មកដឹងវិធីធ្វើឲ្យសាច់មុខសខ្ចីដូចកូនក្មេង ដោយគ្រាន់តែប្រើម៉ាសទឹកដោះគោ កក
- 2020-08-06 13:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងវិធីធ្វើឲ្យសាច់មុខសខ្ចីដូចកូនក្មេង ដោយគ្រាន់តែប្រើម៉ាសទឹកដោះគោ កក
សាច់មុខម៉ត់ខៃ សខ្ចី គឺជាបំណងប្រាថ្នាអ្នកគ្រប់គ្នា ជំនួសឲ្យការចំណាយលុយទិញផលិតផលថ្លៃៗមកប្រើ ឬពេលខ្លះប្រើមិនត្រូវនាំឲ្យកាត់ស្បែកមុខទៅជាមានប្រតិកម្មផ្សេងៗ។ អ្នកគួរសាកល្បងធ្វើម៉ាសមុខដោយប្រើគ្រឿងផ្សំធម្មជាតិដូចជាទឹកដោះគោជាដើម។ ទឹកដោះគោផ្ទុកដោយវីតាមីន A D E ជួយឲ្យស្បែកមុខស និងទន់រលោងដូចស្បែកកូនក្មេង។ វិធីធ្វើ គឺដូចខាងក្រោម៖
គ្រឿងផ្សំ៖
ទឹកដោះគោស្រស់ ១ ពែង
ពុម្ពចាក់ទឹកកក
កូនកន្សែងស្ដើងជូតមុខ ១
របៀបប្រើ៖
១. ចាក់ទឹកដោះគោស្រស់ក្នុងពុម្ពទឹកកក ហើយទុកក្នុងទូរទឹកកក ឲ្យកក។
២. លាងសម្អាតមុខជាមួយហ្វូមលាងមុខជាមួយទឹកក្ដៅឧណ្ហ៍ៗ។
៣. ជូតមុខឲ្យស្ងួត យកទឹកដោះគោកកមួយដុំមកដាក់រុំក្នុងកូនកន្សែងស្ដើង រួចជូតដុះឲ្យសព្វពេញមុខប្រហែល ៥ ទៅ១០នាទី ទាល់តែទឹកដោះគោកកនោះរលាយ។
៤. ទុកឲ្យស្ងួត ១ម៉ោង បន្ទាប់មកសឹមលាងមុខចេញជាមួយទឹកត្រជាក់។ ធ្វើបែបនេះរាល់យប់មួយសប្ដាហ៍នឹងទទួលបានលទ្ធផល៕
ឆាប់ៗ! ខាងមុខនេះ បងប្អូនខ្មែរយើង នឹងបានភ្លក់រសជាតិទឹកដោះគោសុទ្ធជាលើកដំបូង គឺទឹកដោះគោសុទ្ធ គិរីសួគ៌ ផលិត ចេញពីកសិដ្ឋាន ដែលប្រើបច្ចេកវិទ្យាទំនើបបំផុត នៅប្រទេសកម្ពុជាយើងផ្ទាល់តែម្ដង។ គិរីសួគ៌ ទឹកដោះគោសុទ្ធ ១០០% ៕
ចុចអាន៖វិធីខាត់ស្បែកឲ្យសស្អាត ដោយប្រើគ្រឿងផ្សំធម្មជាតិពីរមុខ