ទីបំផុតមានចម្លើយហើយ ​ថាតើមាន់និងពងមាន់មួយណាកើតមុន

  • 2020-09-11 02:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន់​និង​ពងមាន់មួយណាកើតមុន?​ បើប្រាប់ថាអត់ធ្លាប់ឈ្លោះគ្នាដោយសាររឿងនេះក៏អត់ជឿដែរ​​ ព្រោះថាសំណួរមួយនេះមិនត្រឹមតែនៅក្នុងស្រុកយើងនោះទេដែលមនុស្សមានចម្លើយមិនដូចគ្នានោះ។​​ អ៊ីចឹងហើយកុំចំលែកចិត្តព្រោះសូម្បីតែអ្នកវិទ្យាសាស្រ្តដែលនៅផ្នែកខុសគ្នាក៏មានការយល់ខុសគ្នាដែរ។​ នេះជាចម្លើយចុងក្រោយ ដោយផ្អែកមានអំណាះអំណាងពីខាងវិទ្យាសាស្រ្តផងនោះ។

ចម្លើយនោះគឺ​ មាន់កើតមុន

ការសិក្សាទៅលើសំបកពងមាន់​ដោយអ្នកវិទ្យាសាស្រ្តនៃសាកលវិទ្យាល័យ​ Sheffield និង​ Warwick នៃចក្រភពអង់គ្លេសបានបង្ហាញថា OC-១៧​ ជាសមាសធាតុផ្សំសំខាន់បំផុតដែលបង្កើតបានជាសំបកពងមាន់ ត្រូវបានរកឃើញតែនៅក្នុងកន្សោមពងមាន់តែប៉ុណ្ណោះ។​ បើគិតអោយសាមញ្ញទៅបើមិនមានមាន់ទេ​ ​ពងមាន់ក៏មិនអាចកើតមកបាននោះដែរ។ ដោយហេតុមេមាន់អាចផលិតសារជាតិ Calcite ដែលត្រូវបានបម្លែងពី​​ជាតិ​ calcium carbonate ដោយប្រូតេអ៊ីន​ OC-១៧​ ​បានរហូតដល់ទៅ​​ ៦ក្រាមជាមធ្យមក្នុងមួយថ្ងៃ​​ ដែលអាចធ្វើអោយមេមាន់មួយអាចពងបានមួយក្នុងមួយថ្ងៃ​ ​អ៊ីចឹងហើយទើបធ្វើអោយមានការសន្មត អមដោយភស្តុតាងដែលបង្ហាញថាមាន់ពិតជាកើតមុនពងមាន់ពិតមែន៕

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម