អស្ចារ្យមែន! វិស្វករស្រីជនជាតិខ្មែរនៅអាមេរិករួមចំណែក ផលិតយានទៅកាន់ភពអង្គារដោយជោគជ័យ
- 2020-08-05 10:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អស្ចារ្យមែន! វិស្វករស្រីជនជាតិខ្មែរនៅអាមេរិករួមចំណែក ផលិតយានទៅកាន់ភពអង្គារដោយជោគជ័យ
Ny Sou Okon (នី ស៊ូអរគុណ) គឺជាវិស្វករផ្នែកមេកានិចមានដើមកំណើតខ្មែរ ដែលបានរួមចំណែកក្នុងបេសកកម្មផលិតយានទៅកាន់ភពព្រះអង្គាររបស់អង្គការអវកាសណាសា (NASA)។
លោកស្រីចាប់ផ្ដើមការងារនៅមន្ទីរពិសោធន៍ថាមពលរបស់អង្គការណាសាក្នុងឆ្នាំ២០១៦ ហើយនៅឆ្នាំបន្តបន្ទាប់ Okon បានចូលរួមជាមួយក្រុមបច្ចេកទេសផលិតយានអវកាសក្នុងបេសកកម្មឆ្នាំ២០២០ ទៅកាន់ភពអង្គាររបស់ អង្គការ NASA។
ក្រុមគ្រួសាររបស់ Ny Sou Okon បានទៅដល់ទឹកដីសហរដ្ឋអាមេរិកក្នុងឆ្នាំ ១៩៨៤ បន្ទាប់ពីគ្រួសាររបស់លោកស្រីបានរួចផុតពីការកាប់សម្លាប់នៃរបបខ្មែរក្រហម និងសង្គ្រាមស៊ីវិលអស់រយៈពេលជាច្រើនឆ្នាំ។ រឿងរ៉ាវ និងភាពជោគជ័យរបស់លោកស្រី បានមកពីការតស៊ូ ជំនះឧបសគ្គជាច្រើនរាប់មិនអស់ និងជាមោទកភាពមួយរបស់ជនជាតិខ្មែរ៕