ត្រូវ​គ្រូ​ដេញ​ចេញ​ពី​ថ្នាក់ កូន​សេដ្ឋី​អារ៉ាប់ ទិញ​សាលា​ដាច់ ហើយ​ដេញ​គ្រូ​ឈប់​ឲ្យ​បង្រៀន

  • 2020-09-15 02:59:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​បី​ជា​អាយុ​នៅ​ក្មេង​ខ្ចី​ក៏​ដោយ តែ​កូន​ប្រុស​របស់​សេដ្ឋី​អារ៉ាប់​រួម​មួយ​រូប មាន​ឥទ្ធិពល​​ដ៏​ធំធេង​ ធ្វើ​ឲ្យ​គេ​ភ័យ​ខ្លាច​គ្រប់​ៗ​គ្នា។

បើ​និយាយ​ពី​ប្រទេស​ដែល​មាន​ទ្រព្យ​សម្បត្តិ​ហូរហៀរ​នៅ​លើ​ពិភពលោក គឺ​មិន​អាច​ខ្វះ​ប្រទេស​អារ៉ាប់​បាន​ឡើយ ដោយ​ប្រទេស​មួយ​នេះ​គឺ​សម្បូរ​ទៅ​ដោយ​ធនធាន​ធម្មជាតិ​ជា​ច្រើន។

អាស្រ័យ​ហេតុ​នេះ​ហើយ ប្រជាជន​ដែល​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​នៅ​ប្រទេស​នេះ​ ក៏​មាន​ច្រើន​ដូច​គ្នា។ ហើយ​ដូច​គេ​ថា​មិន​ខុស​ឡើយ អ្នក​ណា​មាន​លុយ អ្នក​នោះ​ទឹក​មាត់​ប្រៃ​ហើយ។

ជាក់​ស្ដែង​មុន​នេះ បណ្ដាញ​សង្គម​បាន​ផ្ទុះ​ហេតុការណ៍​​កូន​សេដ្ឋី​​ម្នាក់ បាន​ជះ​លុយ​ទាំង​ដុល​ដើម្បី​ទិញ​សាលា​របស់​ខ្លួន ព្រោះ​ត្រូវ​គ្រូ​ដេញ​ចេញ​ពី​ថ្នាក់។ តាម​កា​រ​រៀបរាប់​របស់​មិត្ត​រួម​ថ្នាក់ កូន​សេដ្ឋី​រូប​នេះ ត្រូវ​គ្រូ​បណ្ដេញ​ចេញ​ពី​ថ្នាក់ ព្រោះ​និយាយ​ និង​លេង​ច្រើន​ពេក។ តែ​ជំនួស​ឲ្យ​ការ​សូម​ទោស ហើយ​សុំ​ចូល​ថ្នាក់​វិញ​នោះ កូន​តូច​នេះ​បាន​ត្រលប់​ទៅ​ផ្ទះ ហើយ​ប្រាប់​ពុក​របស់​ខ្លួន ថា​ខ្លួន​ត្រូវ​ដេញ​ចេញ​ពី​ថ្នាក់។ ហើយ​បាន​ប្រាប់​ពុក​របស់​គេ​ទិញ​សាលា​ដែល​ខ្លួន​កំពុង​រៀន​នេះ​ដាច់ ហើយ​គឺ​កូន​ក្មេង​នេះ​ផ្ទាល់​ដែល​ចុះ​ហត្ថលេខា​ បណ្ដេញ​គ្រូ​នេះ​ឲ្យ​ឈប់​បង្រៀន។

ក្រោយ​ពេល​រឿង​នេះ​ផ្ទុះ​ចេញ​​លើ​បណ្ដាញ​សង្គម កូន​ប្រុស​សេដ្ឋី​អារ៉ាប​រូប​នេះ​ទទួល​បាន​ការ​រិះគន់ជា​ខ្លាំង ដ្បិត​អាយុ​ក្មេង​សោះ​តែ​ហ៊ាន​ប្រើ​លុយ​ដើម្បី​ធ្វើ​ទង្វើ​បែប​នេះទៅ​ហើយ ចុះ​ទម្រាំ​ធំ​ឡើង​នឹង​ក្អេងក្អាង​យ៉ាង​ណា​ទៀត៕

ប្រភព៖ yan.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម