ហួស​ចិត្ត​! ខួប​កំណើត​ Yang Mi បាន​ធ្វើ​ឲ្យ idol ប្រុស​ម្នាក់​ត្រូវ​ចូល​ពេទ្យ​ព្រោះ​ហេតុ​ផល​នឹក​ស្មាន​មិន​ដល់

  • 2020-09-14 09:52:00
  • ចំនួនមតិ 29 | ចំនួនចែករំលែក 68

ឧប្បត្តវហេតុ​កើត​ឡើង​ក្នុង​ថ្ងៃ​កំណើត​របស់​កំពូល​តារា​សម្ដែងស្រី​ចិន Yang Mi បាន ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មិន​ដឹង​ថា​គួរ​សើច ឬ​យំ​ឲ្យ​ប្រាកដ។

កាល​ពី​ថ្ងៃ​ទី ១២ ខែ​កញ្ញា​កន្លង​ទៅ​នេះ គឺ​ជា​ខួប​កំណើត​លើក​ទី​៣៤​របស់​តារា​សម្ដែង​ស្រី​លំដាប់ A ចិន Yang Mi ដោយ​ក្នុង​ថ្ងៃ​ពិសេស​នេះ នាង​ត្រូវ​មាន​តារា​ល្បី​ឈ្មោះ​ជា​ច្រើន​ដូច​ជា Dilraba, Angelababy ជូន​ពរ​ខួប​កំណើត។

នៅ​ក្នុង​ចំណោម​នោះ​ដែរ មាន​តារាសម្ដែង និង​ចម្រៀង​ប្រុស​កំពុង​ឡើង​កូដ Fei Kai Ming ចូល​រួម​ជូន​ពរ​ខួប​កំណើត​តួរឿង​ និស្ស័យ​ស្នេហ៍​ទេវតា​៣​ជាតិ​ដែរ។ តាមនោះ​ដែរ តារា​វ័យ​២៤​ឆ្នាំ គឺ​ជា​អ្នក​គាំទ្រ​ដ៏​ស្មោះ​ស្ម័គ្រ​របស់អ្នក​ម្ដាយ​កូន​១​ជា​យូរ​មក​ហើយ។

ក្រោយ​ពេល​បង្ហោះ​សារ​ជូន​ពរ Yang Mi មិនយូរ​ប៉ុន្មាន តារា​ស្រី​ដែល​មាន​កម្ពស់​ខ្ពស់​ស្រឡះ ក៏​ឆ្លើ​យ​មក​វិញ​ថា៖ អរគុណ ព្រម​ទាំង​ដាក់​រូបបេះដូង​ក្រហម​មួយ​ផង​ដែរ។ ដែល​ធ្វើ​ឲ្យ​ប្រុស​ស្អាត​រូប​នេះ​សប្បាយ​ចិត្ត​ជា​ខ្លាំង។ យ៉ាងណាក្ដី សប្បាយ​ចិត្ត​មិន​ទាន់​បាន​ប៉ុន្មាន​ផង ស្រាប់​តែ​ល្ងាច​ថ្ងៃ​ដដែល តំណាង​ក្រុមហ៊ុន​របស់​ប្រុស​ស្អាត​នេះ បាន​​ប្រកាស​ថា លោក​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បាត់​ទៅ​ហើយ ដោយ​សារ​សើច​ច្រើន​ពេក​បណ្ដាល​ឲ្យ​វៀច​ថ្គា​ម ត្រូវ​ទៅ​ពេទ្យ​ដើម្បី​ព្យាបាល។

ហេតុ​ការណ៍​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​របស់​ Yang Mi មិន​ដឹង​ជា​គួរ​ឲ្យ​អាណិត ឬ​អស់​សំណើច​នោះ​ឡើយ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel