រើសរូបមួយ ដើម្បីដឹង៖ ប្រសិនបើអ្នករៀបការ តើសេដ្ឋកិច្ចគ្រួសារអ្នកប្រែប្រួលកម្រិតណា
- 2020-08-31 04:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រើសរូបមួយ ដើម្បីដឹង៖ ប្រសិនបើអ្នករៀបការ តើសេដ្ឋកិច្ចគ្រួសារអ្នកប្រែប្រួលកម្រិតណា
បញ្ជាក់ថាក្បួនទស្សន៍ទាយនេះ សម្រាប់មនុស្សនៅលីវដើម្បីចង់ដឹងថា តើក្រោយពីរៀបការរួច តើហិរញ្ញវត្ថុរបស់គេសល់ច្រើនកម្រិតណា។ ប្រសិនបើអ្នកចង់ដឹងរឿងនេះនៅពេលអនាគត សាកល្បងរើសរូបមួយ ហើយផ្ទៀងផ្ទាត់ចម្លើយខាងក្រោម។
១. បើអ្នករើសយករូប A
បន្ទាប់ពីរៀបការរួច ប្រាក់កាក់របស់អ្នកមិនសូវហូរហៀរឡើយ មិនតែប៉ុណ្ណោះនៅរងសម្ពាធនិងមានទំនួលខុសត្រូវច្រើនថែមទៀត។ យ៉ាងណាក៏ដោយ អ្នកក្លាយជាមនុស្សរឹងមាំជាងមុន មានអំណាចក្នុងការចាត់ចែងសេដ្ឋកិច្ចគ្រួសារបាន។
ប្រសិនបើអ្នកជាមនុស្សស្រី អ្នកនឹងក្លាយជាមនុស្សដ៏សំខាន់លើការទុកដាក់ហិរញ្ញវត្ថុទាំងអស់ក្នុងគ្រួសារ ហើយប្តីរបស់អ្នកក៏គួរឲ្យស្រលាញ់និងទុកចិត្តផងដែរ ព្រោះគាត់ប្រគល់ប្រាក់ខែទាំងអស់ដល់អ្នក។ ហេតុនេះ ពេលខ្លះវាក៏ជាបន្ទុកមួយធ្វើឲ្យអ្នកបារម្ភច្រើនពីការចំណាយប្រចាំថ្ងៃ ដោយសារអ្នកម្នាក់ឯង ត្រូវលៃលកលើការសន្សំផង លើការចំណាយផង។
ប្រសិនបើអ្នកជាមនុស្សប្រុស អ្នកនឹងប្រឈមបញ្ហាច្រើន ព្រោះអ្នកជាសសរទ្រូងក្នុងផ្ទះ។ អ្នកជាប្រភពដ៏សំខាន់ក្នុងការរកចំណូល ផ្តល់សម្ភារៈផ្សេងៗចំពោះសមាជិកទាំងអស់ក្នុងផ្ទះ។ ថ្វីបើអ្នកត្រូវគ្រប់គ្រងរាល់រឿងទាំងអស់ក្តី តែអ្នកក៏មានសិទ្ធអំណាចក្នុងការសម្រេចចិត្តលើវាផងដែរ ប៉ុន្តែសម្ពាធក៏ធ្ងន់សម្បើមមិនធម្មតាដែរ។
២. បើអ្នករើសយករូប B
ក្រោយរៀបការរួច ហិរញ្ញវត្ថុរបស់អ្នកនឹងឡើងដូចទឹកជំនន់ លើសពីការរំពឹងទុក។ អ្នកក៏គ្មានក្តីបារម្ភពីរឿងថា តើថ្ងៃនេះមានម្ហូបអ្វីញ៉ាំអត់នោះទេ។ យ៉ាងនេះក្តី មុនពេលរៀបការ ទាមទារឲ្យអ្នកប្រឹងប្រែងធ្វើការដើម្បីទទួលបានជោគជ័យ និងការងារដំណើរការល្អ។ ដល់ពេលរៀបការ អ្នកទទួលបានសន្តិភាពផ្លូវចិត្ត មិនបារម្ភច្រើន ព្រោះដៃគូរបស់អ្នកជួយរ៉ាប់រងជំនួសអ្នកបានច្រើន។ ដៃគូជីវិតរបស់អ្នក ផ្តល់នូវសម្ភារៈជាច្រើនសម្រាប់ជីវិតមួយនេះ។ អ្នកមានឱកាសរៀបអាពាហ៍ពិពាហ៍ជាមួយអ្នកមាន ដែលជាហេតុធ្វើឲ្យលក្ខខណ្ឌសេដ្ឋកិច្ចរបស់អ្នកពិតជារឹងមាំបំផុត។
៣. បើអ្នករើសយករូប C
នាមជាមនុស្សឯករាជ្យ មិនថាពេលនេះអ្នកកំពុងធ្វើការ ឬរកស៊ីនោះទេ អ្នកនូវតែអាចរក្សាហិរញ្ញវត្ថុបានដោយអូតូម៉ាទិច។ បន្ទាប់ពីរៀបការរួច អ្នកនៅតែបន្តប្រឹងធ្វើការ រកលុយនិងមិនសូវមានពេលវេលាច្រើនជាមួយដៃគូឡើយ។ ម្ល៉ោះហើយ ហិរញ្ញវត្ថុរបស់អ្នកបើធៀបមុននិងក្រោយរៀបការ វានៅដដែរ គឺមានស្ថេរភាព។ ទោះជាចំណាយពេលច្រើនលើការងារក៏ដោយ តែអ្នកមិនត្រូវភ្លេចគិតពីគ្រួសារនោះទេ។ អ្នកគួរឆ្លៀតពេលចិញ្ចឹមបីបាច់ និងមើលថែអ្នកផ្ទះជាទីស្រលាញ់ ហើយក៏មិនត្រូវស្ទាក់ស្ទើរក្នុងការខិតខំប្រឹងប្រែងនាំយកភាពកក់ក្តៅទាំងផ្លូវកាយនិងចិត្តសម្រាប់សមាជិកគ្រួសារដែរ។ បើទោះបីអ្នកត្រូវជួបការពិបាក និងរងសម្ពាធខ្លះក៏ដោយ អ្នកនៅតែមានគ្រួសារដ៏រីករាយ និងសប្បាយចិត្តជាមួយគ្រួសារមួយនេះ។
៤. បើអ្នករើសយករូប D
មិនខ្វល់ថាអតីតកាលជីវិតរបស់អ្នកមានប្រវត្តិយ៉ាងណា តែនៅពេលរៀបការរួច ខ្សែជីវិតរបស់អ្នកនឹងប្រែជារីកចម្រើនឡើងៗ។ អ្នកជាមនុស្សមានសំណាង ព្រមទាំងចេះពីរបៀបទុកដាក់លុយកាក់ ឆ្លាតវៃនិងពេញដោយសមត្ថភាព។ ម្យ៉ាងទៀត ដៃគូរបស់អ្នកប្រៀបដូចជាផ្កាយសំណាង ជួយត្រួសត្រាយអ្នកដើរលើផ្លូវឆ្ពោះទៅរកអនាគតជាមួយគ្នា។ ថ្វីបើគាត់មិនតម្រង់អ្នកដោយផ្ទាល់ក៏ដោយ តែគាត់ផ្តល់សេរីភាពឲ្យអ្នកធ្វើរឿងដែលអ្នកចង់ ជាមួយឱកាសពិសេសៗជាច្រើន។ អ្នកមានសក្តានុពលយ៉ាងច្រើនដើម្បីអភិវឌ្ឍ ហើយក្នុងពេលតែមួយអ្នកអាចទទួលបានផលចំណេញឬការវិនិយោគ។ អ្នកចាប់ផ្តើមមានអំណោយផលក្នុងអាជីពរបស់អ្នក ហើយសំខាន់បំផុតនោះ នៅពីក្រោយខ្នងដៃគូនិងគ្រួសាររបស់អ្នកតែងគាំទ្រ និងលើកទឹកចិត្តអ្នកជានិច្ច៕