លុយហូរចូលដូចទឹក ឲ្យតែដាក់របស់នេះជាប់ខ្លួនរហូតនោះ

  • 2020-09-14 02:22:00
  • ចំនួនមតិ 10 | ចំនួនចែករំលែក 40

តិចថាមិនជឿទៅ បើតាមក្បួនហុងស៊ុយមានតែរបស់ទាំងនេះជាប់ខ្លួននោះ មិនខ្លាចថានឹងអត់លុយចាយនោះទេ៖

១. កាក់នាំសំណាង

 ដើម្បីទាក់ទាញទ្រព្យសម្បត្តិ លុយកាក់ឱ្យកាន់ហូរចូលនោះ ដាច់ខាចកុំភ្លេចលុយ ឫ ប្រាក់កាក់ពីជំនាន់ដើមក្នុងកាបូបអ្នកអោយសោះដាក់កាក់បុរាណនៅក្នុងកាបូបរបស់អ្នក។ នេះគឺជាគន្លឹះមួយក្នុងចំណោមគន្លឹះដែលបង្កឱ្យមានសំណាងល្អនៅក្នុងហុងស៊ុយដែលមនុស្សជាច្រើនតែងអនុវត្ត។ មិនត្រឹមតែជួយនាំសំណាងខាងផ្នែកលុយកាក់ប៉ុណ្ណោះទេ សូម្បីតែរឿងការងារបុណ្យសក្តិ ក៏អាចជួយបានមួយផ្នែកផងដែរ

២. ទុកលុយគ្រប់ថតកាបូប

 គោលការណ៍ហុងស៊ុយមួយក្នុងការទាក់ទាញសំណាងគឺការដាក់ប្រាក់ចូលហោប៉ៅទាំងអស់នៃកាបូប។ នៅពេលដែលអ្នកចង់ឱ្យកាបូបកាន់តែក្រាស់ហើយប្រាក់ចំណូលកាន់តែកើនឡើងម្ចាស់មិនគួរទុកកាបូបឱ្យនៅទទេឡើយ។ការដាក់ប្រាក់នៅគ្រប់បន្ទប់ទាំងអស់នៅក្នុងកាបូបជួយជំរុញសំណាងលុយ។

៣. កុំចោលអោយសោះក្រដាសប្រាក់ ២ដុល្លារ

មធ្យោបាយមួយក្នុងការទាក់ទាញសំណាងគឺការដាក់ក្រដាសប្រាក់ ២ ដុល្លារក្នុងកាបូបរបស់អ្នក។ ក្រដាសប្រាក់ ២ ដុល្លារត្រូវបានគេស្គាល់ថាជាលុយសំណាងក្នុងពិភពលោក។ វាត្រូវបានគេជឿជាក់ថាម្ចាស់កាក់នេះនឹងជួបតែរឿងល្អក្នុងជីវិត សំណាងហូរចូលមិនដាច់។

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Iv Madalen