៣ អាថ៍កំបាំង​ដែលមិន​មែន​មនុស្ស​ប្រុស​រូប​ណា​ក៏​ហ៊ាន​ប្រាប់​សង្សារ ឬ​ប្រពន្ធ​របស់​ខ្លួន

  • 2020-09-15 09:23:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រសិនបើ​មនុស្ស​ស្រី​តែង​មាន​រឿង​ចង់​ឲ្យ​ដៃ​គូ​ជីវិត​របស់​ខ្លួន​ដឹង​នោះ តាមការពិត​មនុស្ស​ប្រុស​ក៏​ដូច​គ្នា គ្រាន់​តែ​ពួក​គេ​មិន​ហ៊ាន​និយាយ​ចេញ​ប៉ុណ្ណោះ។ ខាង​ក្រោម​នេះ​គឺ​ជា​រឿង​ទាំង​៥​ដែល​ពួក​គេ​ចង់​ឲ្យ​ខាង​ស្រី​យល់​ពី​អារម្មណ៍​គេ​ដូច​គ្នា។

១. ជឿជាក់​លើគេ

មនុស្ស​ប្រុស​គ្រប់​រូប​ដែល​មាន​អាយុ​២០ប្លាយ ភាគ​ច្រើន​មិន​ទាន់​មាន​ការងារ​រឹង​មាំ​ទេ។​ ប្រសិន​បើ​គេ​ស្រលាញ់​អ្នក​ពិត​ គេ​ពិត​ជា​ក្លាហាន​ខ្លាំង​ណាស់ ព្រោះ​មិន​តិច​អ្នក​ឡើយ​ដោយ​សារ​តែ​គិត​ថា​ខ្លួន​មិន​ទាន់​មាន​អី មិន​ហ៊ាន​ស្រលាញ់​អ្នក​ណា​ទាំង​អស់។ ដូច​នេះ ដើម្បី​ផ្ដល់​កម្លាំង​ចិត្ត គេ​គ្រាន់​តែ​ចង់​ឲ្យ​យើង​ជឿជាក់​លើ​គេ​ប៉ុណ្ណោះ។ គេ​តែង​ថា នៅ​ពី​ក្រោយ​បុរស​ដែល​ជោគជ័យ តែ​ង​មាន​នារី​ម្នាក់ ហើយ​នារី​ម្នាក់​នោះ អាច​ជា​រូប​អ្នក​ក៏​ថា​បាន។

២. អាហារពេល​យប់​ដ៏​កក់ក្ដៅ

បុរស​ណា​ក៏ដូច​គ្នា ទោះ​ខាង​ក្រៅ​ហត់​យ៉ាងណា ពិបាក​យ៉ាង​ណា តែ​ពេល​មក​ដល់​ផ្ទះ ប្រសិន​ជា​ឃើញ​ប្រពន្ធ​រៀបចំ​បាយ​ទឹក​រួច ហើយ​ចាំ​ខ្លួន​ត្រលប់​មកវិញ​នោះ ស្ទើ​តែ​គ្រប់​ការ​ហត់នឿយ​ទាំង​ប៉ុន្មាន​គឺ​រលាយ​អស់​ហើយ។ ទោះ​នេះ​គ្រាន់​តែ​ជា​រឿង​ដ៏​សាមញ្ញ​មួយ តែ​ជា​វិធី​ដែល​រក្សាមនោសញ្ចេតនា​បាន​ល្អ​បំផុត ព្រោះគេ​ថា​មនុស្ស​ប្រុស​ស្រលាញ់​នរណា​ម្នាក់ គឺ​តាម​ផ្លូវ​ក្រពះ។

៣. ភាព​រ៉ូមេនទិក

មនុស្ស​ស្រី​ជា​ច្រើន​នឹង​គិត​ថា ប្រហែល​មាន​តែ​ខាង​ស្រី​ទេ​ដែល​ចង់​បាន​ភាព​រ៉ូមេនទិក។ តែ​អ្នក​គិត​ច្រឡំ​ហើយ មិន​ថា​បុគ្គល​ណា​ទាំង​អស់ គឺ​សុទ្ធ​តែ​ចង់​បាន​សេចក្ដី​សុខ ដែល​គូ​ស្នេហ៍​ខ្លួន​ផ្ដល់​ឲ្យ​ដូច​គ្នា។ យូរ​ៗ​ម្ដង អ្នក​អាច​ជូន​កាដូ​បន្តិចបន្តួច​ដល់​មិត្តប្រុស​ដោយ​​មិន​មែន​ក្នុងឱកាស​ពិសេស​អ្វី​ទាំង​អស់ ដើម្បី​លើក​ទឹក​ចិត្ត​គ្នា​ ឲ្យ​កាន់​តែ​មាន​ភាព​ស្និទ្ធស្នាល កុំ​ឲ្យ​ស្នេហា​ឆាប់​សាប​រលាប៕

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Caramel