Yang Mi ត្រូវគេប្រទះឃើញសង្សារក្មេងចេញចូលផ្ទះជួលនាងញឹកញាប់

  • 2020-08-14 07:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​បី​ជា​តែងតែ​គេច​វេស​មិន​និយាយ​ពី​រឿង​មនោសញ្ចេតនា​ក៏ដោយ តែ​តារា​សម្ដែង​ស្រី​ល្បី​ឈ្មោះ​ចិន Yang Mi នៅតែ​លាក់​រឿង​នេះ មិន​ជិត​ដោយ​សារ​មានអ្នក​កាសែត​តាម​កន្ទុយ​ជាប់​ជានិច្ច។

កាល​ពី​ព្រឹក​ថ្ងៃ​​ទី ១៣ ខែ​សីហា​មុន​នេះ បណ្ដាញ​ព័ត៌មាន Sina បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​របស់​កំពូល​តារា​សម្ដែង​ស្រី​ Yang Mi ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង នៅ​ពេល​ប្រភព​មួយ​នេះ​បាន​ប្រកាស​ពី​កម្រង​រូបភាព សិល្បការិនី​រូប​នេះ​ចេញ​ចូល​ផ្ទះ​តែ​មួយ​ជាមួយ​មិត្ត​ប្រុស​របស់​នាង​ដែល​ជា តារា​សម្ដែង​ប្រុស​វ័យ​ក្មេង Wei Da Xun។

តាម​នោះ​ដែរ ប្រភព​មួយ​នេះ​បាន តាម​ដាន​តួ​រឿង និស្ស័យ​ស្នេហ៍ ទេវតា​៣ជាតិ​ យូរ​មក​ហើយ។ នៅ​មុន​នេះ​បន្តិច គេ​បាន​ឃើញ​នាង និង​តារាប្រុស​រូប​នេះ​ចេញ​ចូល​ផ្ទះ​រួម​គ្នា នៅ​តំបន់​ស្ទូឌីយោ Haung Ding។ តាម​ការ​សង្កេត​របស់ Sina ដោយ​សារ​តែ​កំពុង​មាន​រឿង​ត្រូវ​ថត​នៅ​ទី​នេះ ទើប​ស្រី​ស្អាត​វ័យ ៣៤​ឆ្នាំ ជួល​ផ្ទះ​នៅ​តំបន់​នេះ​ដើម្បី​ងាយ​ស្រួល​ថត​រឿង ហើយ​សង្សារ​របស់​នាង​ក៏​មក​ស្នាក់​នៅ​ជាមួយ​ដែរ។

ទោះ​ជា​យ៉ាងណាក្ដី ដូច​សព្វមួយដង​ដដែរ គូស្នេហ៍មួយ​គូ​នេះ នៅ​តែ​រក្សា​ភាព​ស្ងៀមស្ងាត់​ដោយ​គ្មាន​ការ​បកស្រាយ​អ្វី​ទាំង​អស់។

គួរ​បញ្ជាក់​ផងដែរ​ថា Yang Mi និង​សង្សារ​ក្មេង​ជាង​ខ្លួន ៥​ឆ្នាំ​នេះ​ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ទាក់ទង​គ្នា​តាំង​ពី​ឆ្នាំ ២០១៩ ​ម្ល៉េះ​តែ​គ្មាន​អ្នក​ណា​ទទួល​ស្គាល់​ឡើយ៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម