ប្ដី​ប្រពន្ធ​សាន់​ ឆាយ​រក​បាន​ក្បែរ​ ៣លាន​ដុល្លារ ដោយ​គ្រាន់​តែ​ចូល​រួម​ក្នុង​កម្មវិធី​​មួយ

  • 2020-08-13 03:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដោយ​សារ​តែ​ជំនួញ​រកស៊ី​ត្រូវ​ឡុងចុង ប្ដី​ប្រពន្ធកំពូល​តារា​សម្ដែង​ស្រីតៃវ៉ាន់ Barbie Hsu ត្រូវ​ចូល​រួម​ថត​កម្មវិធី​កម្សាន្ត​ដើម្បី​រក​លុយ​បន្ថែម។

កាល​ពី​ថ្ងៃ​ទី ១២ ខែ​សីហា​មុន​នេះ បណ្ដាញ​ព័ត៌មាន Sohu បាន​រាយការណ៍​ថា តារា​សម្ដែង​ស្រី​ជើង​ចាស់​តៃវ៉ាន់ ព្រម​ទាំង​ប្ដី ក្រោយ​ពេល​បាត់​មុខ​ពី​សិល្បៈ ចុង​បញ្ចប់​ក៏​យល់​ព្រម​ទទួល​ថត​កម្មវិធី​ថ្មី។ ប្រភពដដែល​បាន​ប្រាប់​ថា អ្នក​ទាំង​២​ទទួល​បាន​តម្លៃ​ខ្លួន​ដល់​ទៅ ២.៩​លាន​ដុល្លារ (ក្រោយ​បង់​ពន្ធ​រួច)។

លើក​ចុង​ក្រោយ​​តួ​រឿង ស្នេហា​បួន​ដួង ទទួល​ថត​កម្មវិធី​​គឺ​តាំង​ពិ​ឆ្នាំ ២០១៨។ បច្ចុប្បន្ន ដោយ​សារ​តែ​វិបត្តិ​កូវីដ ១៩ គ្រប់​ជំនួញ​របស់​តារា​ស្រីនេះ និង​ប្ដី​របស់​នាង គឺ​ត្រូវ​ឡុងចុង​ទាំង​អស់ ដែល​បង្ខំ​ឲ្យ​ពួក​គេ​ត្រូវ​ចូល​សិល្បៈ​វិញ​ដើម្បី​រក​ចំណូល​ក្រៅ ទាំង​ពួក​គេ​មាន​អាយុ​ច្រើន​ហើយ មិន​អាច​ថត​ច្រើន​ម៉ោង​ដូច​មុន​ក៏ដោយ។

ក្នុង​កម្មវិធី​នេះ សាន់​ ឆាយ​ចែក​ពី​ជីវិត​ជា​ម្ដាយ​របស់​ខ្លួន ដែល​ទស្សនិកជន​មិន​ធ្លាប់​ដឹង។ ក្នុង​រយៈ​ពេល​ ៨​ឆ្នាំ​ចុង​ក្រោយ ស្រី​ស្អាត​ ៤៤​ឆ្នាំ​អត់​មាន​រឿង​ថ្មី​ឡើយ ដោយសារ​តែ​នាង​ចង់​សម្ដែង​តួឯក តែ​ផលិតករ​ចង់​ឲ្យ​នាង​សម្ដែង​តែ​តួ​រង ត្បិត​អាយុ​ជ្រេ​ដែរ​ហើយ៕

ប្រភព៖ Zing ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម