មនុស្ស​ស្រី​ស្អាត ឆ្លាតវៃ ដល់​ណា​ក៏​គង់​បាត់​តម្លៃ​ចំពោះ​មុខ​បុរស បើ​ធ្វើ​រឿង​ទាំង​នេះ

  • 2020-09-11 03:11:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ស្រី​ខូច​ចិត្ត ប្រាកដ​ណាស់​ថា​អ្នក​ណា​ក៏​វេទនា ពិបាក​ចិត្ត យំ​សោក។ ​អ្នក​មាន​សិទ្ធិ​ទុក​ឲ្យ​ខ្លួន​ឯង​ពិបាកចិត្ត តែ​អ្នក​មិន​មាន​សិទ្ធិ​បោះបង់​ចោល​ខ្លួន​ឯង​ឡើយ។​ យប់​យំ​ហើម​ភ្នែក​ប៉ុណ្ណា ព្រលឹម​ឡើង​នៅ​តែ​ត្រូវ​ធ្វើ​ខ្លួន​ឲ្យ​ខ្ញង់ ងើប​ក្បាល​ឲ្យ​ខ្ពស់​មិន​ឲ្យ​គេ​មើល​ងាយ។​ ខាង​ក្រោម​នេះ​គឺ​ជា​ទង្វើ​ដែល​ត្រូវ​ចៀស​ជា​ដាច់ខាត​ដើម្បី​កុំ​ឲ្យ​មនុស្ស​ប្រុស​បន្ទាប​តម្លៃ។

១. តោង​ទាម​គេ ក្រោយ​បែក​គ្នា

គេ​ថា​ អ្នក​នៅ​ខាង​ក្រៅ​ និយាយ​ស្រួល​ណាស់ តែ​អ្នក​ដែល​ជួប​ប្រទះ​ទើប​ពិបាកធ្វើ​ចិត្ត។ ទទួល​ស្គាល់​ថា ក្រោយ​បែក​គ្នា អ្នក​ណា​ក៏​ពិបាក​ធ្វើ​ចិត្ត ហើយ​បំភ្លេច​មនុស្ស​ម្នាក់​បាន​ណាស់។ តែ​អ្នក​ត្រូវ​ចងចាំ​ថា ខណៈ​ដែល​គេ​ព្រម​បែក​គ្នា​ជាមួយ​អ្នក​ហើយ មាន​ន័យ​ថា គេ​លែង​​មាន​ចិត្ត​លើ​យើង​ទៀត​ហើយ។ ទោះ​យើង​ខំ​ប្រឹង អូសទាញ​ តោង​ទាម​ប៉ុណ្ណា​ ក៏​អត់​ន័យ​ដែរ។ ផ្ទុយ​មក​វិញ ការ​ធ្វើ​បែប​នេះ កាន់​តែ​ធ្វើ​ឲ្យ​តម្លៃ​យើង​ចំពោះ​មុខ​គេ តិច​ជាង​មុន​ប៉ុណ្ណោះ។

២. និយាយ​ដើម​សង្សារ​ចាស់

អ្នក​ធ្លាប់​ឮ​ទេ​ថា អ្នក​ដែល​ត្រូវ​គេ​និយាយ មាន​ឈ្មោះ​ល្អ​ជាង​អ្នក​ដែល​និយាយ​ដើម​គេ? មូលហេតុ​គឺ​មក​ពី អ្នក​ស្ដាប់ គេ​មិន​ដឹង​ឡើយ​ថា អ្នក​ត្រូវ​គេ​និយាយ​ដើម ជា​មនុស្ស​បែប​ម៉េច ព្រោះ​គ្រាន់​តែ​ស្ដាប់​តាម​សម្ដី​គេ តែ​អ្នក​ដែល​និយាយ​ដើម​គេ គេ​ដឹង​ច្បាស់​ណាស់ ថា​ជា​មនុស្ស​ប្រុស​មាន​អត្តចរិត​មិន​ល្អ។ អស់​និស្ស័យ​ហើយ ក៏​បណ្ដោយ​ឲ្យ​គេ​ដើរ​ផ្លូវ​រៀង​ៗ​ខ្លួន​ចុះ ហេតុផល​អី​ត្រូវ​ដើរ​ហែក​កេរ្តិ៍​គេ​នោះ។ អ្នក​មិន​ខ្មាស​គេ​ទេ​ឬ បើ​ត្រូវ​គេ​សួរ​ថា អូហ៍ ពី​មុន​គេ​អាក្រក់​ចឹង កោត​តែ​ឯង​ស្រលាញ់​គេ​បាន​ដែរ?

៣. បំផ្លាញ​ជីវិត​ខ្លួន​ឯង

អ្នក​គិត​ថា ធ្វើ​ខ្លួន​ឲ្យ​អាណិត គេ​នឹង​វិល​ត្រលប់​មក​រក​អ្នក​វិញ? អ្នក​ច្រឡំ​ហើយ គេ​មិន​មក​វិញ​ទេ គេ​មាន​តែ​ធូរ​ចិត្ត ព្រោះ​គិត​ថា សំណាង​ណាស់​ដែល​បាន​បោះបង់​យើង​ចោល​ទាន់​ពេល។ មូលហេតុ​គឺ​មក​ពី ការ​បំផ្លាញ​ខ្លួន​ឯង មិន​ត្រឹម​តែ​មើល​អស់​តម្លៃ​នោះ​ទេ វា​ធ្វើ​ឲ្យ​យើង​មើល​ទៅ​គួរ​ឲ្យ​អាណិត ព្រោះ​បើ​យើង​មិន​ជួយ​ខ្លួន​ឯង គ្មាន​អ្នក​ណា​អាច​ជួយ​យើង​បាន​ឡើយ៕

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម