ទុក្ខជាន់ទុក្ខហើយពេលនេះ Fan Bingbing ត្រូវគេប្ដឹងម្ដង ២នាក់ព្រោះល្មើសកុងត្រា
- 2020-09-02 10:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទុក្ខជាន់ទុក្ខហើយពេលនេះ Fan Bingbing ត្រូវគេប្ដឹងម្ដង ២នាក់ព្រោះល្មើសកុងត្រា
ក្រុមហ៊ុនរបស់រាជិនីកម្រាលព្រំក្រហមចិន Fan Bingbing មួយរយៈចុងក្រោយនេះ ត្រូវបានគេប្ដឹងជាបន្តបន្ទាប់ ដោយមិនបានអនុវត្តដូចនៅក្នុងកិច្ចសន្យាដែលបានចែងរួច។ កាលពីថ្ងៃទី ៣១ ខែកញ្ញាមុននេះ បណ្ដាញព័ត៌មាន Sina បានរាយការណ៍ថា ក្រុមហ៊ុន LeTV បានដាក់ពាក្យបណ្ដឹងទៅតុលាការក្រុងប៉េកាំង ដើម្បីប្ដឹងក្រុមហ៊ុនរបស់កំពូលតារាសម្ដែងស្រីចិន Fan Bingbing ពីបទរំលោភកិច្ចសន្យា។ តុលាការនឹងកាត់រឿងក្ដីនេះ នៅថ្ងៃទី ១៤ ខែកញ្ញាខាងមុខ។
តាមប្រភពដដែល ស្រីស្អាតវ័យ ៣៩ឆ្នាំ បានចុះកុងត្រាជាមួយក្រុមហ៊ុនខាងលើ ដើម្បីចូលរួមក្នុងកម្មវិធីរបស់ក្រុមហ៊ុនមួយនេះ តែមិនដឹងដោយសារមូលហេតុអ្វី ដល់ថ្ងៃប្រព្រឹត្តកម្មវិធីនាងមិនបានបង្ហាញមុខឡើយ ដែលធ្វើឲ្យក្រុមហ៊ុននេះ ខុសមាត់ជាមួយដៃគូរបស់គេ ខូចខាតយ៉ាងធ្ងន់។
មិនបញ្ចប់ត្រឹមនេះ កាលពីថ្ងៃទី ២៩ ខែសីហា តារាសម្ដែងប្រុសចាស់វស្សា Wu Xiubo បានប្ដឹងស្រីស្អាតខាងលើដូចគ្នា ដោយនាងបានសន្យាថា នឹងចែកភាគលាភឲ្យលោក ប្រសិនបើរឿង Sky Hunter ដែល Bingbing ផលិតទទួលបានចំណូល តែដល់ពេលរឿងចាក់បញ្ចាំងហើយ នាងមិនបានចែកភាគលាភឲ្យលោកឡើយ ត្បិតរឿងត្រូវខាត។
អាស្រ័យហេតុមនេះហើយ ត្រឹមតែ៣ថ្ងៃ រាជិនីកម្រាលព្រំក្រហមចិន ត្រូវបានគេប្ដឹងដល់តីឲែ២នាក់ ហើយសុទ្ធតែពាក់ព័ន្ធនឹងបទល្មើសកិច្ចសន្យាទាំងអស់៕