ​អ្នក​នៅ​តែ​ single ​បែប​នេះ? ​នេះ ​គឺ​សម្តី​ដែល​បាន​ដក​ស្រង់​ពី​មាត់​របស់​មនុស្ស​ប្រុស ​អំពី​ទស្សនៈ​របស់​គេ ​ថា​ហេតុ​អ្វី​ គាត់​មិន​អាច​ជ្រើស​យក​អ្នក ​ជា​សង្សារ​បាន។ ​

១. អ្នក​មិន​ទាន់​ស្អាត​ក្នុង​កែវ​ភ្នែក​គាត់

​និយាយ​ឲ្យ​ស្មោះ​ត្រង់​ទៅ ​ពេល​ខ្លះ​មនុស្ស​ប្រុស​ជ្រើស​នារី​ណា​ម្នាក់ ​អាស្រ័យ​លើ​រូប​រាង​ខាង​ក្រៅ​ដែរ។ ​វា​គឺ​ជា​រឿង​ដំបូង ​ដែល​ធ្វើ​ឲ្យ​គេ​សម្លឹង​និង​គិត​ដល់​មុន​គេ។ ​ដូច្នេះ បើសិន​ជា​អ្នក​មិន​ទាន់​ជឿ​ជាក់​ពី​សម្រស់​ខ្លួន​ឯង​ទេ ​គួរ​សាក​ល្បង​ហាត់​ប្រាណ ​រៀន​ពី​របៀប​តុប​តែង​ខ្លួន ​ដើម្បី​ជា​គ្រឿង​ផ្សំ​ឲ្យ​ក្លាយ​ជា​មនុស្ស​មាន​សម្រស់​ស្អាត។

២. ​អ្នក​ចំណាយ​ពេល​ជាមួយ​មិត្ត​ភក្កិ​ច្រើន​ពេក

បើ​អ្នកទៅ​ណា​ក៏​ជា​ក្រុម​ចឹង ​អ្នក​សាក​គិត​មើល​ទៅ​ថា ​តើ​បុរស​ណា​​ក្លាហាន​ហ៊ាន​ចូល​មក​ញ៉ែ​អ្នក? ហើយ​បើ​ក្នុង​ក្រុម​នោះ ​សម្បូរ​តែ​ស្រី​ស្អាត និង​ស្អាត​ជាង​អ្នក​ទៀត ​អ្នក​ច្បាស់​ជា​គ្មាន​សង្ឃឹម​ហើយ។ ​ដូច្នេះ ​សាក​ទៅ​ណា​ម្នាក់​ឯង​​ខ្លះ ​ដើម្បី​​ជួយ​អ្នក​ឲ្យ​មាន​ទំនុក​ចិត្ត​បន្ថែម​ទៀត​ផង​ដែរ។

៣. ​មិន​មាន​លក្ខណៈ​ជា​​មនុស្ស​ស្រី

​ប្រសិន​បើ​អ្នក​​​ឃើញ​ថា ​​មនុស្ស​នៅ​ក្បែរ​អ្នក​ភាគ​ច្រើន​គេ​ចូល​ចិត្ត​និយាយ​ដើម​គ្នា ​នោះ​ហើយ​ជា​​ចំណុច​ដែល​មនុស្ស​ប្រុស​​ភាគ​ច្រើន​មិន​ចូល​ចិត្ត។ ​បុរស​គេ​​នឹង​គិត​ថា ​អ្នក​ប្រហែល​ដូច​​ក្រុម​នោះ​ដែរ ចូល​ចិត្ត​និយាយ​ដើម​គេ​មិន​ខាន ​ដូច្នេះ​បើ​ដឹង​ហើយ ​ត្រូវ​​ប្រញាប់​ដក​ខ្លួន​ចេញ។

