រើសរូបមួយ ដើម្បីដឹង៖ ប្រសិនបើអ្នករៀបការ តើសេដ្ឋកិច្ចគ្រួសារអ្នកប្រែប្រួលកម្រិតណា

  • 2020-09-02 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បញ្ជាក់​ថា​ក្បួន​ទស្សន៍​ទាយ​នេះ ​សម្រាប់​មនុស្ស​នៅ​លីវ​​ដើម្បី​ចង់​ដឹង​​ថា ​តើ​ក្រោយ​ពី​រៀប​ការ​រួច ​តើ​ហិរញ្ញវត្ថុ​របស់​គេ​សល់​ច្រើន​កម្រិត​ណា។ ​ប្រសិន​បើ​អ្នក​ចង់​ដឹង​រឿង​នេះ​នៅ​ពេល​អនាគត ​សាក​ល្បង​រើស​រូប​មួយ ​ហើយ​ផ្ទៀង​ផ្ទាត់​ចម្លើយ​ខាង​ក្រោម។

១. បើ​អ្នក​រើស​យក​រូប A

​បន្ទាប់​ពី​រៀប​ការ​រួច ​ប្រាក់​កាក់​របស់​អ្នក​មិន​សូវ​ហូរ​ហៀរ​ឡើយ ​មិន​តែ​ប៉ុណ្ណោះ​នៅ​រង​សម្ពាធ​និង​មាន​ទំនួល​ខុស​ត្រូវ​ច្រើន​ថែម​ទៀត។ ​យ៉ាង​ណា​ក៏​ដោយ ​អ្នក​ក្លាយ​ជា​មនុស្ស​រឹង​មាំ​ជាង​មុន មាន​អំណាច​ក្នុង​ការ​ចាត់​ចែង​​សេដ្ឋកិច្ច​គ្រួសារ​បាន។

​ប្រសិន​បើ​អ្នក​ជា​មនុស្ស​ស្រី ​អ្នក​នឹង​ក្លាយ​ជា​មនុស្ស​ដ៏​សំខាន់​លើ​ការ​ទុក​ដាក់​ហិរញ្ញវត្ថុ​ទាំង​អស់​ក្នុង​គ្រួសារ ហើយ​ប្តី​របស់​អ្នកក៏​គួរ​ឲ្យ​ស្រលាញ់​​និង​ទុក​ចិត្ត​ផង​ដែរ ព្រោះ​គាត់​ប្រគល់​ប្រាក់​ខែ​ទាំង​​អស់​ដល់​អ្នក។ ហេតុ​នេះ ​ពេល​ខ្លះ​​វា​ក៏​ជា​បន្ទុក​មួយ​ធ្វើ​ឲ្យ​អ្នក​បារម្ភ​ច្រើន​ពី​ការ​ចំណាយ​ប្រចាំ​ថ្ងៃ ដោយសារ​អ្នក​ម្នាក់​ឯង ត្រូវ​លៃ​លក​លើ​ការ​សន្សំ​ផង ​លើ​ការ​ចំណាយ​ផង។

​ប្រសិន​បើ​អ្នក​ជា​មនុស្ស​ប្រុស ​អ្នក​នឹង​ប្រឈម​បញ្ហា​ច្រើន​ ព្រោះ​អ្នក​ជា​សសរ​ទ្រូង​ក្នុង​ផ្ទះ។ ​អ្នក​ជា​ប្រភព​ដ៏​សំខាន់​ក្នុង​ការ​រក​ចំណូល ​ផ្តល់​សម្ភារៈ​ផ្សេង​ៗ​ចំពោះ​សមាជិក​ទាំង​អស់​ក្នុង​ផ្ទះ។ ​ថ្វី​បើ​អ្នក​ត្រូវ​គ្រប់​គ្រង​រាល់​រឿង​ទាំង​អស់​ក្តី ​តែ​អ្នក​ក៏​មាន​សិទ្ធ​​អំណាច​ក្នុង​ការ​សម្រេច​ចិត្ត​លើ​វា​ផង​ដែរ ​ប៉ុន្តែ​សម្ពាធ​ក៏​ធ្ងន់​សម្បើម​មិន​ធម្មតា​ដែរ។​

២. បើ​អ្នក​រើស​យក​រូប B

​ក្រោយ​រៀប​ការ​រួច ​ហិរញ្ញវត្ថុ​របស់​អ្នក​នឹង​ឡើង​ដូច​ទឹក​ជំនន់​ លើស​ពី​ការ​រំពឹង​ទុក។ អ្នក​ក៏​គ្មាន​ក្តី​បារម្ភ​ពី​រឿង​ថា ​តើ​ថ្ងៃ​នេះ​មាន​ម្ហូប​អ្វី​ញ៉ាំ​អត់​នោះ​ទេ។ ​យ៉ាង​នេះ​ក្តី ​មុន​ពេល​រៀប​ការ ​ទាម​ទារ​ឲ្យ​អ្នក​ប្រឹង​ប្រែង​ធ្វើ​ការ​ដើម្បី​ទទួល​បាន​ជោគ​ជ័យ និង​ការងារ​ដំណើ​រ​ការ​ល្អ។ ដល់​ពេល​រៀប​ការ អ្នក​ទទួល​បាន​សន្តិភាព​ផ្លូវ​ចិត្ត មិន​បារម្ភ​ច្រើន ព្រោះ​​ដៃ​គូ​របស់​អ្នក​ជួយ​រ៉ាប់​រង​ជំនួស​អ្នក​បាន​ច្រើន។ ​ដៃ​គូ​ជីវិត​របស់​អ្នក ​ផ្តល់​នូវ​សម្ភារៈ​ជា​ច្រើន​សម្រាប់​ជីវិត​មួយ​នេះ។ ​អ្នក​មាន​ឱកាស​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​អ្នក​មាន ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​​លក្ខខណ្ឌ​សេដ្ឋកិច្ច​របស់​អ្នក​ពិត​ជា​រឹង​មាំ​បំ​ផុត។

