មនុស្ស​ស្រី​អា​យុ​នៅ​ក្មេង តែ​ឆាប់​ចាស់​មុន​អាយុ គឺ​មក​ពី​ទម្លាប់​អាក្រក់​ទាំង​នេះ

  • 2020-09-11 07:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​ឆោត​ដ៏​ធំ​បំផុត​របស់​មនុស្ស​ស្រី​គឺ​រិះ​ថាំ​ហួសហេតុ​ពេក​ចំពោះ​ខ្លួន​ឯង។ ត្រូវ​ចាំ​ថា ជីវិត​នេះ​មាន​តែ​មួយ កុំ​តឹងតែង​ចំពោះ​ខ្លួន​ឯង​ខ្លាំង​ពេក។ ខាង​ក្រោម​នេះ​គឺ​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ស្រី​ ទោះ​អាយុ​នៅ​ក្មេង តែ​ចាស់​មុន​អាយុ​ខ្លាំង។

១. រិះគន់ និយាម​ដើម​គេ

មនុស្ស​ស្រី​ថ្លៃ​ថ្នូរ គឺ​គ្មាន​ថ្ងៃទៅ​និយាយ​ដើម​អ្នក​ដទៃឡើយ រឹត​តែ​គ្មាន​ថ្ងៃ​រិះគន់​អ្នក​ដទៃ​ដូច​គ្នា។ អ្នក​ណា​កើត​មក​មាន​អ្នក​ណា​ល្អ​ឥត​ខ្ចោះ​នោះ។ មួយ​ថ្ងៃ​ៗ​ យក​តែ​ពេល​ទៅ​ជុំ​គ្នា និយាយ​ដើម​គេ រក​ចំណុច​មិន​ល្អ​របស់​គេ​មក​គាស់កាយ ក៏​ធ្វើ​ឲ្យ​អ្នក​ចាស់​ជាង​អាយុ​ដែរ។

២. មិន​ចេះ​ថែ​រក្សា​ស្បែក រាង​ខ្លួន​ឯង

នៅ​ពេល​ដែម​មនុស្ស​ស្រី​បោះបង់ មិន​គិត​ដល់​ចំណុច​នេះ​ហើយ មាន​ន័យ​ថា អ្នក​លែង​ស្រលាញ់​ខ្លួន​ឯង​ហើយ ដូច​នេះ​កុំ​រំពឹង​ថា​មាន​អ្នក​ណា​ស្រលាញ់​ខ្លួន​ឲ្យ​សោះ។ អ្វី​ៗ​​បើ​ចង់​ឲ្យ​គង់វង្ស​ទាល់​តែ​ចេះ​ថែ​រក្សា។ សម្រស់​ក៏​ដូច​គ្នា បើ​មិន​បំប៉ន​ទេ គឺ​មិន​នៅ​ឡើយ។

៣. ហូបចុក​ប្រថុចញុច គ្មាន​ជីវជាតិ

ដោយសារ​តែ​បញ្ហា​ជីវភាព មនុស្ស​ជាច្រើន សឹង​តែ​គ្មាន​ពេល​សម្រាប់​ហូបបាយ​៣​ពេល។ ដល់​ម៉ោង​បាយ ពួក​គេ​ក៏រក​អ្វី​កំប៉ិកកំប៉ុក​មក​ដាក់​ក្រពះ​ ដោយ​គ្មាន​ជាតិចូវ​អ្វី​សោះ។ ប្រការ​នេះ មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​សម្រស់​អ្នក​បាក់​នោះ​ទេ សូម្បី​តែ​សុខភាព​អ្នក​ក៏​ចុះ​ខ្សោយ​ដូច​គ្នា។

៤. រិះ​ថាំ​ចំពោះ​ខ្លួន​ឯង​ពេក

មនុស្ស​ស្រី​ឆោត​បំផុត គឺ​រិះ​ថាំ​ហួសហេតុ​ចំពោះ​ខ្លួន​ឯង។ ជីវិត​កើត​មក​ ម្នាក់​មាន​តែ​មួយ សូម​កុំ​តឹងតែង​ដាក់​ខ្លួន​ឯង​ពេក។ ធ្វើ​អ្វី​ក៏​ដោយត្រូវ​យក​ខ្លួន​ជា​គោល កុំ​ឲ្យ​ខ្លួន​ឯង​ត្រូវ​ខាត​ឲ្យ​សោះ។

៥ . បញ្ហា​តែ​មួយ តែ​គិត​ច្រើន​ពេក

អ្នក​ឆ្លាត រឿង​អ្វី​កន្លង​ហួស គេ​នឹង​ឲ្យ​ហួស​តែ​ម្ដង មិនជីក​កកាយ​វិញ​ឡើយ។ ព្រោះ​អ្វី​ដែល​ទៅ​ហើយ ទោះ​ប្រឹង​នឹក​ស្ដាយ​ ក៏​មិន​អាច​ត្រលប់​ក្រោយ​បាន។ បើ​នៅ​តែ​គិត នាំ​តែ​ក្រញាញ់​ខួរ ចាស់​មុន​អាយុ​ប៉ុណ្ណោះ៕

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម