ដឹងពីចិត្តអ្នក តាមរយៈទម្រង់បបូរមាត់

  • 2020-09-23 06:28:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើអ្នកដឹងទេថារាងបបូរមាត់របស់អ្នកគ្រប់គ្រាន់ហើយក្នុងការទស្សទាយពីចរិតនិងនិស្ស័យរបស់អ្នក? ក្រឡេកមើលកញ្ចក់ហើយរកមើលថា តើបបូរមាត់របស់អ្នកស្ថិតនៅក្រោមទម្រង់មួយណាដែរ។

១. បបូរមាត់ទាំងលើទាំងក្រោមស្មើគ្នាល្អ មិនក្រាស់ពេក មិនស្ដើងពេក

ដូចគ្នាទៅនឹងទម្រង់បបូរមាត់អ្នកអញ្ចឹងដែរ អ្នកជាប្រភេទមនុស្សដែលនឹងធឹងល្អណាស់ មិនឆាប់ឆេវឆាវពេក អ្នកគ្រប់គ្រងអារម្មណ៏ខ្លួនឯងបានល្អទោះជាស្ថិតនៅក្នុងស្ថានការណ៏តានតឹងយ៉ាងណាក្ដី។ អ្នកដែលមិត្តភក្តិតែងមកពឹងពាក់ ពេលជួបរឿងលំបាក ហើយងាយនឹងយល់ពីទុក្ខលំបាករបស់ពួកគេ ព្រមទាំងតែងផ្ដល់អោយពួកគេនូវយោបល់ល្អៗថែមទៀតផង។

២. បបូរមាត់ទាំងលើទាំងក្រោមស្ដើងដូចគ្នា

អ្នកអាចនឹងចូលចិត្តចំណាយពេលនៅម្នាក់ឯង ហើយមិនមានអារម្មណ៏ថាឯកកាបន្តិចណាសោះ។ ទោះបីជាយ៉ាងនេះក្ដី អ្នកក៏មិនមានបញ្ហាអ្វីដែល បើសិនជាអ្នកត្រូវទៅជួបជាមួយមនុស្សច្រើន ហើយត្រូវប្រាស្រ័យទាក់ទងជាមួយពួកគេនោះ។

៣. បបូរមាត់ក្រាស់ទាំងលើទាំងក្រោម

អ្នកមិនមែនជាប្រភេទមនុស្សដែលចិត្តអាក្រក់អីនោះទេ គ្រាន់តែអ្នកតែងគិតគូរពីខ្លួនឯងមុននឹងទៅបារម្ភពីអ្នកដទៃតែប៉ុណ្ណោះ។ អ្នកតែងទាមទារអោយគ្រប់យ៉ាងល្អឥតខ្ចោះនិងភាពស្រស់ស្អាតគ្រប់រឿងទាំងអស់។

៤. បបូរមាត់រាងបេះដូង

ទម្រង់មាត់គឺចាត់ទុកថាជាទម្រង់ដែលមានភាពទាក់ទាញបំផុតហើយ ប្រសិនបើអ្នកមានសំណាងពួកគេនឹងអភ័យទោសឱ្យអ្នកចំពោះរឿងអាក្រក់ដែលអ្នកមិនចង់បាន។ ហើយប្រសិនបើមនុស្សរវល់មើលបបូរមាត់របស់អ្នកអ្នកអាចគេចចេញពីអ្វីដែលអ្នកនិយាយ។

៥. ខាងលើក្រាស់ជាងខាងក្រោម

អ្នកអាចនឹងមិនសូវចុះសម្រុងជាមួយប្រភេទមនុស្សដែលចូលចិត្តតែស្រណុកខ្លួនមិនចូលចិត្តធ្វើការងារ ចាំតែបានផលស្រេចៗ ហើយអ្នកក៏មិនចូលចិត្តប្រភេទមនុស្សដែលជឿងប់ងល់ទៅលើរឿងសាសនាហួសហេតុពេកនោះដែរ។ ជាពិសេសអ្នកជាប្រភេទមនុស្សដែលម៉ឹងម៉ាត់ អាចសម្រេចការងារធំៗបាន

៦. ខាងក្រោមក្រាស់ជាងខាងលើ

អ្នកតែងធ្វើការងារសព្វបែបយ៉ាង យ៉ាងមានទំនុកចិត្តខ្ពស់ អ្នកមិនដែលមានកូនចិត្តគិតថាគិតថាមានការងារមួយណាដែលអ្នកមិនអាចសម្រេចបាននោះទេ ដោយហេតុអ្នកមានអំណោយផលពីធម្មជាតិក្នុងការប្រាស្រ័យទាក់ទងមនុស្ស ព្រមទាំងយល់ច្បាស់ថាត្រូវធ្វើយ៉ាងណាដើម្បីរំដោះខ្លួនចេញពីស្ថានការណ៏ដែលស្មុគស្មាញ។

៧. តូចតែមិនស្តើងពេក

ដើម្បីដឹងថាតើបបូរមាត់របស់អ្នកស្ថិតនៅក្រោមប្រភេទនេះ សូមមើលរូបរាងរបស់ផាំងរបស់អ្នកថាតើវាមានរាងមូលមានចុងស្រួចដែររឺទេ។ ជាមួយនឹងបបូរមាត់ទាំងនេះអ្នកប្រាកដជាមានភាពរសើបខ្លាំងណាស់។ សមត្ថភាពរបស់អ្នកក្នុងការដឹងពីបញ្ហារបស់អ្នកដទៃ ធ្វើអោយអ្នកចូលចិត្តជួយមនុស្សដែលខ្វះខាតហើយមានចិត្តអាណិតអាសូរចំពោះទុក្ខវេទនារបស់ពួកគេ។ ប្រសិនបើមនុស្សនៅតែជឿជាក់ថាពិភពលោកនេះជាកន្លែងល្អនោះគឺដោយសារតែមនុស្សដូចអ្នកដែរ។

ប្រភព៖ Stylecraze ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម