៤ យ៉ាង​ដែល​មនុស្ស​គ្រប់​រូប មិន​គួរ​ជំពាក់​នរណា ទោះ​ស្និទ្ធិ​យ៉ាងណា​ក៏​ដោយ ដើម្បី​ខ្លួន​បាន​ធូរស្រាល

  • 2020-09-03 02:43:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

៤ យ៉ាង​ដែល​មនុស្ស​គ្រប់​រូប មិន​គួរ​ជំពាក់​នរណា ទោះ​ស្និទ្ធិ​យ៉ាងណា​ក៏​ដោយ ដើម្បី​ខ្លួន​បាន​ធូរស្រាល អារម្មណ៍​ថា​ហត់​ជា​ទី​បំផុត។

១. ជំពាក់​លុយ

មនុស្ស​ជា​ច្រើន​នៅ​តែ​គិត​ថា បង​ប្អូន​នៅ​ក្នុង​ផ្ទះ មិន​ចាំ​បាច់​បែង​ចែក របស់​ខ្ញុំ​ របស់​គេ​ឡើយ ធ្វើ​បែប​នេះ​ទើប​ស្និទ្ធិស្នាល។ យ៉ាងណាក្ដី រឿង​អ្វី​មិន​បែង​ចែក​បាន តែ​រឿង​លុយ​កាក់​មិន​អាច​មិន​បែង​ចែក​ឡើយ ព្រោះ​យូរ​អង្វែង​ទៅ នឹង​មើល​មុខ​គ្នា​មិន​ចំ។ មាន​តែ​ការ​ច្បាស់​លាស់​លុយ​កាក់​ប៉ុណ្ណោះ ទើប​ជួយ​ឲ្យ​បង​ប្អូន​រស់​នៅ​ចុះ​សម្រុង​គ្នា។

២. ជំពាក់​គុណ​គេ

អ្វី​ដែល​ធ្វើ​ខ្លួន​ឯង​បាន គួរ​ប្រឹង​ឲ្យ​អស់​ពី​សមត្ថភាព​កុំ​ឲ្យ​ពឹង​ពាក់​អ្នក​ដទៃ ដ្បិត​​នៅ​ពេល​ដែល​ជំពាក់​គុណ​គេ​ហើយ នឹង​ពិបាក​សង​ទៅ​ថ្ងៃ​ក្រោយ​ខ្លាំង​ណាស់។ ហើយ​ក៏​ដោយ​សារ​តែ​ការ​ជំពាក់​គុណ​នេះ​ដែរ នឹង​អាច​ឲ្យ​អ្នក​មិន​អាច​ធ្វើ​អ្វី​តាម​អំពើ​ចិត្ត ព្រោះ​ខ្លាច​ប៉ះពាល់​ដល់​អ្នក​ដែល​ធ្លាប់ជំពាក់​គុណ។

៣. ជំពាក់​ទំនួលខុសត្រូវ

ជីវិត​មួយ​នេះ ប្រៀបដូច​ជា​ឆាក​ល្ខោន ដោយ​មនុស្ស​ម្នាក់​ៗ នៅ​ក្នុង​ឆាក​ល្ខោន​នោះ សុទ្ធ​តែ​មាន​តួនាទី​រៀង​ៗ​ខ្លួន។ ឧទាហរណ៍ ម្នាក់​មាន​ទំនួលខុសត្រូវ​ជាមួយឪពុក​ម្ដាយ ម្នាក់​ជាមួយ​បង​ប្អូន ម្នាក់​ជា​ប្ដី​ប្រពន្ធ​កូន​ជា​ដើម។ ដូច​នេះ​យើង​មាន​តួនាទី​អ្វី​ ត្រូវ​បំពេញ​ឲ្យ​ល្អ កុំ​ឲ្យ​គេ​ទទួល​ជំនួស​ឲ្យ​សោះ។

៤. ជំពាក់​ពេលវេលា

សាច់​ញាតិ មិត្ត​ជិត​ស្និទ្ធិ​របស់​យើង មិន​ដែល​ត្រូវ​ការ​ឲ្យ​យើង​ជោគជ័យ​ខ្លាំង ហក់​លោត​ខ្លាំង​ទើប​អាច​មក​ជួប​គេ​វិញ។ ដោយ​គ្រាន់​តែ​សមាជិក​ក្នុង​គ្រួសារ មិត្តភ័ក្ដិ​ចេះ​ស្រលាញ់​គ្នា គឺ​ល្អ​ពេក​ទៅ​ហើយ ដូច​នេះ​សូម​ចំណាយ​ពេល​នៅ​ក្បែរ​អ្នក​មាន​គុណ អ្នក​ជាទី​ស្រលាញ់​ឲ្យ​បាន​ច្រើន​ៗ ព្រោះ​អំឡុង​ពេល​យើង​ពុះពារ​ដើម្បី​អាជីព​ការងារ ពួក​គាត់​ក៏​កំពុង​ចាស់​ទៅ​ដូច​គ្នា​ដែរ៕

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Caramel