រឿងទាំង៣ មនុស្សស្រីគួរធ្វើមុនឈានចូលអាយុ ៤០ឆ្នាំ ដើម្បីកុំឲ្យជីវិតនេះត្រូវស្ដាយក្រោយ
- 2020-09-25 01:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងទាំង៣ មនុស្សស្រីគួរធ្វើមុនឈានចូលអាយុ ៤០ឆ្នាំ ដើម្បីកុំឲ្យជីវិតនេះត្រូវស្ដាយក្រោយ
ដើម្បីកុំឲ្យជីវិតទៅក្រោយស្ដាយក្រោយ ព្រោះយុវភាពមិនបានធ្វើអ្វីទាំងអស់ រឿងទាំង៣នេះ អ្នកគួរធ្វើឲ្យបានមុនពេលអាយុ ៤០។
១. ចេះមើលថែទាំខ្លួនឯង
កាលនៅក្មេង មនុស្សស្រីបណ្ដោយខ្លួន ដោយគិតថាអាយុនៅក្មេងស្រាប់ ចឹងមិនធ្វើអីក៏ស្អាតស្រាប់។ ដល់ពេលមានគ្រួសាររួច មនុស្សស្រីមានគំនិតថា មានប្ដីរួចហើយ មិនដឹងជាធ្វើខ្លួនឲ្យអ្នកណាមើលផង។ តែការគិតទាំងនេះ គឺហួសសម័យហើយ ដោយមនុស្សស្រីទាន់សម័យ ពេលនេះប្រកាន់ខ្ជាប់ថា ត្រូវស្អាតគ្រប់ពេលវេលាទាំងអស់ ដោយមិនថាពេលនៅលីវ ឬមានគូឡើយ។ ការថែរក្សាខ្លួនបែបនេះគឺដោយសារតែសុភមង្គលខ្លួនឯងទេ មិនមែនដើម្បីបំពេញភ្នែកអ្នកផងឡើយ។
២. អញ្ជើញប៉ាម៉ាក់ពិសារអាហារក្រៅ
យើងគ្រប់គ្នាត្រូវយល់ថា អ្នកដែលស្រលាញ់យើងឥតលក្ខខណ្ឌ និងលះបង់ឲ្យយើងទាំងអស់ គឺគ្មានអ្នកណាក្រៅពីអ្នកមានគុណយើងឡើយ។ បើកើតយើងនៅអាយុក្មេង ពេលយើងអាយុ ៤០ គាត់ក៏អាយុ ៦០ហើយដែរ។ ដូចនេះ ដើម្បីឲ្យគាត់មានមោទកភាពលើយើង គួរជារឿយៗ អញ្ជើញគាត់ពិសារបាយក្រៅ ដើម្បីឲ្យគាត់ដឹងថា កូនស្រីរូបនេះ ក៏មានសមត្ថភាពអញ្ជើញប៉ាម៉ាក់ហូបបាយក្រៅដែរ។
៣. លុបបំបាត់ចរិតអាក្រក់ចោលទាំងអស់
អ្នកណានៅវ័យក្មេង ក៏ធ្លាប់ពើបប្រទះ កំហុសឆ្គងនានា។ ឯកំហុសតូចៗដូចជា ខ្ជិលច្រអូស ខឹងឪពុកម្ដាយ គឺចៀសមិនផុតឡើយ។ យ៉ាងណាក្ដី អាយុច្រើន យើងត្រូវលុបបំបាត់ចោល។ ឈប់ខ្ជិលដើម្បីមានអនាគតភ្លឺស្វាង ចេះស្រលាញ់ឪពុកម្ដាយ ព្រោះគ្មានអ្នកណាស្រលាញ់យើងជាងគាត់។ លុបបានរឿងទាំងនេះ យើងនឹងឃើញថា ជីវិតនេះគឺស្រស់បំព្រងណាស់៕