អាចនឹងដល់ពេលត្រូវចែកផ្លូវគ្នាដើររៀងខ្លួនហើយ បើអ្នកសង្កេតឃើញចំណុចទាំងនេះ

  • 2020-08-10 04:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើអ្នកតែងមានអារម្មណ៏មិនសប្បាយក្នុងចិត្តមែនទេ ទាំងដែលមិនមានបញ្ហាអ្វីគួរអោយអ្នកបារម្ភសោះ? អ្នកអាចនឹងកំពុងមានអារម្មណ៏ថា អ្នកតែម្នាក់ដែលជាអ្នកលះបង់ ហើយធ្វើអ្វីក៏មិនល្អគ្រប់គ្រាន់។ មនុស្សមួយចំនួនមិនថាជាដៃគូ ឫ ក៏អ្នកដែលស្គាល់គ្នាធម្មតានោះទេ បើសិនជាអ្នកតែងមានអារម្មណ៏ហត់នឿយពេលនៅក្បែរ ហើយព្រមទាំងឈ្លោះ និង អន់ចិត្តគ្នាមិនស្រាកស្រាននោះ អ្នកគួរដកឃ្លាពីពួកគេទៅ ហើយងាកមករាប់អានមនុស្សដែលមិនធ្វើអោយអារម្មណ៏អ្នកដុនដាបបែបនេះទៀតទៅ។ ទាំងនេះជាប្រភេទមនុស្សមួយចំនួនដែលអ្នកគួរពិចារណាឡើងវិញថាគួរបន្តនៅក្បែរទៀតរីអត់៖

១. មនុស្សដែលឆេវឆាវច្រើន

ឈប់រកលេសអោយគេទៀតទៅ បើសិនជាគេស្រលាញ់រាប់អាន ពេញចិត្តនឹងមានអ្នកនៅក្នុងជីវិតគេមែននោះ គេប្រាកដជាមកបណ្ដោលខ្លួនអោយមកជះកំហឹងដាក់អ្នកនោះទេ។ ប្រាកដពេលខ្លះយើងអាចនឹងទប់អារម្មណ៏មិនបាន តែអ្វីដែលចាំបាច់ធ្វើនោះគឹត្រូវសុំទោសទៅកាន់អ្នកដែលយើងធ្វើខុសលើអោយបានឆាប់បំផុត តែបើរឿងបែបនេះកើតឡើងញយដងពេកនោះ ល្មមគិតម្ដងទៀតទៅ ព្រោះមនុស្សបែបនេះគ្មានថ្ងៃនឹងកែប្រែនោះទេ។ អ្នកគួរតែនៅក្បែរមនុស្សដែលជាគំរូល្អ និង ជួយផ្ដល់ដំបូន្មានដល់អ្នក មិនមែនអោយតែជួបគ្នាពេលណាចេះតែមានរឿងមិនចេះចប់នោះទេ។

២. មនុស្សដែលឆាប់ប្រែប្រួលអារម្មណ៏

អ្នកអាចនឹងមានអារម្មណ៏មិនសុខក្នុងចិត្ត ពេលនៅក្បែរមនុស្សដែលម្ដងសប្បាយ ម្ដងកើតទុក្ខ ក្នុងពេលខុសគ្នាតែ ៥ នាទីនោះ។ ពេលដែលនៅក្បែរមនុស្សប្រភេទនេះកាន់តែយូរទៅ វាអាចនឹងផ្ដល់ផលប៉ះពាល់ដល់ស្ថានភាពផ្លូវចិត្តអ្នកជាខ្លាំង កុំអោយដោយសារតែការស្រលាញ់រាប់អានមនុស្សប្រភេទនេះ អោយអ្នកក្លាយជាមនុស្សដែលចេះតែស្លន់ស្លោរ និង អារម្មណ៏មិនស្ងប់នោះទេ។

៣. មនុស្ស Drama ច្រើន

គ្មាននរណាម្នាក់ចូលចិត្តរឿងរ៉ាវមិនចេះចប់នោះទេ។ ដូចនឹងការអានសៀវភៅអញ្ចឹងដែរ បើសិន Drama ពីមនុស្សនៅក្បែរខ្លួនអ្នកមិនបានផ្ដល់ផលល្អមកវិញនោះទេ គួរតែឈប់អានវាទៅ។ បើសិនជាគេជាប្រភេទមនុស្សដែលចូលចិត្តទាមទារអោយអ្នកចូលរួមយល់ស្រប ចូលចិត្តនិយាយដើមគេអត់ប្រយោជន៏ មានពុតត្បុតច្រើន ល្មមដល់ពេលឈប់ហៃអើទៅតាមពួកគាត់ហើយ។

៤. មនុស្សដែលមិនគោរពអ្នក

នេះសំដៅដល់ការដែលទុកអ្នកចោល ចូលចិត្តបង្អាប់អ្នកក្នុងន័យមិនល្អ មិនថាជាពាក្យសម្ដី ឫ កាយវិការនោះទេ អ្នកមិនដែលធ្វើអ្វីអោយសមនឹងការដែលពួកគេធ្វើបែបនេះដាក់ទេនោះ គួរដកខ្លួនទៅ។

៥. មនុស្សដែលពូកែចាក់រុក និង ឈ្នានីស

មិនចាំបាច់ថាជាការចាក់រុកបែបចំៗ នោះទេ ជួនកាលគេអាចនឹងព្យាយាមញុះញង់អ្នកទាំងដែលអ្នកមិនដឹងខ្លួន។ ឈប់អោយគេនិយាយអោយអ្នកយល់ព្រមជាមួយគេគ្រប់រឿងទៅ គួរយល់ថាអ្នកក៏មានការគិតផ្ទាល់ខ្លួន ហើយមិនត្រូវខ្លាចក្នុងការមិនយល់ស្រប បើសិនជាអ្នកច្បាស់ក្នុងចិត្តអំពីរឿងអ្វីមួយហើយនោះ។

៦. មនុស្សដែលអ្នកមិនចាប់អារម្មណ៏

ពេលខ្លះអ្នកអាចនឹងមិនមានចិត្ត ឫ ចាប់អារម្មណ៏ក្នុងការរាប់អាននរណាពិតប្រាកដនោះទេ បើពិតមែននោះគួរតែឈប់ទៅ។ អ្នកតែម្នាក់គត់ដែលមានសិទ្ធក្នុងការសម្រេចចិត្តថាគួរ ឫ មិនក្លាយជាមិត្តជាមួយនរណាម្នាក់នោះ មិនចាំបាច់ត្រូវមានអារម្មណ៏ថាខ្លូនឯងធ្វើនេះមិនត្រឹមត្រូវនោះទេ។ អ្នកអាចនឹងមានអារម្មណ៏ធូរទ្រូងជាងមុន បើសិនជានិយាយការពិតចេញមកនោះ។

ប្រភព៖ girlstyle ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម