មន្តស្នេហ៍ធម្មជាតិទាំង១០របស់មនុស្សស្រី ដែលបុរសមើលឃើញថាស្អាតបំផុត

  • 2020-09-23 08:06:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្រាប់​ភ្នែក​មនុស្ស​ប្រុស ​ត្រឹម​ស្បែក​ស ​ច្រមុះ​ស្រួច មុខ​រលោង នៅ​មិន​ទាន់​​រាប់​ថា ​ជា​ស្រី​ស្អាត​នោះ​ទេ។ ​បើ​មាន​ទាំង​១០​ចំណុច​នេះ ​ទើប​មើល​ទៅ​ឃើញ​ស្អាត ​និង​ទាក់​ទាញ ។

១. ចេះ​លេង​សើច

​សកម្មភាព​នេះ ​នឹង​នាំ​អ្នក​ព្រម​ទាំង​មនុស្ស​ជុំ​វិញ​ខ្លួន​ឲ្យ​សប្បាយ​រីករាយ​ជាមួយ​គ្នា។ កាន់​តែ​ពិសេស​ជាង​នេះ​ទៀត ​ការសិក្សា​បង្ហាញ​ថា ​មនុស្ស​ដែល​តែង​មាន​អារម្មណ៍​ល្អ ​​ជា​មនុស្ស​គួរ​ឲ្យ​ចាប់​​អារម្មណ៍​ជាង​អ្នក​ណា​ទាំង​អស់ ​នៅ​ក្នុង​សង្គម​នេះ។

២. ចូល​ចិត្ត​រៀន​អ្វី​ថ្មីៗ

នរណា​ក៏​ចង់​បាន​មិត្ត​ដែល​អាច​ចែក​រំលែក​គ្រប់​យ៉ាង ដូច​ជា ​បទ​ពិសោធន៍​ពេល​ទៅ​​មើល​ការ​ប្រគំ​តន្រ្តី ​មើល​កុន ​ជិះ​ស្គី ដើរ​លេង​កម្សាន្ត -ល -។ ម្ល៉ោះ​ហើយ ​អ្នក​មិន​គួរ​ពន្យារ​ពេល​​ទៅ​លើ​បទ​ពិសោធន៍​ដ៏​មាន​​តម្លៃ​ទាំង​អស់​នេះ​ឡើយ។

៣. ​មាន​គំនិត​ទាន់​សម័យ

មនុស្ស​ដែល​មាន​គំនិត​ច្នៃ​ប្រឌិត ​តែង​តែ​មើល​ឃើញ​នូវ​​ផ្នត់​អ្វី​ថ្មី​ៗ ​ព្រម​ទាំង​ពោរពេញ​ដោយ​ការ​តស៊ូ និង​ធ្វើ​ឲ្យ​ជីវិត​ពេញ​ដោយភាព​ល្អ​ប្រសើរ​ជា​និច្ច។

៤. ​​មិន​សោក​ស្តាយ​​ចំពោះ​រឿង​ដែល​ខ្លួន​បាន​សម្រេច​ចិត្ត​រួច​ហើយ

​នាង​មិន​ស្តាយ​ក្រោយ​ដាច់​ខាត ​ទោះ​លទ្ធផល​ចុង​ក្រោយ​​ចេញ​មក​មិន​សូវ​ល្អ​ក៏​ដោយ ព្រោះ​​នា​ង​គោរព​លើ​ការ​សម្រេច​ចិត្ត​របស់​ខ្លួនឯង ។ ​នាង​មិន​បន្ទោស តែ​យក​វា​ជា​បទ​ពិសោធន៍។

៥. ស្មោះ​ត្រង់

​នេះ​គឺ​ជា​គុណ​សម្បត្តិ​សំខាន់​មួយ​ក្នុង​ទំនាក់​ទំនង។ ​​ការសិក្សា​បង្ហាញ​ថា ​មនុស្ស​ដែល​មាន​ភាព​ស្មោះ​ត្រង់​ជាមួយ​ក្តី​ស្រលាញ់ ​គឺ​គួរ​ជា​ទី​ពេញ​ចិត្ត​លើស​អ្វី​ៗ​ទាំង​អស់​។

៦. ​​ជា​មនុស្ស​ចេះ​បើក​ចិត្ត​ទូលាយ

មិន​ប្រកាន់​ច្រើន ​និង​គិត​វិជ្ជមាន ​គឺ​ជា​ប្រភេទ​មនុស្ស​ដែល​គួរ​ឲ្យ​ចង់​រាប់​អាន។

៧. ចិត្ត​ល្អ

មិន​ថា​តែ​​ការ​លះបង់​ពេល​វេលា ​ការ​ឲ្យ​ដំបូន្មាន ​ចែក​រំលែក​ប្រភព​សំខាន់ៗ ឬ​អ្វី​មួយ​តិច​តួច​ក៏​ដោយ ទាំង​នេះ​​​គឺ​ជា​គុណ​ប្រយោជន៍​ដ៏​សំខាន់ ដែល​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​សប្បាយ​ចិត្ត។

៨. ​ចេះ​ខ្វាយ​​ខ្វល់

​កុំ​ភ្លេច​ថា គ្រប់​គ្នា​នឹង​មាន​ការ​ចង​ចាំ​ល្អ​ចំពោះ​មនុស្ស​ណា​ដែល​ចេះ​ខ្វាយ​ខ្វល់​អ្នក​ដទៃ។ ​មិន​បាច៊​ធំ​ដុំ​អ្វី​ទេ ​គ្រាន់​តែ​តេ​ទៅ​ជូន​ពរ​ក្នុង​ថ្ងៃ​ខួប​កំណើត ​ឬ​ក៏​តេ​សួរ​សុខ​ទុក្ខ​ពេល​មាន​ជំ​ងឺ ​និង​ការ​បារម្ភ​ផ្សេង​ៗ​ទៅ​​មនុស្ស​ណា​ម្នាក់ ​នោះ​ហើយ​ជា​ការ​បង្ហាញ​ពី​​ការ​ចេះ​ខ្វាយ​ខ្វល់។

៩. ចេះ​យល់​ចិត្ត​អ្នក​ដទៃ

យក​ចិត្ត​អ្នក​ដទៃ​ដាក់​ក្នុង​ចិត្ត​ខ្លួន​ឯង ​គឺ​ជា​​ទម្លាប់​ដែល​ជួយ​ឲ្យ​អ្នក​ចេះ​ក្រែង​​ពី​ចិត្ត​របស់​គេ​បាន។

១០. ​អាច​ទុក​ចិត្ត​បាន

​ជា​មនុស្ស​ដែល​មិន​ក្រលិចក្រឡុច ឬ​មាន​ល្បិ​ច​កល្យ៕​​​

ប្រភព៖ eatrices ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម