បើអ្នកមានស្នាមជ្រួញនៅលើក គួរតែសាកល្បងវិធីទាំងនេះកុំអោយយឺតពេល

  • 2020-08-19 15:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្រីៗយើងតែងចំណាយទាំងពេលវេលា និង ថវិកាដើម្បីយកមកថែរក្សាស្បែកមុខ តែកុំភ្លេចណាកក៏សំខាន់ និងត្រូវការអោយថែទាំដូចគ្នាដែរ។ តាមពីតទៅផ្នែកកនេះហើយដែលជាកន្លែងដែលលេចមុខសញ្ញាមកមុនគេ ពេលដែលវ៏យអ្នកចាប់ផ្ដើមវិវត្តទៅមុខនោះ ដោយស្បែកនៅបរិវេណនេះមានសភាពស្ដើងជាងស្បែកធម្មតា គួបផ្សំដែលត្រូវនៅហាលខ្យល់ថែមទាំងផងនោះ។ បើមិនជឿសាកយកកញ្ចក់មកឆ្លុះមើលកអ្នកពេលនេះមើល ថាតើមានប៉ុន្មានខ្សែហើយដែរ។ បើសិនជាមិនទាន់មាន ក៏កុំទាន់អាលអរដែរគួរតែចាប់ផ្ដើមថែរក្សាផ្នែកនេះចាប់ពីពេលនេះទៅ តែបើមាន ២-៣ ខ្សែហើយនោះគួរតែមកអនុវត្តវីធីទាំងនេះជាបន្ទាន់។

១. លាបគ្រីមផ្ដល់សំណើម

ស្បែកដែលមិនមានសំណើមគ្រប់គ្រាន់អាចនឹងឈានដល់ដែលមានស្នាមជ្រីវជ្រួញទាំងវ័យក្មេង។ នៅពេលដែលអ្នកលាបឡេថែរក្សាស្បែកមុខ គួរកុំភ្លេចលាបផ្នែកកផង។ ស្បែកករបស់អ្នកក៏ត្រូវការការផ្ដល់សំណើម ដើម្បីអោយជាតិខូឡាជែននៃស្បែកបំពេញនាទីវាបានយ៉ាងល្អផងដែរ។

២. ទទួលទានទឹកអោយបានគ្រប់គ្រាន់

កុំច្រឡំណា តែគុជហ្នឹងអត់រាប់ចូលទេ។ ត្រូវទទួលទានទឹកយ៉ាងហោចណាស់ ៨ កែវក្នុងមួយថ្ងៃ ដោយវាមិនត្រឹមតែជួយផ្ដល់សំណើមដលើស្បែកនោះទេថែមទាំងជួយបណ្ដេញជាតិពុលពីរៀងកាយថែមទៀតផង។ គួរបង្កើតទម្លាប់ទទួលទានទឹកនេះអោយបាន ព្រោះវាមិនត្រឹមតែមានប្រសិទ្ធភាពក្នុងការទប់ស្កាត់ភាពជ្រីវជ្រួញប៉ុណ្ណោះទេ ថែមទាំងជួយសម្បុរស្បែកអ្នកអោយភ្លឺថ្លាមកពីខាងក្នុងផងដែរ។

៣. កុំភ្លេចឡេការពារកម្ដៅថ្ងៃ

អ្នកមិនគួរភ្លេចការពារកអ្នកពីកម្ដៅថ្ងៃនោះទេ។ ការប្រើប្រាស់ឡេការពារកម្ដៅសថ្ងៃក្នុងបរិមាណសមស្របជួយការពារស្បែក និង ទប់ស្កាត់មិនស្បែកមានពណ៏មិនស្មើរគ្នា ឡើងអាចម៏រុយ យ៉ាធ្លាក់ ព្រមទាំងជ្រីវជ្រួញផងដែរ។

៤. ធ្វើលំហាត់ប្រាណផ្នែកក

អ្នកអាចទទួលបានស្បែកកហាប់ណែន មិនយារធ្លាក់តាមរយះការធ្វើលំហាត់ប្រាណ។ ចំណាយពេលតែ ៥ នាទីជារៀងរាល់ថ្ងៃក្នុងការហាត់ ដើម្បីទទួលបានស្បែកកស្អាត ក្មេងជាងវ៏យ។

ចាប់ផ្ដើមដោយការផ្អៀងកទៅខាងឆ្វេងតាមដែលអ្នកអាចធ្វើបានដោយរក្សាស្មាអោយត្រង់ ហើយនៅអោស្ងៀមប្រហែល ១ នាទី រួចប្ដូរទៅធ្វើនៅខាងស្ដាំម្ដង។ បន្ទាប់លានអណ្ដាតមកខាងក្រៅតាមដែលអ្នកអាចធ្វើបាន ដោយអ្នកមានអារម្មណ៏ថាសាច់ដុំនៅបរិវេនកអ្នកតឹងឡើង ហើយរាប់ពី ១ ដល់ ១០។ គួរធ្វើលំហាត់ប្រាណអោយបាន ២ ដងក្នុងលំហាត់ប្រាណនីមួយៗ។

៥. បិទម៉ាសក

អ្នកគួរកុំបោះចោលនូវសេរ៉ូមដែលនៅសល់ពីម៉ាសបិទមុខដែលអ្នកប្រើរួច គួរយកវាមកលាបត្រង់បរិវេនកអ្នក។ អ្នកក៏អាចជ្រើសរើសប្រើប្រាស់ម៉ាសសម្រាប់បិទកតែម្ដង ដោយទុកចោលពី ១០ ទៅ ១៥ នាទី។ ការធ្វើបែបនេះអាចជួយផ្ដល់សំណើមដល់ស្បែក ជួយអោយស្បែកភ្លឺថ្លា និង ជួយអោយស្បែកក្នុងបរិវេននេះតឹងណែនមិនយារធ្លាក់។

៦. ប្រើប្រាស់ Exfoliate

ការជម្រុះកោសិកាចាស់ចោលអាចជួយ អោយស្បែកភ្លឺថ្លា និង ជួយអោយគ្រឿងសម្អាងជ្រាបចូលបានកាន់តែល្អ។ វិធីងាយៗដោយមិនចំនាយលុយអ្វីច្រើននោះគឺ ធ្វើស្រ្កាប់នៅផ្ទះដោយខ្លួនឯងដោយលាយស្ករសជាមួយទឹកឃ្មុំ ព្រមជាមួយនឹងទឹកក្រូចឆ្មាបន្តិច។

ប្រភព៖ girlstyle ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម