រូបដែលអ្នកឃើញមុនគេ អាចប្រាប់ថាអ្នកជាមនុស្សឆាប់ខឹងឬអត់

  • 2020-09-04 09:39:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ចង់​ដឹង​ថា តើ​អ្នក​​ជា​មនុស្ស​ងាយ​ខឹង​ឬ​អត់ ​សាក​ល្បង​ជា​មួយ​តេស្ត៍​បែប​ល្បែង​ចិត្ត​សាស្រ្ត​នេះ​ទាំង​អស់​គ្នា។​

​១. បើ​អ្នក​ឃើញ​មុខ​មនុស្ស​មុន​គេ៖

អ្នក​ជា​មនុស្ស​មិន​សូវ​ចេះ​អត់​ធ្មត់​​ប៉ុន្មាន​ឡើយ។ ​សូម្បី​តែ​មនុស្ស​ជិត​ស្និទ្ធ​ ក៏​អ្នក​ងាយ​​ខឹង​នឹង​ពួក​គេ​ដែរ នៅ​ពេល​ពួក​គេ​និយាយ​សម្តី ឬ​បង្ហាញ​កាយ​វិការ​ណា​មួយ​ដែល​អ្នក​មិន​ពេញ​ចិត្ត។ តែ​សំណាង​ដែរ ​ថ្វី​បើ​អ្នក​ឆាប់​ខឹង ​តែ​ក៏​ឆាប់​បាត់​ហើយ​មិន​គុំ​គួន​ទៀត​ផង។ ​ពេល​ដែល​អ្នក​ធ្វើ​ចិត្ត​បាន​ស្ងប់​ហើយ ​កំហឹង​ទាំង​ប៉ុន្មាន​ក៏​រលាយ​បាត់​អស់។ ​ពិសេស​ជាង​នេះ​ទៀត ​អ្នក​ជា​មនុស្ស​​យក​ចិត្ត​ទុក​ដាក់​លើ​ការងារ និង​ម៉ត់​ចត់។ ​អ្នក​ជា​​មនុស្ស​ដែល​ដើរ​តួ​ដ៏​សំខាន់​ក្នុង​គ្រួសារ​និង​ទំនាក់​ទំនង​ជាមួយ​មិត្ត​ភក្កិ​ផង​ដែរ។ ​អ្នក​តែង​រក្សា​បាន​នូវ​ភាព​ចុះ​សម្រុង​ល្អ​ជាមួយ​មនុស្ស​គ្រប់​គ្នា​។

២. បើ​អ្នក​ឃើញ​​រូប​បក្សី​មុន​គេ៖

ទាំង​ឆាប់​ខឹង និង​ចេះ​អត់​ធ្មត់ ​គឺ​​អ្នក​មាន​ទាំង​អស់ អាច​ថា 40%​ -60% ​តែ​ម្តង។ ខណៈ​ពេល​ដែល​អ្នក​ចេះ​គ្រប់​គ្រង​អារម្មណ៍​​ អ្នក​ជា​មនុស្ស​ដែល​​តែង​ដឹង​ពី​របៀប​គ្រប់​គ្រង​ការ​ខក​ចិត្ត​ណាមួយ​ក្នុង​ចិត្ត​របស់​អ្នក ​នៅ​ពេល​នរណា​ប្រើ​ពាក្យ​ពេចន៍​ឬ​សកម្មភាព​មិន​សម​រម្យ​ ហើយ​អ្នក​នឹង​ឲ្យ​គេ​ដឹង​ពី​ទង្វើ​នេះ​ដូច​គ្នា​ដែរ។ ​ ​ពេល​ខ្លះ​ធ្វើ​ឲ្យ​អ្នក​មិន​សប្បាយ​ចិត្ត ​តែ​យ៉ាង​ណា​ក៏​នៅ​មាន​មនុស្ស​ចូល​ចិត្ត​អ្នក​ផង​ដែរ។ ​តាម​រយៈ​ចិត្ត​ស្មោះ​ត្រង់ និង​ជា​មនុស្ស​ចិត្ត​ទូលាយ អ្នក​នៅ​តែ​​ជា​មនុស្ស​ប្រជាប្រិយ​សម្រាប់​គ្រប់​គ្នា។

៣. បើ​អ្នក​ឃើញ​រូប​ឥន្ធូ​មុន​គេ៖

​អ្នក​ជា​មនុស្ស​ពូកែ​អត់​ធ្មត់​ខ្លាំង​ណាស់ ហើយ​តែង​រក្សា​បាន​នូវ​ចិត្ត​ស្មើ​ត្រង់​១០០%​ក្នុង​ចិត្ត​របស់​អ្នក​បាន​ជា​និច្ច។ ដោយសារ​តែ​អ្នក​​មាន​ចិត្ត​ត្រជាក់​ដូចទឹក​កក ​ហេតុ​នេះ​នៅ​ពេល​មាន​បញ្ហា​ជាមួយ​នរណា​ម្នាក់ ​អ្នក​ដទៃ​កម្រ​មើល​ដឹង​ពី​​ការ​ខឹង​ក្រេវក្រោធ​របស់​អ្នក​ខ្លាំង​ណាស់។ ​ជំនួស​ឲ្យ​ការ​ខឹងឬ​មិន​សប្បាយ​ចិត្ត​នឹង​រឿង​អ្វី​មួយ ​អ្នក​តែង​បង្ហាញ​ពី​ភាព​ទន់​ភ្លន់ ​មិន​តប​ត ​និង​គ្រាន់​តែ​​ញញឹម​ប៉ុណ្ណោះ។ ​អ្នក​តែង​ឲ្យ​ពេល​វេលា​ជា​អ្នក​សម្រប​សម្រួល​រឿង​មិន​សប្បាយ​ចិត្ត​ដោយ​ខ្លួន​ឯង។ ​អ្នក​សុខ​ចិត្ត​រង់​ចាំ​រហូត​ទាល់​តែ​ស្ងប់​ចិត្ត ដើម្បី​បង្កើត​ការ​សម្រេច​ចិត្ត​ឬ​ធ្វើ​សកម្មភាព​បន្ត។

៤. បើ​អ្នក​ឃើញ​រូប​ផ្កា​មុន​គេ​៖

បង្ហាញ​ថា ​អ្នក​​ជា​មនុស្ស​ចេះ​អត់​ធ្មត់​បាន​​រហូត​ដល់ ៨០​% ​នៃ​បុគ្គលិក​លក្ខណៈ​​របស់​អ្នក។ ​បើ​ទោះ​ជា​អ្នក​​​ឆាប់​​ឆាវ​ខ្លះ​ក៏​ដោយ ​តែ​អ្នក​មិន​មែន​ចេះ​តែ​ដើរ​ខឹង​គេ​ឯង​គ្រប់​គ្នា​ឡើយ។ ​លុះ​ត្រា​តែ​សកម្មភាព​របស់​គេ​​ហួស​ហេតុ​ពេក ​រហូត​ធ្វើ​ឲ្យ​កំហឹង​របស់​អ្នក​ផ្ទុះ​ឡើង។ ​យ៉ាង​នេះ​ក្តី ​អ្នក​តែង​បង្ហាញ​ពី​​កាយ​វិការ​សុភាព​រាប​សារ ដែល​ធ្វើ​ឲ្យ​មនុស្ស​ដទៃ​ទៀត​​ចូល​ចិត្ត​អ្នក។ ​អ្នក​ងាយ​ទទួល​បាន​នូវ​ការ​រាប់​អាន​ពី​មនុស្ស​រាល់​គ្នា ហើយ​ដោយសារ​តែ​អ្នក​ជា​មនុស្ស​ងាយ​ក្នុង​ការ​ទំនាក់​ទំនង ​ធ្វើ​ឲ្យ​អ្នក​អាច​ឈ្នះ​បេះ​ដូង​មនុស្ស​ជា​ច្រើន​ទៀត​ផង៕​​​

ប្រភព៖ bestie ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម