កក់កន្លែងគេងមិនទាន់គេ! អ្នកដំណើរជាច្រើនដាច់ចិត្តមកសុំនៅវត្តលោកនៅមណ្ឌលគិរីស្នាក់អត់អស់១រៀល
- 2020-08-17 16:28:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កក់កន្លែងគេងមិនទាន់គេ! អ្នកដំណើរជាច្រើនដាច់ចិត្តមកសុំនៅវត្តលោកនៅមណ្ឌលគិរីស្នាក់អត់អស់១រៀល
ខណៈថ្ងៃឈប់សម្រាកជំនួសបុណ្យចូលឆ្នាំខែ្មរច្រើនថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃ ២១ ខែសីហា ឆ្នាំ២០២០នេះ ប្រជាជនខ្មែរបានឈប់សម្រាក និងបានទៅលេងកម្សាន្តតាមរមណីយដ្ឋាននានានៅក្នុងប្រទេស។ ក្នុងនោះខេត្តមណ្ឌលគិរី គឺជានិងគោលទេសចរណ៍ធម្មជាតិដ៏ល្អ និងមានអ្នកទៅលេងកុះករ ហើយសម្រាប់អ្នកដែលមិនបានកក់កន្លែងគេងទុកមុនទាន់ពេល អាចប្រឈមនឹងអត់កន្លែងគេង។
ជាក់ស្តែងនៅក្នុងថ្ងៃនេះ បើយោងតាមគណនីហ្វេសប៊ុក Keo Siema ដែលមានដាក់រូប Profile ជាព្រះសង្ឃ បានផុសរៀបរាប់ថា៖ ភាពរូបពីសណ្ឋាគារពិភពលោកនៅមណ្ឌលគិរី ប្រភពព័ត៌មាន ថ្ងៃ១៧.០៨. ២០២០ បញ្ជាក់៖ស្នាក់នៅអត់អស់ថ្លៃទឹកថ្លៃភ្លើង អត់មានតែម៉ាស៊ីនត្រជាក់នឹងកង្ហាទេ។
សូមបញ្ជាក់ថា ខេត្តនេះខេត្តមណ្ឌលគិរីមានតំបន់ទេសចរណ៍ ធម្មជាតិរហូតដល់ ៣៩ កន្លែងប្លែកៗគ្នា អមដោយទេសភាពស្រស់ស្អាតតាមរដូវកាល ជាពិសេសគឺរដូវវស្សារដែលមានវាលស្មៅខៀវខ្ចីលាតសន្ធឹងវែងអន្លាយដ៏គួរឲ្យទាក់ទាញ សម្រាប់ក្រុមអ្នកទេសចរណ៍ទាំងជាតិ និងអន្តរជាតិ។
តាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី មានភ្ញៀវទេសចរណ៍ទាំងអស់ចំនួនជាង២ម៉ឺននាក់ ដែលបានមកទស្សនាកំសាន្តនៅរមណីយដ្ឋាននានា នៅខេត្តមណ្ឌលគិរី កាលពីថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម ក្នុងរយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី២៤-២៦ ខែមករា ឆ្នាំ២០២០ កន្លងទៅ។