៣. បើ​អ្នក​រើស​យក​រូប C

​នាម​ជា​មនុស្ស​ឯក​រាជ្យ ​មិន​ថា​ពេល​នេះ​អ្នក​កំពុង​ធ្វើ​ការ ​ឬ​រក​ស៊ី​នោះ​ទេ ​អ្នក​នូវ​តែ​អាច​រក្សា​ហិរញ្ញវត្ថុ​បាន​ដោយ​អូ​តូ​ម៉ា​ទិច។ ​បន្ទាប់​ពី​រៀប​ការ​រួច ​អ្នក​នៅ​តែ​បន្ត​ប្រឹង​ធ្វើ​ការ ​រក​លុយ​និង​មិន​សូវ​មាន​ពេល​វេលា​ច្រើន​ជា​មួយ​​ដៃ​គូ​ឡើយ។ ​ម្ល៉ោះ​ហើយ ​ហិរញ្ញវត្ថុ​របស់​អ្នក​បើ​ធៀប​មុន​និង​ក្រោយ​រៀប​ការ ​វា​នៅ​ដដែរ ​​គឺ​មាន​ស្ថេរ​ភាព។ ទោះ​ជា​ចំណាយ​ពេល​ច្រើន​លើ​ការងារ​ក៏​ដោយ ​តែ​អ្នក​​មិន​ត្រូវ​ភ្លេច​​គិត​ពី​គ្រួសារ​នោះ​ទេ។ ​អ្នក​គួរ​​ឆ្លៀត​ពេល​ចិញ្ចឹម​បី​បាច់ និង​មើល​ថែ​អ្នក​ផ្ទះ​ជា​ទី​ស្រលាញ់ ហើយ​ក៏​មិន​ត្រូវ​ស្ទាក់​ស្ទើរ​ក្នុង​ការ​ខិត​ខំ​ប្រឹង​ប្រែង​នាំ​យក​ភាព​កក់​ក្តៅ​ទាំង​ផ្លូវ​កាយ​និង​ចិត្ត​សម្រាប់​សមាជិក​គ្រួសារ​ដែរ។ ​បើ​ទោះ​បី​អ្នក​ត្រូវ​ជួប​ការ​ពិបាក និង​រង​សម្ពាធ​ខ្លះ​ក៏​ដោយ ​អ្នក​នៅ​តែ​មាន​គ្រួសារ​ដ៏​រីករាយ និង​សប្បាយ​ចិត្ត​ជាមួយ​គ្រួសារ​មួយ​នេះ​។

​៤. ​បើ​អ្នក​រើស​យក​រូប D

​មិន​ខ្វល់​ថា​អតីតកាល​ជីវិត​របស់​អ្នក​មាន​ប្រវត្តិ​យ៉ាង​ណា ​តែ​នៅ​ពេល​រៀប​ការ​រួច ​ខ្សែ​ជីវិត​របស់​អ្នក​នឹង​ប្រែ​ជា​រីក​ចម្រើន​ឡើង​ៗ។ ​អ្នក​ជា​មនុស្ស​មាន​សំណាង ​ព្រម​ទាំង​ចេះ​ពី​របៀប​ទុក​ដាក់​លុយ​កាក់ ឆ្លាត​វៃ​និង​ពេញ​ដោយ​សមត្ថភាព។ ​ម្យ៉ាង​ទៀត ​ដៃ​គូ​របស់​អ្នក​ប្រៀប​ដូច​ជា​ផ្កាយ​សំណាង ​ជួយ​ត្រួស​ត្រាយ​អ្ន​ក​ដើរ​លើ​ផ្លូវ​ឆ្ពោះ​ទៅ​រក​អនាគត​ជាមួយ​គ្នា។ ​ថ្វី​បើ​គាត់​មិន​តម្រង់​អ្នក​ដោយ​ផ្ទាល់​ក៏​ដោយ តែ​គាត់​ផ្តល់​សេរីភាព​ឲ្យ​អ្នក​ធ្វើ​រឿង​​ដែល​អ្នក​ចង់ ​ជាមួយ​ឱកាស​ពិសេស​ៗ​ជា​ច្រើន។ ​អ្នក​មាន​សក្តានុពល​​យ៉ាង​ច្រើន​ដើម្បី​អភិវឌ្ឍ ហើយ​ក្នុង​ពេល​តែ​មួយ​អ្នក​អាច​ទទួល​បាន​ផល​ចំណេញ​ឬ​ការ​វិនិយោគ​។ ​អ្នក​ចាប់​ផ្តើម​មាន​អំណោយ​ផល​ក្នុង​អាជីព​របស់​អ្នក ហើយ​សំខាន់​បំផុត​នោះ​ នៅ​ពី​ក្រោយ​ខ្នង​ដៃ​គូ​និង​គ្រួសារ​របស់​អ្នក​តែង​គាំ​ទ្រ ​និង​លើក​ទឹក​ចិត្ត​អ្នក​ជា​និច្ច៕

ប្រភព៖ ione ប្រែសម្រួល៖ លឹម សុនា

អត្ថបទពេញនិយម