ស្លៀកពាក់បែបណាទើបសក្តិសមនឹងរូបរាងនិងដងខ្លួនអ្នក

  • 2020-09-13 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

១. រាងដូចផ្លែប៉ោម

អ្នកដែលមានដងខ្លួនប្រភេទនេះភាគច្រើនមានស្មាបើកទូលាយព្រមទាំងមានដើមទ្រូងរាងធំគួរសមដែលធ្វើអោយមើលទៅមួយកំណាត់ល់ើនៃដងខ្លួនគាត់ធំជាងខាងក្រោមបន្តិច។ហេតុនេះអ្នកគួរជ្រើសសំលៀកបំពាក់បែបណាដែលមិនអោយផ្នែកនេះមើលទៅកាន់តែធំ គួរតែជ្រើសរើសពាក់អាវឬរ៉ូបដែលមានករាងជ្រៅបន្តិចដើម្បីអោយមើលទៅឃើញខ្លួនវែង។សំលៀកបំពាក់ដែលអ្នកគួរចៀសវាងដាច់ខាតនោះគឺជាប្រភេទខោជើងកំប៉ុងជាពិសេសខោអាវដែលរឹងរាងខ្លាំងពេក។

២. ​រាងអក្សរ​ S

អាចចាត់ទុកជាសំណាងអ្នកហើយដែលមានដងខ្លួនប្រភេទនេះនោះ​ដោយទាំងផ្នែកខាងលើនិង​ក្រោមមើលទៅស៊ីគ្នាមិនធំពេកមិនតូចពេកអមដោយចង្កេះតូចស្អាតផងដែរនោះ។បើមានរាងបែបនេះក៍ចាំបាច់ស្លៀកពាក់អោយបានត្រឹមត្រូវសក្តិសមនឹងរាងរ៉ៅដ៏សមសួនរបស់អ្នកដូចគ្នាដែរ។​គួរតែជ្រើសរើសពាក់អាវឬរ៉ូបរឹបរាងជាពិសេសប្រភេទខោចង្កេះវែងជាមួយនឹងអាវខ្លីៗបែប​​ Croptop។ចៀសវាងដាច់ខាតខោអាវរលុងៗ។

៣. ​រាងដូចផ្លែសារី

អ្នកអាចនឹងមានត្រគាកនិងគូទធំដែលធ្វើអោយមើលទៅផ្នែកខាងក្រោមធំជាងផ្នែកខាងលើគួបផ្សំនឹងមានស្មាតូចចង្អៀតទៀតផងនោះ។បើសិនជាជ្រើសរើសស្លៀកពាក់បានត្រឹមត្រូវនោះមើលទៅអ្នកក៏មានរាងដូចទៅនឹងរាងអក្សរ S​​ អញ្ចឹងដែរ។គួរជ្រើសរើសស្លៀកខោជើងធំឬសំពត់រឹបរាងជាមួយនឹងអាវរាងរលុងបន្តិចដើម្បីអោយមើលទៅផ្នែកខាងលើនិងផ្នែកខាងក្រោមនេះស៊ីគ្នាមិនធំមិនតូចជាងគ្នា។ចៀសវាងដាច់ខាតអាវរឹបរាងដែលធ្វើអោយខ្លួនអ្នកមើលទៅកាន់តែតូច។

៤. ស្មានឹងត្រគាកប៉ុនគ្នា

អ្នកដែលមានរាងរ៉ៅប្រភេទនេះភាគច្រើនមានស្មានិងត្រគាកស្មើគ្នាដែលធ្វើអោយអ្នកមើលទៅមានដៃជើងវែងៗអ្នកគួរជ្រើសរើសសម្លៀកបំពាក់ដែលធ្វើអោយមើលទៅចង្កេះអ្នកតូចច្រឡឹង។

៥. ស្មាធំជាងត្រគាកខ្លាំង

បើសិនជាអ្នកមានដងខ្លួនប្រភេទនេះនោះ​គួរតែជ្រើសរើសប្រភេទខោអាវដែលជួយអោយផ្នែកត្រគាកអ្នកមើលទៅរាងធំបន្តិចជាមួយនឹងសំពត់និងខោរឹបរាង​និងមិនត្រូវពាក់អាវរលុងដែលអាចនឹងធ្វើអោយស្មាអ្នកមើលទៅកាន់តែធំ។

ប្រភព៖ Stylecraze ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម