មនុស្ស​ល្អ​ហើយ​ឆ្លាត​​តែង​ដាស់​តឿន​ខ្លួន​ឯង​នូវ​ពាក្យ​អប់រំ​ចិត្ត ១០​ឃ្លា​នេះ​​ជា​ប្រចាំ

  • 2020-09-22 09:23:00
  • ចំនួនមតិ 57 | ចំនួនចែករំលែក 582

មនុស្ស​ដែល​ឆ្លាត​ពិត​ប្រាកដ​ មិន​មែន​ធ្វើ​អ្វី​ដើម្បី​តែ​ផល​ប្រយោជន៍​ខ្លួន​ឯង​នោះ​ទេ ប៉ុន្តែ​ក៏​តែង​គិតគូរ​ដល់​អ្នក​ដទៃ​ជុំវិញ​ខ្លួន​ដែរ។ ដូច្នេះ​ហើយ​ទើប​ពួក​គេ​អាច​ទទួល​បាន​ក្ដី​ស្រលាញ់​រាប់​អាន​ច្រើន ហើយ​រឿង​ល្អ​ៗ​អាច​ចូល​មក​ក្នុង​ជីវិត​របស់​គេ​មិន​ចេះ​ឈប់។ សេចក្ដី​សុខ​ពិត​ប្រាកដ​របស់​ពួក​គេ​មិន​មែន​អាស្រ័យ​លើ​របស់​ក្រៅ​ខ្លួន​នោះ​ទេ ប៉ុន្តែ​គឺ​ផ្ដើម​ចេញ​ពី​ផ្លូវ​ចិត្ត​ច្រើន​ជាង។ ខាង​ក្រោម​នេះ​កញ្ញា​សូម​បង្ហាញ​ពី​​គំនិត​ខ្លះ​ៗ ដែល​មនុស្ស​ល្អ​ហើយ​ឆ្លាត​តែង​​រំឭក​ដាស់​តឿន​ខ្លួន​ឯង​ជា​ប្រចាំ៖

១. កុំ​សួរ​រក​អ្វី​ដែល​បាត់​ទៅ... ប៉ុន្តែ​ត្រូវ​ពេញ​ចិត្ត​អ្វី​ដែល​នៅ​មាន

២. កុំ​ឲ្យ​លុយ​ដឹក​មុខ... ប៉ុន្តែ​ត្រូវ​យក​សមត្ថភាព​ខ្លួន​​ជា​ទុន​នាំ​ផ្លូវ

៣. កុំ​រំពឹង​ច្រើន​ជាង​អ្វី​ដែល​គេ​ឲ្យ... តែ​ចូរ​ឲ្យ​ ច្រើន​ជាង​អ្វី​ដែល​គេ​រំពឹង

៤. កុំ​និយាយ​អ្វី​ឲ្យ​អ្នក​ណា​ខូច​ចិត្ត... កុំ​ប្រព្រឹត្ត​​អ្វី​ឲ្យ​អ្នក​ណា​​ខាត​បង់

៥. កុំ​នៅ​ស្ទាក់ស្ទើរ​រេរា… ពេល​វេលា​អាច​មិន​សល់​ច្រើន​ទេ​សម្រាប់​ជីវិត​យើង

៦. កុំ​​គិត​ថា​​​​ធម្មតា​​សម្រាប់​​អ្នក​ដទៃ... សុទ្ធ​តែ​អាច​ធម្មតា​ដែរ​សម្រាប់​យើង

៧. កុំ​​ដើរ​ជះ​កំហឹង​​ដាក់​អ្នក​ដទៃ... កុំ​យក​ចិត្ត​ទុក​ដាក់​អី​បើ​អ្នក​ដទៃ​​ជះ​កំហឹង​​ដាក់​យើង

៨. កុំ​ចូល​ទៅ​លេង​ជាមួយ​ជ្រូក... ព្រោះ​ជ្រូក​នឹង​បាន​សប្បាយ​ហើយ​យើង​បាន​ប្រឡាក់

៩. កុំ​នឹក​ដល់​​គុណបុណ្យ​ដែល​ខ្លួន​ធ្វើ​ចំពោះ​អ្នក​ដទៃ… ប៉ុន្តែ​ចូរ​នឹក​ដល់​គុណបុណ្យ​អ្នក​ដទៃ​ដែល​ធ្វើ​មក​លើ​ខ្លួន

១០. កុំ​ផ្ដោត​លើ​កម្ម (ទង្វើ) របស់​អ្នក​ដទៃ… ប៉ុន្តែ​ចូរ​ផ្ដោត​លើ​កម្ម​របស់​ខ្លួន​យើង ៕

ប្រភព៖ MarKeTingInDeeD ប្រែសម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទថ្មី