តិចនិកតែងខ្លួនទៅវត្តខែភ្ជុំបិណ្ឌ ស្អាតប្លែកសមសួន មិនឆ្គងភ្នែក ជូននារីៗមានមុខបែប Fashion

  • 2020-09-15 23:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការស្លៀកពាក់ និងតុបតែងខ្លួនឲ្យបានសមរម្យ និងស្អាតបាត គឺជារឿងមិនគួរមើលរំលង សម្រាប់នារីៗយើង។ ខណៈពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីខ្មែរនេះ មិត្តនារី ដែលមានមុខបែប Fashion ឬហៅថាមុខបែបតារាម៉ូដែល ហើយធ្លាប់តែលេង Style តុបតែងខ្លួនបែបកាចៗនោះ អាចមកសាកគន្លឹះខ្លីៗ ទាំងនេះ ដើម្បីបន្ថែមភាពស្រស់ស្អាត ប្លែកសមសួន និងមិនឆ្គងភ្នែក ពេលទៅវត្តជុំជាមួយក្រុមគ្រួសារ ឬមិត្តភ័ក្ត សាងបុណ្យកុសល និងរីករាយ។

១. ពណ៌ភ្នែក

គឺជា​ផ្នែក​មួយ​តូច ប៉ុន្តែពិតជាសំខាន់​សម្រាប់​ការ Make-up ដែរ ព្រោះ​វា​បាន​ជួយ​លើក​សម្រស់​ភ្នែក​ឲ្យ​កាន់​តែ​ស្អាត និងកាន់​តែទាក់ទាញ។ សម្រាប់​ពណ៌​ដែល​នារីៗ​គួរ​តែ​ជ្រើសរើស​សម្រាប់​ការ​ Make-up នោះ​គួរ​តែ​ជា​ពណ៌​ទាំង​ប៉ុន្មាន​ខាង​ក្រោម ព្រោះ​វា​ពិត​ជា​ស្រស់​ស្អាត និង​សក្តិសម​បំផុត​សម្រាប់​ការ Make-up​ បែប​ធម្មជាតិ ស្រាលៗ និង​គួរ​ឲ្យ​ស្រឡាញ់ ពិសេសសម្រាប់នារីដែលមានមុខ Fashion ស្រាប់ តែចង់សាកឲ្យឃើញបែបសុភាពម្តង។

២. សម្លៀកបំពាក់

នារីៗ ដែលនិយមរបៀបផាត់មុខកាចៗពីមុន ហើយច្រើនតុបតែងខ្លួនបែបសម័យ ក៏ប្រហែលជាប្លែកចិត្តបន្តិចហើយ ក្រោយគ្រងឈុតប្រពៃណី និងស្លៀកពាក់អាវពាក់ សំពត់ហូលបែបនេះ។

ដើម្បីឲ្យបានស្រស់ស្អាត នឹងកាន់តែសមសួន អ្នកគួរជ្រើសរើសសម្លៀកបំពាក់ ដែលត្រូវនឹងរូបរាងខ្លួនឯង មិនតូចពេក ឬរឹបរាងពេក។ ចំណែកម៉ូត គួរតែសាមញ្ញៗ តាមចំណូលចិត្ត ចំណែកពណ៌វិញ ក៏គួរមិនឆើតឆាយ ឬលេច​ធ្លោពេកដែរ។

សម្លៀកបំពាក់ផ្តល់ជូនដល់ក្រុមការងារ កញ្ញា

បើចាប់អារម្មណ៍ចង់កាត់សម្លៀកបំពាក់ប្រពៃណីស្រស់ស្អាត រហ័សទាន់ចិត្ត តម្លៃសមរម្យ សូមទាក់ទងទៅលេខ៖ ០៨៧ ៥៥៦ ២៣៧ ឬ ០៧០ ៤២០៧៦១ ដែលមានទីតាំងនៅសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ៕

អត្ថបទ៖ ពៅ រក្សា

អត្ថបទពេញនិយម