ទាយពីអត្តចរិតអ្នកតាមរបៀបដែលអ្នកកាន់កែវកាហ្វេ

  • 2020-08-13 04:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នកអាចនឹងមិនដែលចាប់ភ្លឹកទេមែនទេ ថាតាមតែរបៀបដែលអ្នកកាន់កែវកាហ្វេសោះ អ្នកអាចនឹងស្វែងយល់ពីបុគ្គលិកលក្ខណៈរបស់អ្នកយ៉ាងច្រើន ដោយទម្លាប់នេះអាចនឹងមិនមានការប្រែប្រួលស្ទើរពេញមួយជីវិតរបស់អ្នក។ តោះមកសាកល្បងជ្រើសរើសទម្លាប់ណាមួយដែលស្រដៀងនឹងអ្នក ហើយស្ដាប់ការបកស្រាយទាំងអស់គ្នា។

១. កាន់ដៃកែវដោយប្រើដៃទាំងមូល

អ្នកជាប្រភេទមនុស្សដែលមានការតាំងចិត្តខ្ពស់ ជាពិសេសនៅពេលដែលអ្នកតាំងចិត្តចង់ធ្វើអ្វីមួយហើយនោះ អ្នកនឹងមិនចុះចាញ់ទេទាល់តែសម្រេចវា។ បើមើលពិខាងក្រៅ វាហាក់បីដូចជាអ្នកមិនសូវខំប្រឹងប៉ុន្មាននោះទេ តែធ្វើអ្វីៗចេះតែសម្រេចជានិច្ច តែតាមពិតទៅអ្នកជាមនុស្សដែលមានការខិតខំប្រឹងប្រែងខ្ពស់ណាស់ គ្រាន់តែមិនចូលចិត្តបង្ហាញអោយគេដឺង ដោយអោយគេឃើញតែភាពជោគជ៏យប៉ុណ្ណោះ។

២. កាន់ដៃកែវច្បិចៗ

អ្នកជាមនុស្សដែលមានហេតុផលណាស់ ហើយធ្វើអ្វីៗចូលចិត្តដោយល្អិតល្អន់។ មនុស្សដែលកាន់កែវបែបនេះច្រើនជាមនុស្សដែលចូលចិត្តធ្វើរឿងច្រើនក្នុងពេលតែមួយ តែមិនចូលចិត្តធ្វើអ្វីអោយតែរួចពីដៃប៉ុណ្ណោះ ការងារត្រូវតែឥតខ្ចោះ។

៣. កាន់ដោយក្ដោបកែវទាំងមូល

អ្នកជាប្រភេទមនុស្សដែលរួសរាយរាក់ទាក់ និង មានទំនាលទំនងល្អជាមួយមនុស្សជុំវិញខ្លួន។ អ្នកជាមនុស្សដែលមានចិត្តទូលាយ មិនប្រកាន់ច្រើន ហើយតែងចូលចិត្តស្ដាប់ហេតុផល មិនចេះតែប្រកែកយកត្រូវតែខ្លួនឯងនោះទេ ប៉ុន្តែពេលខ្លះអ្នកដទៃអាចមិនងាយកែប្រែចិត្តអ្នកឡើយ បើអ្នកប្រាដកចិត្តលើអ្វីមួយហើយនោះ។

៤. កាន់ដៃកែវដោយប្រើតែម្រាមដៃ

អ្នកជាប្រភេទមនុស្សដែលមិនខ្លាចក្នុងការជំទាស់មួយនឹងគំនិតអ្នកដទៃនោះទេ បើសិនជាអ្នកគិតថាមិនត្រឹមត្រូវនោះ ដោយសារតែអ្នកមានការចេះដឹងខ្ពស់ ជួយអោយអ្នកងាយយល់កាលៈទេសៈ និង សម្របខ្លួនទៅតាមនោះផងដែរ។ អ្នកក៏មានទំនាក់ទំនងជាមួយអ្នកដទៃ ហើយអាចនឹងរួសរាយជាមួយមនុស្សមួយចំនួនដែលអ្នកពេញចិត្ត។

៥. កាន់ដោយដាក់មេដៃនៅចន្លោះដៃកែវ ហើយម្រាមទាំងបួនក្ដោបកែវទាំងមូល

អ្នកជាមនុស្សដែលមានសុទិដ្ឋិនិយមខ្ពស់និងគួរអោយរាប់អាន។ អ្នកមានទំនោរក្នុងការបកស្រាយអ្វីគ្រប់យ៉ាងនៅក្នុងពន្លឺវិជ្ជមាន ដូច្នេះមិត្តភក្តិរបស់អ្នកពិតជាចូលចិត្តនៅក្បែរអ្នកណាស់។ អ្នកអាចជាអ្នកដឹកនាំដ៏ល្អម្នាក់ព្រោះអ្នកតែងគិតអ្វីបានសព្វជ្រុងជ្រោយល្អ តែមិនល្អិតល្អន់លើរឿងតូចតាចខ្លាំងពេក។

៦. កាន់ដៃកែវដោយមាន មេដៃនិងកូនដៃជួយទ្រ

អ្នកកំពុងពេញចិត្តនឹងជីវិតអ្នកសព្វថ្ងៃជាខ្លាំង ដោយអ្នកមិនចង់អោយមានការប្រែប្រួលទម្លាប់ដែលអ្នកកំពុងតែមានរាល់ថ្ងៃនេះនោះទេ។

៧. កាន់កែវនៅកន្លែងដែលគ្មានដៃ

អ្នកជាប្រភេទមនុស្សដែលមិនចូលចិត្តគិតអ្វីតាមដែលសង្គម ឫ មនុស្សភាគច្រើនគិតនោះទេ ហើយអ្នកមិនខ្លាចនឹងការពារគំនិតរបស់អ្នក ដោយការជជែករែងញែកថែមទៀតផង។ បើសិនជាអ្នកចាប់អារម្មណ៏ថាអ្នកកំពុងតែកាន់កែវបែបនេះនោះ អ្នកអាចនឹងកំពុងគិតគំនិតអ្វីថ្មីមួយផងក៏មិនដឹង។

ប្រភព៖ girlstyle ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម