មុនសម្រេចចិត្តទៅតរោមភ្នែក គួរដឹងពីចំណុចទាំងនេះសិនណា៎

  • 2020-08-19 12:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នកណាមិនចង់ស្អាត មិត្តៗ នារីយើងពេលឃើញគេស្អាត តែងចង់ស្អាតតាមគេដែរហើយ។ ថ្វីត្បិតតែការតរោមភ្នែកមើលទៅកំពុងតែពេញនិយម ហើយមើលទៅងាយស្រួលមិនពិបាកថែពិតមែន តែចំពោះអ្នកដែលមិនធ្លាប់គួរតែ ពិចារណានូវចំនុចទាំងនេះសិនណា៎៖

១. ទម្លាប់នៃការរស់នៅប្រចាំថ្ងៃអ្នក

តើអ្នកមានទម្លាប់ចូលចិត្ត ញីភ្នែកដែរឫអត់? ពេលខ្លះមានដែលខ្ជិលជូតគ្រឿង Makeup ចោលឫអត់? បើពិតមែននោះ កុំតអីល្អជាង។ ការញីភ្នែកមិនត្រឹមតែធ្វើអោយរោមភ្នែកដែលតនោះជ្រុះមកនោះទេ ថែមទាំងរោមភ្នែកពីធម្មជាតិអ្នកផងដែរ ហើយបើសិនជាអ្នកមិនចូលចិត្តសម្អាតគ្រឿង Makeup ចោលទៀតនោះធូលីដីដែលទុំនៅលើបរិវេណនេះអាចនឹងអោយអ្នកឈីភ្នែកបាន។

២. អ្នកនឹងត្រូវចំណាយពេលយូរជាងមុនដើម្បីលុបគ្រឿង Makeup

រោមភ្នែកសុបដិម្មិតទាំងនោះត្រូវបានតភ្ជាប់ទៅនឹងរោមភ្នែកពីធម្មជាតិអ្នក អញ្ចឹងហើយការសម្អាតគ្រឿង Makeup ចេញពីបរិវេណនេះនឹង ត្រូវការពេលយូរជាធម្មតា។ អ្នកនិងមិនអាចប្រើប្រាស់សម្លី ប្រភេទកប្បាស មកជូតសម្អាតដូចធម្មតានោះទេ។ អ្នកត្រូវប្រើប្រាស់សម្លីត្បារត្រចៀក ជ្រលក់ជាមួយទឹកជូតសម្អាតគ្រឿង Makeup ដើម្បីសម្អាតបរិវេណនេះ។

៣. ត្រូវការការមើលថែដិតដល់ជាងរោមភ្នែកអ្នក

ក្រោយពេលមុជទឹក រួចរោមភ្នែកអ្នកប្រាកថជាសើម អ្នកត្រូវសម្ងួតវាដោយប្រើប្រាស់ក្រដាសជូតម៉ាត់ផ្ដិតលើវាថ្មមៗ បន្ទាប់មកយកក្រាសសិតរោមភ្នែកមកសិតវា បើមិនចង់ត្រូវចំនាយលុយហើយ មិនស្អាតទេនោះ។

៤. គួរគិតអោយច្បាស់ពីប្រវែង និង ប្រភេទដែលអ្នកចង់បាន

មានប្រភេទជាច្រើនដែលអ្នកអាចជ្រើសរើសបានដូចជាបែបសិចស៊ី ឫ បែបធម្មជាតិ ព្រមទាំងប្ររែងវែង ឫ ខ្លីផងដែរ។ ដូចនេះអ្នកគួរតែពិចារណាអោយបានច្បាស់មុនពេលសម្រេចចិត្តទៅរកជាងនោះ តែបើនៅតែមិនច្បាស់ក្នុងចិត្ត ចូរកុំស្ទាក់ស្ទើរក្នុងការសួរយោបល់របស់អ្នកជំនាញពេលដែលអ្នកទៅតនោះ។

៥. កុំភ័យអីណាពេលឃើញមានរោមភ្នែកមួយសរសៃ ពីរ សរសៃធ្លាក់មកនោះ

កុំអាលស្លន់ស្លោរបើ សិនជាពេលស្អែក៖ឲឡើងបន្ទាប់ពីតរួចនោះ ឃើញមានរោមភ្នែក ២-៣ សរសៃជ្រុះមកនោះ វាជារឿងធម្មតាទេ ដូចទៅហ្នឹងរោមភ្នែកធម្មជាតិអ្នកដែលមានជ្រុះជារៀងរាល់ថ្ងៃនោះទេ។

៦. អ្វីដែលអ្នកមិនគួរធ្វើបន្ទាប់ពី តរោមភ្នែករួច

  • ចៀសវាងប្រើប្រាស់គ្រឿងសម្អាងដែលមានសារជាតិខ្លាញ់ច្រើន ព្រោះអាចធ្វើអោយកាវដែលយកមកតនោះរលាយបាន

  • កុំលាបម៉ាស្ការ៉ា

  • បើសិនជាចង់ដោះចេញវិញ មិនត្រូវធ្វើដោយខ្លួនឯងនោះទេ

ប្រភព៖ girlstyle ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម