កំពូល​តារា​ថៃ ​ដែល​មាន​តម្លៃ​ខ្លួន​កើន​កប់​ពពក​ក្រោយ​ពេល​ប្រកាស​ថា​ស្រលាញ់​គ្នា

  • 2020-09-07 03:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ក្នុង​ចំណោម​គូ​ស្នេហ៍​តារា​ថៃ​ជា​ច្រើន កំពូល​តារា​សម្ដែង Nadech និង Yaya គឺ​ជា​សិល្បករ​២​ដួង​ដែល​មាន​តម្លៃ​ខ្លួន​ខ្ពស់​ជាង​គេ​នៅ​ពេល​ចួល​រួម​កម្មវិធី​តែ​មួយ។

កាល​ពី​ថ្ងៃ​ទី ៦ ខែ​កញ្ញា​មុន​នេះ បណ្ដាញ​ព័ត៌មាន Thairath TV បាន​រាយការណ៍​ថា គូ​ស្នេហ៍តារា​សម្ដែង​លំដាប់ A ថៃ Nadech Kugimiya និង Yaya Urassaya គឺ​ជា​សិល្បករ​២​ដួង​ដែល​រក​បាន​ចំណូល​ខ្ពស់បំផុត​នៅ​ពេល​ចួល​រួម​នៅ​ក្នុង​កម្មវិធី​១។ ប្រភព​ដដែល​បាន​លើក​ឡើង​ថា កាល​ពី​ខែ​សីហា នៅ​ពេល​ស្រី​ស្រស់​ប្រុស​ស្អាត​រូប​នេះ ចូល​រួម​ក្នុង​កម្មវិធី​មួយ ពួក​គេទទួល​បាន​តម្លៃ​ខ្លួន ៩​សែន​បាត (ជិត​ ៣ម៉ឺន​ដុល្លារ)។ តារា​ប៉ុស្តិ៍​លេខ​៣​ទាំង​២​បាន​ស្រលាញ់​គ្នា ១០​ឆ្នាំ​មក​ហើយ។

បច្ចុប្បន្ន តារា​ទាំង​២​ខាង​លើ​គឺ​​នាំ​មុខ​គេ ដោយ​មាន​តម្លៃ​ខ្លួន​ខ្ពស់​បំផុត នៅ​ពេល​ចូល​រួម​កម្ម​វិធី​រួម។ ចំណាត់​ថ្នាក់​លេខ ២ ធ្លាក់​លើ​តារា​សម្ដែង​ប្រុស​ស្រី Toon Artiwara និង Koy Rachwin ដោយ​ពួក​គេ​ទទួល​បាន ៨​​សែន ៥​ម៉ឺន​បាត (២​ម៉ឺន ៦​ពាន់​ដុល្លារ) សម្រាប់​​កម្មវីធី​មួយ។

ចំណាត់​ថ្នាក់​លេខ ៣ ធ្លាក់​លើ​គូ​ស្នេហ៍​ដែល​នៅ​ទ្រនំ​ផ្សេង​គ្នា​គឺ Weir Sukollawat និង​រាជិនី​ទូរទស្សន៍ Bella Ranee ដោយ​ពួក​គេ​ទទួល​បាន​តម្លៃ​ខ្លួន ៨​សែន​បាត (២​ម៉ឺន ៥​ពាន់​ដុល្លារ) សម្រាប់​កម្មវិធី​រួម​មួយ។

ចំណាត់​ថ្នាក់​លេខ ៤​បាន​ទៅ​លើ​គូ​ស្នេហ៍​ស្រលាញ់​គ្នា​យូរ​ឆ្នាំ Mark Prin និង Kimberley ដោយ​តារា​លំដាប់ A ទាំង​២​ទទួល​បាន​តម្លៃ​ខ្លួន ៦​សែន​បាត​ (១ម៉ឺន​ ៦៩ពាន់​ដុល្លារ) សម្រាប់​កម្មវិធី​មួយ​រួម​គ្នា។

ចំណាត់​ចុង​ក្រោយ​ដែល Thairath TV បញ្ចេញ​គឺ​បាន​លើ​តារា​សម្ដែង​ល្បី​ឈ្មោះ Ter Chantavit និង Mai Davika ដោយ​ពួក​គេ​ទទួលបាន​តម្លៃ​ខ្លួន ៥​សែន​បាត (១ម៉ឺន​ ៦​ពាន់​ដុល្លារ) សម្រាប់​កម្មវិធី​មួយ៕

ប្រភព៖ Zing ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម