មុនចូលគេងបើធ្វើប៉ុន្មានជំហាននេះសិន ស្បែកអ្នកនឹងម៉ត់រលោងស្រិល មិនងាយចាស់

  • 2020-08-07 04:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មុខ​ក្មេង​ជាង​វ័យ និង​ស្រស់​ផូរ​ផង់ ជា​អ្វី​ដែល​មនុស្ស​ស្រី​គ្រប់​រូប​ត្រូវ​ការ។ ​ដូច្នេះ​ហើយ ​ការ​ថែ​ទាំ​សម្រស់​ស្បែក​មុខ​មិន​ថា​ពេល​ថ្ងៃ ឬ​យប់​សុទ្ធ​តែ​សំខាន់​ដូច​គ្នា។ ​យ៉ាង​ណា​ក៏​ដោយ ​បើ​អ្នក​បាន​អនុវត្ត​តាម​ជំហាន​​ទាំង​៤​នេះ ​មុន​ចូល​គេង ​ស្បែក​មុខ​របស់​អ្នក​នឹង​ស​ខ្ចី ហើយ​ក្មេង​ជាង​អាយុ​ឆ្ងាយ​ណាស់។​

១. ជូត​មុខ​ជាមួយ Toner ​រាល់​ពេល ក្រោយ​លាង​សម្អាត​មុខ​រួច

ទោះ​ជា​បាន​លាង​មុខ​ដោយ​ហ្វូម​ហើយ​ក៏​ដោយ ​តែ​មិន​ប្រាកដ​ថា​ស្បែក​មុខ​របស់​អ្នក​ស្អាត១០០%​ដែរ ។ ​ម្ល៉ោះ​ហើយ ​ដើម្បី​បង្កើន​ទំនុក​ចិត្ត​ថា​ស្បែក​ពិត​ជា​ជ្រះ​ល្អ ​មិត្ត​នារី​គប្បី​ជូត​មុខ​​ថ្នមៗ​ជាមួយ Toner ​នឹង​សំឡី​កប្បាស គ្រប់​ពេល​បន្ទាប់​ពី​លាង​មុខ​រួច។ វា​នឹង​ជួយ​​លៃ​លក​ pH​ របស់​ស្បែក​ឲ្យ​មាន​តុល្យភាព​បាន​ល្អ​ជាង​មុន។

២. ​ស្ទីម​មុខ​ដើម្បី​បើក​រន្ធ​ញើស ​កម្ចាត់​ធូលី​កខ្វក់​ចេញ

​​​មិត្ត​នារី​ប្រាកដជា​ធ្លាប់​ឮ​ពី​ការ​ស្ទីម​មុខ​ហើយ​មែន​ទេ? ​វិធី​នេះ​ជួយ​កម្ចាត់​ធាតុ​កខ្វក់​ចេញ​ពី​រន្ធ​រោម​ដែល​តែង​តោង​ជាប់​នៅ​តំបន់​ច្រមុះ ​ក៏​ដូច​ជា​ចង្ការ​ផង​ដែរ។ ​ម្យ៉ាង​ទៀត​ បើ​អ្នក​អនុវត្ត​បាន​ទៀង​ទាត់ ក្នុង​មួយ​សប្ដាហ៍​៣​ដង ​នោះ​ស្បែក​មុខ​នឹង​ស​រលោង ដូច​បណ្តូល​ចេក​ផង​ដែរ។ អ្នក​អាច​ចាក់​ទឹក​ក្តៅ​មួយ​ចាន​គោម ​ហើយ​ស្រូប​យក​ចំហាយ​ពី​ទឹក​ក្តៅ​រហូត​ទាល់​តែ​មុខ​បែក​ញើស​ល្អ ឬ​ក៏​អ្នក​អាច​យក​កន្សែង​ជ្រលក់​ទឹក​ក្តៅ រួច​​យក​ស្អំ​លើ​មុខ​ក៏​បាន។

៣. ផ្តល់​សំណើម​ដល់​ស្បែក មុន​ពេល​ចូល​គេង

សម្រាប់​មិត្ត​នារី​ដែល​គេង​បើក​ម៉ាស៊ីន​ត្រជាក់​រាល់​យប់ ​ងាយ​នឹង​ធ្វើ​ឲ្ស​ស្បែក​ស្ងួត​ជា​ទី​បំផុត។ ​ដូចនេះ​ហើយ មុន​ចូល​គេង គួរ​ផ្តល់​សំណើម​ដល់​ស្បែក​មុខ​ ដើម្បី​ពេល​ក្រោក​ពី​គេង​​ មុខ​មាន​ជាតិ​ទឹក និង​ស្រស់​ថ្លា​ល្អ។ ​វិធី​ដែល​ជួយ​បាន ​មាន​២​យ៉ាង ទី១ ​អ្នក​អាច​លាប​គ្រីម​​​ដែល​ផ្ទុក​ជាតិ​ទឹក​ដល់​ស្បែក។ ​ហើយ​បើ​អ្នក​ចង់​ឲ្យ​ស្បែក​ទទួល​បាន​សារធាតុ​ចិញ្ចឹម ព្រម​ទាំង​សំណើម​ក្នុង​ពេល​តែ​មួយ​នោះ​ ​គប្បី​បិទ​ម៉ាស។ ​តែ​កុំ​ភ្លេច ​កំណត់​ពេល​វេលា​បិទ​ម៉ាស​ឲ្យ​បាន​ត្រឹម​ត្រូវ ព្រោះ​បើ​អ្នក​ទុក​ចោល​យូរ​ ឬ​បិទ​ចោល​ពេញ​មួយ​យប់ ​វា​នឹង​​ស្រូប​យក​ជាតិ​សំណើម​ពី​ស្បែក​មុខ​របស់​អ្នក​វិញ​មិន​ខាន។

៤. លាប​គ្រីមភ្នែក​រាល់​យប់​មុនពេលចូល​គេង ដើម្បី​កុំ​ឲ្យ​​រង្វង់​ភ្នែក​​មិន​ខ្មៅ​ស្លក់

​​បើ​សិន​ជា​មុ​ខ​ស​ហើយ តែ​ភ្នែក​ខ្មៅ​ស្លក់​ដូច​ផេន​ដា ​សាក​គិត​មើល​ទៅ ​តើ​អាក្រក់​កម្រិត​ណា? ​ភាគ​ច្រើន​ អ្នក​ដែល​ចូល​ចិត្ត​ចូល​គេង​យប់​ជ្រៅ ​តាម​ដាន​រឿង​ភាគ​ដាច់​យប់ ឬ​​អ្នក​ធ្វើការ​ហត់​នឿយ​ជា​ដើម ​សុទ្ធ​តែ​ជួប​ប្រទះ​នឹង​បញ្ហា​ទាំង​អស់​នេះ។ ​ស្នាម​ខ្មៅ​នៅ​ក្រោម​រង្វង់​ភ្នែក វា​នឹង​ធ្វើ​ឲ្យ​មុខ​មើល​ទៅ​យ៉ាប់​មើល​បំផុត ប្រៀប​ដូច​ជា​មនុស្ស​មាន​ជំ​ងឺ។ ​ម្ល៉ោះ​ហើយ មុន​ដាក់​ក្បាល​ដល់​ខ្នើយ​កើយ ​មិត្ត​នារី​​កុំ​ភ្លេច​លាប​គ្រីម​ភ្នែក​រាល់​យប់ ដើម្បី​​ផ្តល់​សំណើម​ជួប​បំបាត់​ស្នាម​ជ្រួញ ព្រម​ទាំង​ស្នាម​ខ្មៅ​ផង​ដែរ៕

​​

ប្រភព៖ sistacafe ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម