ប្រុសក្មេងគ្រាន់តែយកមកបាំងមុខ ការពិត Yang Mi ជិតរៀបការនឹង Hu Ge?
- 2020-08-26 09:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រុសក្មេងគ្រាន់តែយកមកបាំងមុខ ការពិត Yang Mi ជិតរៀបការនឹង Hu Ge?
តាមការរាយការណ៍ថ្មីបំផុត អតីតគូស្នេហ៍នៅក្នុងរឿង ដាវទេពនិស្ស័យស្នេហ៍ Yang Mi និង Hu Ge នឹងប្រកាសរៀបការនឹងគ្នានាពេលឆាប់ៗនេះ។
យោតតាមបណ្ដាញព័ត៌មាន QQ ប្រភពមួយនេះបានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំង នៅពេលពួកគេរាយការណ៍ថា តារាសម្ដែងប្រុសចិននៅព្រៅយូរឆ្នាំ Hu Ge និងកំពូលតារាសម្ដែងស្រីចិន Yang Mi នឹងប្រកាសពីចំណងស្នេហារបស់ខ្លួននៅថ្ងៃញ៉ាំសណ្ដែកក្រហមខាងមុខនេះ (ថ្ងៃទី ៣០ ខែសីហា)។
ប្រភពព័ត៌មានដ៏ធំខាងលើ បានបញ្ជាក់យ៉ាងច្បាស់ថា អ្នកទាំង២ដាច់ខាតកំពុងមានស្នេហានឹងគ្នា។ ទន្ទឹមនឹងគ្នានេះដែរ ប្រភពនេះបានបង្ហើបថា តាមការពិត Wei Da Xun ដែលត្រូវគេសង្ស័យថាមានស្នេហានឹងអ្នកម្ដាយកូន១ខាងលើនោះ តាមការពិតគ្រាន់តែជាព័ត៌មានដឹកមុខ បន្លប់កុំឲ្យគេចាប់អារម្មណ៍រវាង Yang Mi និង Hu Ge តែប៉ុណ្ណោះ។
យ៉ាងណាក្ដី មនុស្សជាច្រើនបានលើកឡើងថា ពួកគេត្រូវមើលដល់ថ្ងៃទី ៣០សិន ទើបដឹងការពិតយ៉ាងណា ព្រោះតារាជួរមុខទាំង២នេះមិនមានសកម្មភាពអ្វីនឹងគ្នាសោះ៕