ហេតុអ្វី ឲ្យតែពេលភ្លៀងធ្លាក់ដឹងតែមានអារម្មណ៍ថា ឯកោម្ល៉េះ?
- 2020-09-22 09:02:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុអ្វី ឲ្យតែពេលភ្លៀងធ្លាក់ដឹងតែមានអារម្មណ៍ថា ឯកោម្ល៉េះ?
នៅពេលភ្លៀងធ្លាក់ មិនដឹងយ៉ាងម៉េចអារម្មណ៍ឯកោ ចេះតែម្តុំឡើងមក។ អ្នកប្រហែលធ្លាប់លឺចម្រៀង ដែលគេច្រៀងថា៖ " He said the rain makes people lonely” . ” It rains, It’s juicy, warm heart.” និងមួយបទទៀត " It’s raining again this winter’s night than I do” ដែលពេលស្តាប់ហើយ តែងតែមានអារម្មណ៍ឯកោ ពេលភ្លៀងម្តងៗ។ រហូតអ្នកខ្លះថែមទាំងនិយាយថា តើភាពឯកោដោយសារតែភ្លៀង? ឬបន្ទោសភ្លៀង មកពីឯកោ?
នៅពេលដែលអ្នកឯកោដោយសារតែភ្លៀង នោះអាចមកពី វាធ្វើឲ្យយើងបានចំណាយពេលច្រើនជាមួយខ្លួនឯង។ មិនថាតែពេលទម្រេតខ្លួនលេង មើលភាពយន្តនៅផ្ទះ អានសៀវភៅលើគ្រែ ឬពេលស្ទះចរាចរណ៍តាមផ្លូវជាដើម ឲ្យតែពេលភ្លៀង វាបានផ្តល់ពេលវេលាឲ្យយើងផ្តោតលើអ្វីមួយដែលងាយៗ ឬគិតពីនរណាម្នាក់ជាពិសេស និងសំខាន់បំផុតអ្នកដែលកំពុងនៅឆ្ងាយពីអ្នក ឬរឿងអតីតជាដើម ដែលធ្វើឲ្យអ្នកមានអារម្មណ៍ថា ឯកោ។ អ៊ីចឹងហើយ ពេលមេឃភ្លៀង វាក៏ជាហេតុផលមួយបណ្តាលចិត្តឲ្យអ្នក ឯកាចិត្តផងដែរ។
SAD (Seasonal Affective Disorder) អ៊ីចឹងហើយ ទើបមនុស្សភាគច្រើនគិតថា ពេលដែលអាកាសធាតុត្រជាក់ ពេលមេឃភ្លៀង ជាដើម គឺជារដូវកាលដែលនាំឲ្យចិត្តពួកគេឯកាណាស់។ នៅពេលដែលពន្លឺព្រះអាទិត្យអាប់រស្មី វាអាចជះឥទ្ធិពលដល់ប្រព័ន្ធក្នុងរាងកាយ បណ្តាលឲ្យអរម៉ូនមេឡាតូនីនផលិតឡើង ដែលនាំឲ្យអារម្មណ៍ក្រៀមក្រំ និងអារម្មណ៍ឯកោកើតឡើង។ ទាំងនេះ គឺជាភ័ស្តុតាងនៃសំណួរដែលតែងចោទសួរតៗគ្នាថា ម៉េចក៏ឲ្យតែពេលមេឃភ្លៀង ដឹងតែឯកាខ្លាំងម្ល៉េះ។
ដូច្នេះហើយ សរុបជារួម ពួកយើងច្រើនតែមានអារម្មណ៍ថាឯកោ ដោយសារតែមេឃភ្លៀង គឺមិនខុសទេ៕