រូបភាពដែលអ្នកឃើញមុនគេ បង្ហាញពីអត្តចិរតពិតរបស់អ្នកគ្មានសល់
- 2020-09-21 09:31:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រូបភាពដែលអ្នកឃើញមុនគេ បង្ហាញពីអត្តចិរតពិតរបស់អ្នកគ្មានសល់
រូបភាពដំបូងដែលអ្នកឃើញ គឺអាស្រ័យទាំងស្រុងទៅផ្នែកខួរក្បាលរបស់អ្នក មានន័យថា វាពាក់ព័ន្ធនឹងអារម្មណ៍ ការគិត និងអត្តចរិតរបស់បុគ្គលនីមួយៗ។
ចិត្តវិទូបានស្រាវជ្រាវឃើញថា រាល់រូបភាពដែលយើងមើលឃើញមុនគេ គឺសុទ្ធតែអាចឆ្លុះបញ្ចាំងពីចិត្តគំនិតរបស់អ្នកទាំងអស់ ដូចនេះបើចង់ដឹងថាខ្លួនជាមនុស្សដូចម្ដេច សូមអ្នកធ្វើតេស្តពីអត្តចរិតរបស់ខ្លួនដូចខាងក្រោម។
១.
រន្ធចាក់សោរ៖ អ្នកចូលចិត្តស្វែងយល់អ្វីដែលខ្លួនមិនទាន់ចេះ និងចង់រៀនអ្វីដែលថ្មី។ អ្នកជាមនុស្សមិនចូលចិត្តនៅក្នុងតំបន់សុវត្ថិភាព។ បើមានចិត្តលើនរណាមួយ អ្នកនឹងទៅជាមួយនិយាយជាមួយគេ។
មនុស្សកំពុងយំ៖ អ្នកគួរផ្ដោតអារម្មណ៍លើអារម្មណ៍របស់ខ្លួន ដោយផ្ដោតលើថាខ្លួនចង់បានអ្វី។ អ្នកក៏គួរចំណាយពេលបន្តិចដើម្បីសម្រាកឲ្យបានធូរអារម្មណ៍បន្តិច។
២.
រូបមុខ៖ អ្នកជាមនុស្សមានចម្ងល់ច្រើន ចង់ដឹងរឿងជុំវិញខ្លួន។ សម្រាប់អ្នក រឿងគ្រប់យ៉ាងគឺសុទ្ធតែពិសេស និងគួរតែរៀន។
សត្វត្រី៖ អ្នកកំពុងពេញចិត្តនឹងការរស់នៅរាល់ថ្ងៃ និងមានទំនោរជឿលើព្រហ្មលិខិត។ អ្នកជាមនុស្សលំអិត។ ទោះជារឿងខ្លះមិនដូចចិត្តអ្នក តែអ្នកនៅតែជឿថា អ្នកអាចដោះស្រាយវាបាន។
៣.
រូបទ្វារ៖ អ្នកត្រៀមខ្លួនសម្រាប់ផ្លាស់ប្ដូររួចហើយ តាមផ្លូវដែលពេញចិត្តអ្នកជាខ្លួនអ្នក។ អ្នកដឹងច្បាស់ថាអ្វីកំពុងរង់ចាំខ្លួននៅខាងមុខ។ សម្រាប់អ្នកនៅជុំវិញ អ្នកជាបុគ្គលសំខាន់ម្នាក់។
រូបតន្ត្រី៖ នេះគឺជាពេលដែលអ្នកគួរបង្ហាញសមត្ថភាពច្នៃប្រឌិតរបស់ខ្លួន។ ប្រសិនបើអ្នកឧស្សាហ៍ព្យាយាមនៅពេលនេះ អ្នកអាចបង្ហាញសមត្ថភាពរបស់ខ្លួនឲ្យគេគ្រប់គ្នាបានឃើញ។ អ្នកមិនគួរភ័យខ្លាចក្នុងការបង្ហាញសមត្ថភាពខ្លួនឯងឡើយ។
៤.
សសរ៖ អ្នកជាមនុស្សពិបាកចាកចេញពីតំបន់សុវត្ថិភាពរបស់ខ្លួន និងចូលចិត្តធ្វើអ្វីដែលខ្លួនចូលចិត្ត។ អ្នកជាមនុស្សនិយាយតិច មិនចូលចិត្តឈ្លោះគ្នា ខ្លាចត្រូវគេវាយតម្លៃ។
រូបមនុស្ស៖ អ្នកជាមនុស្សជឿជាក់ មិនខ្លាចក្នុងការនិយាយពីគំនិតរបស់ខ្លួន។ តែអ្នកមិនចូលចិត្តធ្វើរឿងឲ្យធំឡើយ និងចូលចិត្តជួយអ្នកដទៃ៕