៤. ​ចូល​ចិត្ត​លក់​មុខ​អ្នក​ដទៃ​ក្នុង​ក្រុម

ការ​និយាយ​ដោយ​មិន​ទុក​មុខ​ឲ្យ​គេ​សោះ​​ ទាំង​កណ្តាល​ចំណោម ​គឺ​ត្រូវ​ចាត់​ទុក​ថា​ជា​មនុស្ស​គ្មាន​សុជីវធម៍។ ​ដូច្នេះ ​គ្មាន​បុរស​ណា​ពេញ​ចិត្ត​មនុស្ស​ស្រី​បែប​នេះ​ទេ ​ព្រោះ​គេ​គិត​ថា ​នាង​ជា​មនុស្ស​មិន​សូវ​ចេះ​ស្គាល់​កាលៈ​ទេសៈ និង​និយាយ​ស្តី​មិន​ផ្អែម​ល្ហែម។

៥. ​និយាយ​តែ​ពី​រឿង​ខ្លួន​ឯង

ប្រសិន​បើ​អ្នក​ជា​មនុស្ស​​ស្រី ​ដែល​ចូលចិត្ត​​ជជែក​រឿង​ផ្ទាល់​ខ្លួន​​ច្រើន​ជាង​ស្តាប់​អ្នក​ដទៃ​ ​មិន​បាច់​ឆ្ងល់​ទេ​ថា ហេតុ​អ្វី​គ្មាន​នរណា​ចូល​មក​ញ៉ែ​អ្នក។ ​បុរស​ជា​​ភេទ​មួយ​ដែល​និយាយ​តិច ​ជាង​មនុស្ស​ស្រី ​តែ​ពេ​លខ្លះ ​គាត់​ក៏​ត្រូវ​​ការ​មនុស្ស​ម្នាក់​ស្តាប់​គាត់​និយាយ​ផង​ដែរ។

៦. ​មាន​ទំនុក​ចិត្ត​ខ្ពស់​ជ្រុល

​ថ្វី​បើ​អ្នក​​ជា​មនុស្ស​ស្រី​ស្អាត ​ឆ្លាត​ក៏​ដោយ ​តែ​អ្នក​​មិន​គួរ​បង្ហាញ​វា​ចេញ​មក​ខ្លាំង​ពេក​ នៅ​ចំពោះ​មុខ​បុរស​នោះ​ឡើយ។​ ​យ៉ាង​ណា​ក៏​ដោយ ​អ្នក​ក៏​គួរ​ទុក​ឱកាស​សម្រាប់​អ្នក​ដទៃ​ខ្លះ។ ​ការ​ស្តាប់​មតិ​យោបល់​អ្នក​ដទៃ ​វា​ក៏​​នឹង​ជួយ​ឲ្យ​​ល្អ​ប្រសើរ​ផង​ដែរ។

៧. ​ពេល​វេលា​មិន​សក្កិសម

​នេះ​គឺ​ជា​រឿង​គួរ​សោក​ស្តាយ​មួយ ​ដែល​អ្នក​បាន​ជួប​បុរស​ក្នុង​ចិត្ត​ពិត​ប្រាកដ​ហើយ ​តែ​ពេល​វេលា​បែរ​ជា​​​ផ្តល់​ឲ្យ​អ្នក ​មក​យឺត​ទៅ​វិញ។ ​នោះ​ក៏​ដោយសារ​គេ​មាន​សង្សារ​រួច​ហើយ។

៨. ​មិន​ទុក​ឱកាស​ដល់​បុរស​ជា​មុន

​មាន​​បុរស​ច្រើន​ណាស់ ​ដែល​លង់​លើ​នារី តែ​គេ​មិន​ហ៊ាន ​ដោយសារ​តែ​សម្បក​ក្រៅ​នាង​ហាក់​មិន​ផ្តល់​ឱកាស​ឲ្យ​គេ​សោះ ​ទើប​គេ​ក៏​ចេះ​តែ​បណ្តោយ​តាម​ហ្នឹង​ដែរ​ទៅ​៕​

ប្រភព៖ gangbeauty ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម