ជនដែលអ្នកជួយមុនគេ អាចបង្ហាញថាអ្នកតែតែងធ្វើបែបណាពេលជួបបញ្ហា
- 2020-09-10 05:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជនដែលអ្នកជួយមុនគេ អាចបង្ហាញថាអ្នកតែតែងធ្វើបែបណាពេលជួបបញ្ហា
បើសិនអ្នកអាចជួយបានតែម្នាក់គត់ក្នុងមួយលើក តើអ្នកគិតថាអ្នកណាដែលចាំបាច់ត្រូវការអោយអ្នកជួយបំផុតនោះ៖
១. គិលានុបដ្ឋាយិកា
បើសិនជាអ្នកជ្រើសរើសជួយគិលានុបដ្ឋាយិកាមុននោះ អ្នកប្រភេទមនុស្សដែលតែងតែរីករាយជាប់ខ្លួនជាប្រចាំ ដោយហេតុបើមើលអោយច្បាស់ទៅគាត់ប្រហែលជាមនុស្សចុងក្រោយហើយដែលត្រូវការជំនួយនៅក្នុងរូបភាពនេះ។ អ្នកមិនមែនជាប្រភេទមនុស្សដែលគិតគូរវែងឆ្ងាយ សាំញាំពេកនោះទេ បើជួបបញ្ហាក៏ដោះស្រាយភ្លាម ដោយមិនមានការគិតគូរគ្រោងទុកមុនអីនោះទេ ដោយមានការជឿជាក់ថាក្រោយភ្លៀងមេឃនឹងស្រឡះជាមិនខាន។
២. បុរសកាន់ឈើច្រត់
ការដែលអ្នកជ្រើសរើសជួយបុរសដែលកំពុងបាត់ជំហរ បម្រុងនឹងដួល បង្ហាញថាអ្នកមានការគិតគូរបែបជាអ្នកដឹកនាំតាំងពីកំណើតមកម្ល៉េះ ហើយតែងត្រូវបានមនុស្សជុំវិញខ្លួនជាពិសេសប្រភេទមនុស្សដែលមានលក្ខណៈស្រដៀងនឹងអ្នកចូលចិត្តក្នុងការរាប់អានជាគ្នា។ ការជួយបុរសដែលមានរបួសនេះក៏ស បញ្ជាក់អោយឃើញថាអ្នកពេញចិត្តដែលបុរសនេះទោះមានរបួសមិនទាន់ជាក្ដី ក៏មិនសំកុកមួយកន្លែង ព្យាយាមទៅណាមកណាដោយមិនត្រូវការជំនួយពីអ្នកដទៃ។
៣. ទារកកំពុងយំ
បើសិនជាអ្នកជ្រើសរើសទៅលួងក្មេងដែលកំពុងតែយំនោះ អ្នកជាមនុស្សដែលមានសន្ដានចិត្តល្អ និង តែព្យាយាមស្វែងយល់ពីទុក្ខលំបាករបស់មនុស្សជុំវិញខ្លួន។ អ្នកអាចនឹងគិតថាទោះមើលទៅមិនអីមែនពិត តែក្មេងតូចបែបនេះអាចនឹងកំពុងតែមិនស្រួលខ្លួនផ្នែកណាមួយក៏ថាបាន ជាពិសេសអ្នកកាន់តែត្រូវជួយគាត់ដោយគិតថាមនុស្សធំ អាចនិយាយប្រាប់គេឯងបានថាខ្លួនមិនស្រួលត្រង់ណា តែចំពោះក្មេងៗវិញគឺមិនអាចធ្វើបែបនេះបាននោះទេ។ ក៏ព្រោះតែបែបនេះហើយ អ្នកអាចនឹងត្រូវគេកេងចំនេញ និង បោកប្រាស់ជាច្រើនលើកជាច្រើនសារ។
៤. លោកយាយ
អ្នកជាមនុស្សដែលមានសីលធម៍ក្នុងខ្លួនខ្ពស់ ព្រមទាំងតែងតែគិតរឿងរ៉ាវដែលកើតឡើងនៅក្នុងជីវិតបែបវិជ្ជមានជានិច្ច។ អ្នកត្រូវបានអប់រំតាំងពីតូចៗមកអោយចេះគោរពចាស់ទុំ មិនភ្លេចកំណើត និង ជាតិសាសន៏របស់ខ្លួន ថែមទាំងប្រកាន់ខ្ជាប់ប្រពៃណីបានយ៉ាងល្អ។ ការជួយយកអាសារមនុស្សដែលមានវ័យចំនាស់បែប ក៏អាចបង្ហាញថាអ្នកជាមនុស្សដែលជួយអ្នកដទៃដោយគ្មានចង់បានការតបស្នងមកវិញអីនោះទេ