វិធី​ចាយ​លុយ​ដ៏​ឆ្លាត​វៃ​បំផុត​របស់​ជប៉ុន ធ្វើ​ឲ្យ​ពិភពលោក​ស្ញប់ស្ញែង​ជា​ខ្លាំង បើ​ចង់​មាន គួរ​រៀន​តាម

  • 2020-08-07 08:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​មាន​នៅ​ជប៉ុន មិន​អួត​រឿង​លុយ​កាក់ មិន​បង្ហាញ​ភាព​ស្ដុកស្ដម្ភ។ ពួក​គេ​ជ្រើស​យក​វិធី​ចាយ​លុយ​ដែល​ធ្វើ​ឲ្យ​អ្នក​ដទៃ​ត្រូវ​កោត​សរសើរ។

នៅ​ជប៉ុន មនុស្ស​ម្នាក់​ត្រូវ​ចាត់​ទុក​ថា​ជា​អ្នក​មាន នៅ​ពេល​មាន​ចំណូល​ប្រចាំ​ឆ្នាំចំនួន ៣០​ម៉ឺន​ដុល្លារ និង​ទ្រព្យ​សរុប ១លាន​ដុល្លារ។ យោង​តាម​ការ​ធ្វើ​ស្ទង់​ស្ថិតិ មាន​ប្រជាជន​ជប៉ុន​ប្រមាន ៣លាន​នាក់​ដែល​ស្ថិត​ក្នុង​លំដាប់​អ្នក​មាន ប៉ុន្តែ​ពួក​គេ​មិន​មាន​បាន​ចំណាយ​ពេល​ដើម្បី​ចាយ​ទ្រព្យ​នេះ​ទេ ព្រោះ​រវល់​រក​លុយ​បន្ថែម។

អ្នក​មាន​ជប៉ុន មិន​ជិះ​ឡាន​ថ្លៃ នៅ​ផ្ទះធំ ទិញ​ខោអាវប្រេន​ ញ៉ាំ​ហាង​ល្បី​នោះ​ទេ តែ​ក៏​មិន​រិះ​ថាំ​ខ្លាំង​ពេក​ដូច​គ្នា នោះ​គឺ​ជា​វិធី​ចាយ​ដ៏​ឆ្លាត​វៃ​របស់​ពួក​គេ ដែល​ធ្វើ​ឲ្យ​ប្រទេស​ដទៃ​ស្ញប់ស្ញែង​ជា​ខ្លាំង។

១. មិន​ចូល​ភោជនីយដ្ឋាន​ថ្លៃៗ

ខុស​ពី​អ្នក​មាន​ប្រទេស​ដទៃ​ដែល​តែង​ចូល​ហាង​ថ្លៃ​ៗ​នោះ អ្នក​មាន​ជប៉ុន​ចូល​ចិត្ត​ចំអិន​អាហារ​ខ្លួន​ឯង។ នៅ​ពេល​ទៅ​ញ៉ាំ​អាហារ​ប៊ូហ្វេ ក៏​ពួក​គេ​មិន​ដែល​យក​លើស​ដែរ ដើម្បី​ជួយ​សន្សំ​ឲ្យ​ម្ចាស់​ហាង។ ដោយ​សារ​បែប​នេះ ម្ចាស់​ហាង​ប៊ូហ្វេ​ក៏​មាន​តម្លៃ​ធូរ ដូច​នេះ​ទោះ​ញ៉ាំ​ប៊ូហ្វេ ក៏​មិន​ត្រូវ​ចំណាយ​ច្រើន​ដែរ។

២. មិន​រស់​ក្នុង​ភូមិគ្រឹះ

ផ្ទះ​សំបែង​គឺ​ជា​ការ​ចាយ​លុយ​ច្រើន​បំផុត​នៅ​ក្នុង​ជីវិត​មនុស្ស​ម្នាក់​ៗ។ ប៉ុន្តែ​សម្រាប់​ប្រជាជន​ជប៉ុន ពួក​គេ​មិន​ផ្ដោត​លើ​រឿង​នេះ​ឡើយ។ ពួក​គេ​គិត​ថា​រឿង​នេះ​មិន​សូវ​សំខាន់ ដោយ​ពួក​គេ​អាច​សន្សំ​បាន​ច្រើន បើ​ដក​រៀង​នេះ​ចេញ។​ ជប៉ុន​ចូលចិត្ត​រស់​នៅ​ក្នុង​ផ្ទះ​បែប​ប្រពៃណី ឬ​ខុន​ដូ​ដើម្បី​សន្សំ​លុយ។

៣. ជា​ប្រទេស​នាំ​ចេញ​ឡាន​ច្រើន​បំផុត តែ​ជិះ​ឡាន​សាមញ្ញ

ជប៉ុន​គឺ​ជា​ប្រទេស​មហាអំណាច​ដែល​នាំ​ឡាន​ចេញ​ទៅ​គ្រប់​ទិសទី​នៅ​លើ​ពិភពលោក។ យ៉ាងណាក្ដី ប្រជាជន​នៅ​ក្នុង​ប្រទេស​បែរ​ជា​និយម​ឡាន​សាមញ្ញ ដែល​មាន​តម្លៃ​ធូរ។

៤. មិន​ជួល​អ្នក​បម្រើ

ប្រទេស​អាស៊ី​ជាច្រើន តែង​ជួល​កូន​ឈ្នួល​មក​នៅ​ជាមួយ​ដើម្បី​សំអាត​ផ្ទះ​ក៏ដូច​ជា ធ្វើ​ម្ហូប​អាហារ​ឲ្យ​ខ្លួន​ជា​ដើម។ យ៉ាងណាក្ដី ប្រទេស​ជប៉ុន​គ្មាន​ការ​បែង​ចែក​វណ្ណៈ មាន​ក្រ ឡើយ ដូច​នេះ​ពួក​គេ​ក៏​មិន​ជួល​អ្នក​បម្រើ​ដូច​គ្នា។ ដោយ​ភាគ​ច្រើន​ អ្នក​ដែល​មើល​ការ​ខុស​ត្រូវ​នៅ​ក្នុ​ងផ្ទះ​គឺ​អ្នក​ម្ដាយ ឬ​កូន​ៗ។

៥. បោះ​ទុន​លើ​ចំណេះដឹង

ទ្រព្យ​សម្បត្តិ​ពាក់​កណ្ដាល​របស់​ប្រជាជន​ជប៉ុន គឺ​សម្រាប់​កូន​ៗ។ ពួក​គេ​គិត​ថា ចំណេះដឹង​គឺ​ជា​កាដូ​ដែល​ពួក​គេ​គួរ​ជូន​ទៅ​ឲ្យ​កូន​របស់​ខ្លួន។ ដោយ​សារ​តែ​ពន្ធ​លើ​ការ​ទទួល​មរតក​ឡើង​ដល់ ៥៥% ដូច​នេះ​ឪពុក​ម្ដាយ​ជប៉ុន មិន​បាន​ឲ្យ​កូន​ទទួល​មរតក​ឡើយ ដោ​យ​ពួក​គេ​នឹង​បោះ​ទុន​លើ​ការ​សិក្សា​របស់​កូន​ៗ​ឲ្យ​បាន​ល្អ​បំផុត៕

ប្រភព៖ Guu ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម