មើលធ្លុះដល់ចិត្តមនុស្សបាន តាមរយៈសណ្ឋានធ្មេញខាងមុខ ដោយផ្អែកតាមនរវិទ្យា

  • 2020-08-10 09:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សណ្ឋាន​ធ្មេញ​ខាង​មុខ​របស់​មនុស្ស​ម្នាក់​ៗ មាន​រូបរាង​ខុស​ៗ​គ្នា ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​គេ​អាច​ចាប់​អារម្មណ៍​បាន។ ​យោង​តាម​អ្នក​​នរវិទ្យា ​បើ​ផ្តោត​ទៅ​លើ​សណ្ឋាន​ធ្មេញ​ខាង​មុខ​នេះ ​ធ្វើ​ឲ្យ​គេ​អាច​មើល​ធ្លុះ​​ដល់​ចិត្ត​មនុស្ស​បាន។​

១. សណ្ឋាន​ធ្មេញ​​រាង​ត្រី​កោណ

អ្នក​នរវិទ្យា​ជា​ច្រើន​បាន​កើត​សរសើរ​លើ​មនុស្ស​ដែល​មាន​រូប​រាង​ធ្មេញ​បែប​នេះ​ណាស់ ដោយសារ​គេ​ជា​មនុស្ស​ដែល​អាច​រក្សា​ភាព​ក្មេង​ជាង​អាយុ ​ព្រម​​ទាំង​ចេះ​អត់​ធ្មត់​កម្រិត​ខ្ពស់​ទៀត​ផង។ ​លើស​ពី​នេះ គេ​ថែម​ទាំង​ជា​មនុស្ស​ត្រូវ​ការ​សេរីភាព ​សកម្ម និង​ស្រមើល​ស្រមៃ​សម្បូរ​បែប។ ​ក្នុង​បេះ​ដូង​របស់​គេ​តែង​តែ​ពោរពេញ​ដោយ​ក្តី​ស្រលាញ់ និង​ជា​ទី​ស្ថាន​សម្រាប់​សុភមង្គល។ ​ពិសេស​ ពួក​គ​ពិត​ជា​មាន​ឥទ្ធិពល​លើ​អ្នក​ដទៃ​ខ្លាំង​​ណាស់ ព្រោះ​គេ​ជា​មនុស្ស​ដែល​អាច​ផ្ដល់​ថាមពល​វិជ្ជមាន​​ដល់​មនុស្ស​រាល់​គ្នា​បាន។

ក្រៅ​ពី​បុគ្គលិក​លក្ខណៈ​ល្អ​ប្រពៃ​ហើយ ​គេ​ក៏​ជា​ប្រភេទ​មនុស្ស​ដែល​ស្រលាញ់​ជីវិត តែង​តែ​គិត​អ្វី​វិជ្ជមាន​លើ​គ្រប់​ស្ថានភាព​ទាំង​អស់។ បើ​ទោះ​ជា​​គេ​​ត្រូវ​ប្រឈម​នឹង​ភាព​ច្របូកច្របល់ ក៏​គេ​ហាក់​មិន​សូវ​ផ្តេក​ផ្តួល​ពេក​ដែរ។ ​តែ​គេ​បែរ​ជា​កាន់​តែ​យក​ចិត្ត​ទុក​ដាក់​អំពី​គ្រប់​យ៉ាង​ ដែល​នៅ​ជុំ​វិញ​គេ​បន្ត​ទៀត​។ ដែល​អាច​និយាយ​បាន​ថា មនុស្ស​ប្រភេទ​នេះ​មាន​របៀប​រស់​នៅ​​សាមញ្ញ ចូល​ចិត្ត​ស្វែង​រក​ភាព​រីក​រាយ​ចេញ​ពី​រឿង​តូច​ៗ តាម​អ្វី​ដែល​គេ​ចង់​បាន​។

២. សណ្ឋាន​ធ្មេញ​រាង​ចតុកោ

អ្នក​នរវិទ្យា​យល់​ឃើញ​ថា ភាគ​ច្រើន​នៃ​ពួក​គេ​ជា​មនុស្ស​​ពូកែ​សង្កេត ​ល្អិត​ល្អន់ ប៉ុន្តែ​បែង​ចែក​អ្វី​ៗ​តាម​ការ​ជាក់​ស្តែង​ស្មើៗ​គ្នា។ លើស​ពី​នេះ ​គេ​ជា​មនុស្ស​មាន​ភាព​ច្នៃ​ប្រឌិត​ខ្ពស់​ប្រកប​ដោយ​គំនិត​អស្ចារ្យ។ ​នៅ​កន្លែង​ធ្វើការ គេ​អាច​រៀប​គម្រោង​បាន​យ៉ាង​ឥត​ខ្ចោះ ដឹង​ពី​គោល​ដៅ​ត្រឹម​ត្រូវ​ ដែល​ជា​ភាព​ងាយ​ស្រួល​ឲ្យ​គេ​ជោគ​ជ័យ​លើ​គ្រប់​ទស្សនៈ​ដែល​គេ​បាន​រួម​ចំណែក។

បន្ថែម​ពី​គុណ​សម្បត្តិ​ដ៏​ខ្លាំង​ៗ​ខាង​លើ ​គេ​ក៏​ជា​មនុស្ស​ពូកែ​ខាង​វោហា​សព្ទ​ផង​ដែរ។ ​គេ​មាន​សមត្ថភាព​អាច​ទាក់​ទាញ​អ្នក​ដទៃ ខណៈ​ពេល​ទំនាក់​ទំនង​បាន។ ​ម្ល៉ោះ​ហើយ ​វា​ជា​ភាព​ងាយ​ស្រួល​ក្នុង​ការ​បង្កើត​ឲ្យ​គេ​ចូល​ចិត្ត​អាណិត​អាសូរ ​តាំង​ពី​ជួប​លើក​ដំបូង​។ ​ពិសេស​ជាង​នេះ​​ទៀត​នោះ ​មនុស្ស​មាន​សណ្ឋាន​ធ្មេញ​បែប​នេះ ​ចេះ​ទាំង​ប្រុង​ប្រយ័ត្ន និង​ធានា​អះ​អាង ដែល​ជា​ហេតុ​នៅ​ពេល​គេ​ដណ្ដើម​បាន​ឱកាស​ជោគ​ជ័យ​ណា​មួយ​​ក្នុង​ដៃ​ហើយ ​គេ​អាច​បង្កើត​ការ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​បាន។

៣. ​សណ្ឋាន​ធ្មេញ​រាង​ការ៉េ

​ផ្អែក​តាម​នរវិទ្យា ​គេ​ជា​មនុស្ស​មាន​បុគ្គលិក​លក្ខណៈ​រឹង​មាំ។ ​ភាគ​ច្រើន​នៃ​ពួក​គេ ​តែង​តែ​​ដឹង​ពី​របៀប​គ្រប់​គ្រង​ខ្លួន​ឯង និង​ពិសេស​ចេះ​គ្រប់​គ្រង​អារម្មណ៍​បាន​យ៉ាង​ល្អ​ថែម​ទៀត​ផង។ គេ​ចេះ​បែង​ចែក​អ្វី​ហៅ​ថា​យុត្តិធម៌ ចេះ​ស្ដាប់​យោបល់​អ្នក​ជុំ​វិញ ​ផង​ដែរ។ ​

​ក្រៅ​ពី​នេះ ​គេ​តែង​តែ​​រក្សា​បាន​ភាព​ស្ងប់​ស្ងាត់​សម្រាប់​អ្នក​រាល់​គ្នា ​ចេះ​ជួយ​មិត្ត​រួម​ការងារ ​និង​ព្យាយាម​ចៀស​ឲ្យ​បាន​នូវ​ការ​ឈ្លោះ​ទាស់​ទែង​គ្នា ​ដើម្បី​ទំនាក់​ទំនង​ទៅ​ថ្ងៃ​មុខ។ ​ការងារ​ដែល​សក្ដិសម​ចំពោះ​មនុស្ស​មាន​សណ្ឋាន​ធ្មេញ​បែប​នេះ ​គួ​រតែ​​ជា​​មេធាវី ​ចៅ​ក្រម ឬ ​អាជីព​ដែល​ទាក់​ទង​នឹង​ការ​ផ្សះ​ផ្សារ​​ជា​ដើម។

៤. សណ្ឋាន​ធ្មេញ​រាង​ពង​ក្រពើ

យោង​តាម​អ្នក​នរវិទ្យា ​មនុស្ស​ដែល​មាន​ធ្មេញ​សណ្ឋាន​នេះ ភាគ​ច្រើន​ពួក​គេ​មាន​ស្នាម​ញញឹម​ស្រស់ ស្អាត។ ​នេះ​ជា​អំណោយ​ពី​ធម្មជាតិ ​ដែល​ធ្វើ​ឲ្យ​គេ​​​មាន​ភាព​ទាក់​ទាញ​បាន​យ៉ាង​ខ្លាំង​ក្លា។ លើស​ពី​នេះ ​គេ​ជា​មនុស្ស​ស្អាត​បែប​សិល្បៈ ​មាន​​​រូប​រាង​បែប Fashion ​ប៉ុន្តែ​គេ​ច្រើន​តែ​អៀន​ពេល​នៅ​ចំពោះ​​មនុស្ស​ប្លែក​មុខ​​។ ដូច្នេះ​ហើយ ​ជា​ញឹក​ញាប់​​គេ​ច្រើន​បង្ហាញ​ពី​បញ្ហា​របស់​គេ​តិច​តួច​ប៉ុណ្ណោះ ​លើក​លែង​តែ​ក្នុង​​​វិស័យ​សិល្បៈ​ប៉ុណ្ណោះ៕​

ប្រភព៖ bestie ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម