នារីខ្មែរពាក់ឈុតអាវប៉ាក់ ហូលផាមួងទៅវត្តរដូវភ្ជុំ មើលទៅសាមញ្ញៗ តែស្រស់ស្អាតថ្លៃថ្នូរ

  • 2020-09-16 01:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បុណ្យភ្ជុំបិណ្ឌ តែងប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ សម្រាប់ប្រជាជនខ្មែរ ដើម្បីមានឱកាសបានឈប់សម្រាកទៅលេងស្រុកកំណើត ជួបជុំក្រុមគ្រួសារជាទីស្រឡាញ់។

ប្រជាជនខ្មែរយើងតែងត្រៀមគ្រឿងសក្ការៈបូជា ផ្កាឈូក ស្លាដក់ចម្អិននំណីអាហារ វេចនំអម្សម ជូនអ្នកមានគុណ និងរៀបចំចង្ហាន់ទុកប្រគេនព្រះសង្ឃនៅវត្តជាដើម។

ក្រៅពីនេះ ការរៀបចំតុបតែងខ្លួនទៅវត្តឲ្យបានសមរម្យ ក៏ជាផ្នែកមួយដ៏សំខាន់ ដូចជា៖ អាវ​ប៉ាក់​ ហូល​ផាមួង​ដែល​ជា​អត្តសញ្ញាណ​នារី​ខ្មែរ​ ឬទុកសម្រាប់​ចូល​រួម​ពិធី​ផ្សេង​ៗបានផងក៏បាន។ ​

ថ្ងៃ​នេះ​ Kanha សូម​បង្ហាញ​ជូន​ម៉ូដ​សម្លៀកបំពាក់​សម្រាប់​ស្លៀក​ទៅ​វត្ត​ក្នុងរដូវភ្ជុំ សាមញ្ញៗ តែស្រស់ស្អាត និងថ្លៃថ្នូរជូនប្រិយមិត្តដូចទៅ៖

អត្ថបទ៖ ពៅ រក្សា

អត្ថបទពេញនិយម